BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីថ្មីហ្វីលីពីន ដែលជាប់ឆ្នោត Bongbong Marcos បានធ្វើដំណើរដោយស្ងាត់ៗទៅកាន់អូស្ត្រាលី

ថ្ងៃអង្គារ, 17 ខែឧសភា 2022 14:53  គុន ច័ន្ទរដ្ឋា

 

supporters-grab-the-hand-of-philippine-vice-presidential-candidate-ferdinand-bongbong-marcos-during-an-election-campaign-for-the-may-9-election-in-the-mountain-resort-of-baguio-city-in-northern

ទើបតែប៉ុន្មានថ្ងៃបន្ទាប់ពីបានក្លាយទៅជាមេដឹកនាំថ្មីនៃប្រទេសហ្វីលីពីន Ferdinand Bongbong Marcos Jr បានធ្វើដំណើរស្ងាត់ៗទៅកាន់ប្រទេសអូស្ត្រាលី។ កូនប្រុសដែលមានឈ្មោះដូចឪពុកនៃអតីតសពលោកប្រធានាធិបតី បានទទួលជ័យជំនះកាលពីសប្តាហ៍មុននៅក្នុងការបោះឆ្នោតប្រធានាធិបតី ដែលបានធ្វើឲ្យក្រុមគ្រួសារដែលធ្លាប់មានកេរ្តិ៍ឈ្មោះអាស្រូវ បានឡើងកាន់អំណាច៣៦ឆ្នាំ បន្ទាប់ពីបានវិលត្រឡប់ពីការនិរទេសខ្លួននៅកោះហាវ៉ៃ។ លទ្ធផលនឹងមិនទាន់បានបញ្ជាក់នៅឡើយទេ រហូតដល់សភាសន្មតនៅក្នុងទីក្រុង Manila នៅសប្តាហ៍ក្រោយ ហើយ Marcos នឹងមិនទាន់ស្បថចូលកាន់តំណែងនៅឡើយទេ ដែលវានឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែមិថុនា។

ទន្ទឹមគ្នានេះដែរ បុរសដែលមានអាយុ៦៤ឆ្នាំរូបនេះ បានហោះទៅកាន់ទីក្រុង Melbourne ដែលកូនប្រុសរបស់លោក Vincent ត្រូវបានគេនិយាយថាបានចុះឈ្មោះចូលរៀននៅក្នុងមហាវិទ្យាល័យនៃក្រុង Melbourne ។ ទស្សនកិច្ចនេះត្រូវបានរក្សាជាការសម្ងាត់ដោយបុគ្គលិកលោក Marcos នៅក្នុងទីក្រុង Manila ប៉ុន្តែត្រូវបានបង្ហើបឲ្យដឹង ដោយសមាជិកនៃសហគមន៍ហ្វីលីពីននៅទីក្រុង Melbourn ដែលបានមកជួបជុំគ្នានៅខាងក្រៅទីធ្លានៃអគារនៅក្នុងទីក្រុងកាលពីថ្ងៃអង្គារ៍ ដើម្បីប្រឆាំងទៅនឹងវត្តមាននៃលោកអនាគតប្រធានាធិបតីនៅក្នុងអូស្ត្រាលី។

WNYN6FFVJRNQHGBC4UIHY7QF5I

មេដឹកនាំពិភពលោករួមបញ្ចូលទាំងលោកនាយករដ្ឋមន្ត្រី Scott Morrison បានអបអរសាទរលោក Marcos ចំពោះជ័យជំនះក្នុងការបោះឆ្នោតរបស់លោកនៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍ដែលជាយុទ្ធសាស្ត្រ ប៉ុន្តែប្រវត្តិដ៏ខ្មៅងងឹតរបស់គ្រួសារលោកបានធ្វើឲ្យលោកមានរឿងចម្រូងចម្រាស់ច្រើន។ មុនពេលដែលគេទម្លាក់ពីអំណាចក្នុងឆ្នាំ១៩៨៦ លោក Ferdinand Marcos បានកាន់អំណាចក្នុងប្រទេសហ្វីលីពីនអស់រយៈពេល២១ឆ្នាំ គ្រប់គ្រងប្រទេសតាមរបៀបផ្តាច់ការ ដែលនៅក្នុងនោះបានបណ្តាលឲ្យមនុស្ស៣៤,០០០នាក់ រងទារុណកម្ម និង៣,០០០នាក់បានស្លាប់ឬក៏បាត់ខ្លួន បើយោលទៅតាមកំណត់ត្រារបស់ក្រុមសិទ្ធិមនុស្ស។

ក្រុមឋគ្រួសារ Marcos ត្រូវបានគេចោទប្រកាន់ផងដែរថា បានលួចលុយជាតិចំនួន១៤ពាន់លានដុល្លារអាមេរិក ដែលជាចំនួនភាគច្រើនដែលគេមិនទាន់បានរកឃើញ និងមានការប៉ុនប៉ងបន្តទៀតក្នុងការចាត់ទុកថា Marcos Jr មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីប្រធានាធិបតីភាពលើរឿងជាប់ទោសក្នុងឆ្នាំ១៩៩៧ ក្នុងការខកខានមិនបានក្នុងការបង់ពន្ធ។ ដែលជារឿងចុងក្រោយនេះគឺនៅក្នុងទម្រង់ញត្តិរបស់តុលាការកំពូលរបស់ប្រទេកាលពីថ្ងៃច័ន្ទ។ អ្នកនាំពាក្យរបស់ Marcos Jr Vic Rodriguez មិនបានឆ្លើយទៅនឹងសំណួរដោយ The Sydney Morning Herald ក្នុងការធ្វើដំណើរកាលពីថ្ងៃអង្គារ៍នោះទេ៕


ថ្ងៃអង្គារ, 17 ខែឧសភា 2022 14:53  គុន ច័ន្ទរដ្ឋា