ចាប់តាំងពីថ្ងៃទី 18 ខែមីនា រហូតមកដល់ពេលនេះ បទ បូកគីឡូ បានចេញផ្សាយជាផ្លូវការអស់៩ថ្ងៃហើយ ហើយមានអ្នកចូលទស្សនា 2.5 ប្រាំលានដង។
អ្វីដែលកាន់តែពិសេសទៅទៀតនោះ បទចម្រៀងនេះក៏បានជាប់នៅក្នុង Playlist The New Asia របស់ Apple music និង តារាង Top 10 នៅប្រទេសបណ្តាអាស៊ីរបស់ Spotify ក្នុងសប្តាហ៏ដំបូងនៃការ Release ដែលមានប្រទេសដូចជា ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី សាំងហ្គាពួរ ហ្វីលីពីន កូរ៉េ តៃវ៉ាន់ ហុងកុង និងវៀតណាមផងដែរ។ តាមរយៈផេកផ្លូវការរបស់លោកក៏បានចែករំលែកនូវការអរគុណដល់ហ្វេនៗទាំងអស់នៅក្នុងបណ្តាប្រទេសនាៗនៅអាស៊ី និងក្រុមហ៊ុន Streaming Service Spotify & Apple Music ផងដែរ ដែលបានជ្រើសរើសបទលោកឲ្យជាប់នៅក្នុងតារាងជ្រើសរើសទាំង១០នៅក្នុងកម្មវីធីចាក់ចម្រៀងដ៏ល្បីទាំងអស់នេះ។
គួរបញ្ជាក់ផងដែរថា លោក VannDa ជាសិល្បៈករមួយរូបដែលកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងឆាប់រហ័ស ក្នុងវិស័យតន្រ្តីរបស់កម្ពុជានាពេលបច្ចុប្បន្ន និងបានកើនឡើងចំនួនអ្នកSubscribeនៅក្នុង YouTube ជិត 3 លាននាក់ក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ កាលពីឆ្នាំមុន លោកក៏ធ្លាប់បានចេញនូវបទចម្រៀងដ៏ល្បីប្រចាំតំបន់អាស៊ានក្រោមចំណងជើងថា "Time to Rise" feat លោកគ្រូ Master Kong Nay ដែលឈានដល់ 1 លាន views ក្នុងរយៈពេល 24 ម៉ោង, 1 លាន likesដែលបានបំបែកកំណត់ត្រាសម្រាប់តន្ត្រីខ្មែរ។ អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ បទចម្រៀងនេះបាន ឆក់យកទីផ្សារនៅបណ្តាប្រទេសដូចជា ឥណ្ឌូនេស៊ី ថៃ ឡាវ ម៉ាឡេស៊ី កូរ៉េខាងត្បូង អូស្ត្រាលី និងអាមេរិកជាលើកដំបូង ដែល ពីមួយថ្ងៃទៅមួយថ្ងៃ ទស្សនិកជនអន្តរជាតិដែលគាំទ្ររូបលោកកាន់តែកើនឡើងច្រើនឡើង។ មកទល់នឹងពេលនេះTime to Rise បានក្លាយជាចម្រៀងខ្មែរដំបូងគេបង្អស់ដែលឈានដល់ការមានអ្នកទស្សនា 87 លានដង និងក្លាយជាបទចម្រៀងដែលមានការទស្សនាច្រើនជាងគេបំផុតក្នុងប្រវតិ្តសាស្ត្រតន្រ្តីរបស់កម្ពុជាបន្ទាប់ពីបទ Are You Okay? របស់កញ្ញា តន់ ច័ន្ទស៊ីម៉ា។
អត្ថបទដោយ ម៉ៅ គុយដង់ & Calvin Nann