Unclad-
យន្តហោះដឹកអ្នកដំណើរចិននៃក្រុមហ៊ុន China Eastern Airline, ធុន Boing -737-800 ដែលបានធ្វើដំណើរពី Kunming ខេត្តយូណានភាគខាងកើតប្រទេសចិនធ្វើដំណើរទៅកាន់ខ្វាងចូវ ខេត្តក្វាងទុង នៅពេលដែលបានធ្លាក់នៅលើភ្នំនៅជិត Wuzhou ក្នុងខេត្ត Guanxi ។ ទិន្នន័យនៃការហោះហើរដោយទិន្នន័យលេខ២៤ នៃទិន្នន័យការហោះហើរបានបង្ហាញថា យន្តហោះភ្លាមៗនោះបានធ្លាក់ចុះនៃរយៈកំពស់នៅវេលាម៉ោង ២៖២២នាទីម៉ោងនៅក្នុងស្រុក ប្រហែលជា៤០នាទីមុនពេលដែលយន្តហោះត្រូវចុះចតនៅខ្វាងចូវ។
រដ្ឋបាលអាកាសចរស៊ីវិលនៃប្រទេសចិន ក្រោយមកបានបញ្ជាក់ថាជើងហោះហើរលេខ Mu5735 បានធ្លាក់ដែលមានអ្នកធ្វើការលើយន្តហោះចំនួន៩នាក់ និងអ្នកដំណើរចំនួន១២៣នាក់នៅលើយន្តហោះ។ Zheng Xi ប្រធានពន្លត់អគ្គីភ័យ និងសេវាកម្មសង្រ្គោះនៅក្នុងតំបន់ស្វយ័ត Guangxi បានប្រាប់អ្នកយកព័ត៌មានថា ជនរងគ្រោះទី១ត្រូវបានរកឃើញ បន្ទាប់ពីសាកសពមនុស្សបានរកឃើញកាលពីថ្ងៃពុធ។ កាបូបដៃអត្តសញ្ញាណប័ណ្ណ និងប័ណ្ណធានាគារ ក៏ត្រូវបានរកឃើញផងដែរ ក្នុងការស្រាវជ្រាវនេះ។ ការវិវត្តន៍នឹងជួយផ្តល់នូវភ័ស្តុតាងសំខាន់ដែលបណ្តាលឲ្យមាននូវឧប្បទ្ទវហេតុនេះ មន្ត្រីបាននិយាយ។
ការរកឃើញប្រអប់ខ្មៅលើកទីមួយកាលពីថ្ងៃពុធគីជាសម្លេងដែលបានថតចេញពីបន្ទប់អាកាសយានិក ដោយផ្អែកទៅលើការគណនារបស់មន្ត្រីរដ្ឋបាលអាកាសចរស៊ីវិលរបស់ប្រទេសចិន ដែលបាននិយាយប្រាប់អ្នកយកព័ត៌មាន។ សម្ភារៈនៃការថតសម្លេងនោះហាក់ដូចជាមិនមានការប៉ះទង្គិចអ្វីទេ ដោយនៅមានសភាពល្អ ត្រូវបានបញ្ជូនទៅក្រុងប៉េកាំងដើម្បីធ្វើការវិភាគ មន្ត្រីបាននិយាយ។ សម្លេងដែលថតបានពីបន្ទប់អាកាសយានិកនឹងផ្តល់ឲ្យអ្នកស៊ើបអង្កេតជាមួយនឹងភាពលំអិតនៃទំនាក់ទំនងរវាងអាកាសយាននិកទាំង៣រូប។
បើយោងទៅតាមគេហទំព័រ ដែលតាមដានយន្តហោះរ៉ាដាលេខ២៤ យន្តហោះហាក់ដូចជារបូតសន្ទះផ្នែកខាងមុខ មុនពេលដែលដាំក្បាលសំយ៉ុងចុះម្តងទៀតធ្លាក់ទៅក្នុងព្រៃជ្រៅនៅលើភ្នំនៃតំបន់ Guangxi ខាងត្បូងនៃប្រទេសចិន។ អាជ្ញារចិនបាននិយាយថា អាកាសយានិកមិនបានឆ្លើយតបទៅនឹងការហៅ ហើយការហៅទៀតពីប៉មត្រួតពិនិត្យដែនអាកាស ក្នុងពេលដែលធ្លាក់ចុះទៅយ៉ាងលឿន។ នៅមិនទាន់មានការកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ ដែលអ្នកជំនាញបាននិយាយថាវាជាធម្មតាទេ នេះជាលទ្ធផលនៃកត្តារួមផ្សំ។ មិនមានអ្នករស់រានមានជីវិតនៅសល់ទេ៕