BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្វីដែលអ្នកមិនធ្លាប់បានដឹងពីបច្ចេកវិទ្យាយន្តហោះ Boeing 737-800 និង B737 Max 8

ថ្ងៃពុធ, 15 ខែកុម្ភៈ 2023 09:56  BeeTube News

2023-02-15 09.52.08

យន្តហោះBoeing737គឺជា​ប្រភេទយន្តហោះ​ធន់មធ្យម​ ​​ផលិតឡើង​ដោយ​ក្រុមហ៊ុនយន្តហោះ Boeing ដែលមានទីតាំងនៅប្រទេស​សហរដ្ឋអាមេរិក។ Boeing 737 វាត្រូវបានផលិតឡើងនៅក្នុងឆ្នាំ1997មកម្ល៉េះ។ ចំណែកឯយន្តហោះ Boeing 737-800 ត្រូវបានបញ្ចេញនៅក្នុងថ្ងៃទី 30 ខែមិថុនា ឆ្នាំ 1997 និងបានធ្វើការហោះហើរលើកដំបូងនៅថ្ងៃទី31ខែកក្កដា ឆ្នាំ1997។ យន្តហោះ Boeing 737-800 ប្រណាំងប្រជែងជាមួយនឹងយន្តហោះAirbus A320។ B737-800 ត្រូវបានដំណើរការដោយម៉ាស៊ីន CFM56-7។ Boeing B737 Max 8 ត្រូវបានប្រកាសនៅថ្ងៃទី30ខែសីហាឆ្នាំ2011។  វាបានធ្វើការហោះហើរជាលើកដំបូងនៅថ្ងៃទី29ខែមករាឆ្នាំ2016 ហើយត្រូវបានបញ្ជាក់ទទួលស្គាល់ដោយសហព័ន្ធរដ្ឋបាលអាកាសចរណ៍សហរដ្ឋអាមេរិច ហៅកាត់ថា​  (FAA) នៅខែមីនា ឆ្នាំ 2017 ។ ការដឹកជញ្ជូនលើកដំបូងរបស់ Boeing 737 MAX 8 បានធ្វើឡើងនៅខែឧសភា ឆ្នាំ 2017 ដែលមានក្រុមហ៊ុន  Malindo Air ជាអ្នកទទួលទិញ​មុនគេ ។

2023-02-15 09.52.15

យន្តហោះ Boeing 737 Max 8 ត្រូវបានដំណើរការឡើងដោយម៉ាស៊ីន CFM  LEAP-1B ដែលអាចជួយសន្សំសំចៃប្រេងបាន 20% ច្រើនជាង Boeing B737-800 ។ B737-800 អាចផ្ទុកទម្ងន់អតិបរមា (MTOW) 79 តោន ~ 79.000 គីឡូក្រាម និងប្រវែង 39.47 ម៉ែត្រ ស្លាប 34.32 ម៉ែត្រ ដែលអាចហោះហើរបានចម្ងាយ 5,436 គីឡូម៉ែត្រ ជាមួយនឹងល្បឿនប្រតិបត្តិការអតិបរមា 455 knot​ ឬ 842 គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកអ្នកដំណើរបាន 189 នាក់ជាមួយនឹងរយៈកម្ពស់អតិបរមា 41,000ft ~ 12496m ។ សមត្ថភាពផ្ទុកប្រេងឥន្ធនៈរបស់ Boeing 737-800 ជាកំរិតអតិបរមា 29,666 ​។ ងាកមកមើលតំលៃរបស់ពួកវាវិញគឺយន្តហោះ Boeing 737-800NG មានតម្លៃ 106.1 លានដុល្លា ចំណែកឯ Boeing 737 Max 8 មានតម្លៃ 121.6 លានដុល្លា។ គិតមកត្រឹមខែធ្នូ ឆ្នាំ 2022នេះ មានយន្តហោះ B737 ចំនួន 7,124 គ្រឿងហើយត្រូវបានដាក់បញ្ជាទិញ ដែលក្នុងនោះក៏មានយន្តហោះ 7,099 គ្រឿងត្រូវបានដឹកជញ្ជូនហើយ។ បច្ចុប្បន្ននេះយន្តហោះBoeing737មានប្រជាប្រិយភាពខ្លាំងនៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងអាហ្វ្រិក។

2023-02-15 09.52.21

2023-02-15 09.52.25

2023-02-15 09.52.32

2023-02-15 09.52.39


 


ថ្ងៃពុធ, 15 ខែកុម្ភៈ 2023 09:56  BeeTube News