កង្វះបន្ទះឈីបនៅលើពិភពលោក នឹងធ្វើឱ្យរថយន្ត BMW ប្រភេទថ្មីមួយចំនួន បាត់បង់មុខងារ touchscreen។ យោងតាមការការបង្ហោះ Bimmerfest forum នាពេលថ្មីៗនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្សំស៊ីលីកុន និងរក្សា កម្រិតផលិតកម្មរបស់ខ្លួន ម៉ូដែលខាងក្រោមនឹងត្រូវបានផ្តល់ជូនទៅអតិថិជនដោយគ្មានសមត្ថភាព touchscreen ៖
· រថយន្ត BMW 3 Series
· BMW 4 Series (ប៉ុន្តែមិនមែន i4 EV)
· រថយន្ត BMW X5
· រថយន្ត BMW X6
· រថយន្ត BMW X7
· រថយន្ត BMW Z4
BMW បានប្រាប់គេហៈទំព័រ Edmunds កាលពីថ្ងៃព្រហស្បតិ៍ ដើមខែវិច្ឆិកានេះថា "វិធានការនេះ គឺបណ្តាលមកពីបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ដែលកំពុងប៉ះពាល់ដល់ការផលិតរថយន្តនៅទូទាំងពិភពលោក និងបណ្តាលឱ្យមានការកំណត់លើមុខងារពិសេស ឬជម្រើសមួយចំនួន" ។
យោងទៅតាម Bimmerfest អតិថិជនដែលទទួលរងផលប៉ះពាល់ ដោយការផ្លាស់ប្តូរនេះនឹងមានលេខកូដជម្រើស 6UY នៅលើស្ទីគ័របង្អួចរថយន្តរបស់ពួកគេ ដែលបញ្ជាក់ពី "ការលុបមុខងារ touchscreen "។ ក្រុមហ៊ុន នឹងផ្តល់ឥណទាន 500 ដុល្លារលើ MSRP របស់រថយន្ត។
Bimmerfest បានកត់សម្គាល់ថា ក្រៅពីមុខងារ touchscreen អ្វីៗផ្សេងទៀតនៅក្នុងប្រព័ន្ធព័ត៌មានកម្សាន្ត iDrive នឹងមានដំណើរការដូចធម្មតា រួមទាំង Apple CarPlay និង Android Auto ផងដែរ។ អតិថិជននឹងត្រូវដំណើរការ iDrive តាមរយៈការបញ្ជាដោយសំឡេង ឬតាមរយៈប៊ូតុងបញ្ជានៅលើឧបករណ៍កណ្តាល។
លើសពីនេះទៀត Bimmerfest បានរាយការណ៍ថា យានយន្តដែលបំពាក់ដោយ Parking Assistant Package នឹងបាត់ បង់មុខងារនៃជំនួយការបម្រុងទុករបស់ BMW (BMW's Backup Assistant) ។
មិនមានព័ត៌មានបញ្ចាក់ច្បាស់ទេថា តើរថយន្ត BMW ទាំងនេះនឹងទទួលរងផលប៉ះពាល់នៃកង្វះបន្ទះឈីបរយៈពេលយូរប៉ុណ្ណា ឬប្រសិនបើរថយន្តប្រភេទផ្សេងៗទៀត នឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីរថយន្តដែលគ្មាន touchscreen នាពេលខាងមុខ។
អត្តបទដកស្រង់ពី Steven Ewing
បកប្រែនិងកែសម្រួលដោយ Mr. Blue