BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើមានអ្វីប្លែកសម្រាប់រថយន្ត BMW 7 Series ស៊េរីឆ្នាំ២០២៣ 

ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 09:56  BeeTube News

ដើម្បីអបអរសាទរខួបលើកទី៤៥ របស់ខ្លួននៅឆ្នាំនេះ ម៉ូដែល G70 ជំនាន់ចុងក្រោយ គឹជារថយន្ត BMW ទំនើប និងបច្ចេកវិទ្យាប្រណិតបំផុតដែលមិនធា្លប់បានបង្កើត នោះគឺរថយន្ត BMW 7 Series ស៊េរីឆ្នាំ ២០២៣ ។ មិនតែប៉ុណ្ណោះ វត្តមានឆ្នាំក្រោយនៃរថយន្តនេះ ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាប្រណិត ភាពប៉ិនប្រសប់នៃការរចនាឡើងថ្មី និងមានជម្រើសបួនផ្សេងគ្នាគឺ 6-Cylinder 740i , V-8 760i, Hybrid 750e, និង Electric i7 ដែលនឹងបង្ហាញខ្លួនស្របគ្នាលើទីផ្សារខាងមុខ។ 

ក្រៅពីនេះ ម៉ូដែល M Performance, MMW M760e ស៊េរីឆ្នាំ 2023 ថ្មី  និងប្អូនប្រុសរបស់ខ្លួនគឺ  M750e ដែលប្រើថាមពលអគ្គិសនីតិច ក៏នឹងត្រូវបំពាក់គ្រឿងអលង្កាដែលមានតម្លៃថ្លៃជាងគេផងដែរ។ បន្ថែមពីនេះម៉ូដែល M760e អាចផ្តល់កម្លាំង 571 សេះ  តាមរយៈម៉ាស៊ិន Turbochanrged ហើយវាក៏ត្រូវបានភ្ជាប់ដោយម៉ូទ័រអេឡិចត្រិចដែលផលិតបណ្ណោះអាសន្ន 40 សេះប៉ុណ្ណោះ។ 

220712_BMW 7 Series 2023.

រថយន្តនេះ បានភ្ជាប់ជាមួយប្រអប់លេខ Auto ចំនួន៨ ហើយវានឹងផ្តល់ថាមពលដល់រថយន្តស៊េរីទំទើបនេះពី 0-100 km/h ក្នុងរយៈពេល ​៤.៣ វិនាទី និងឡើងដល់កំពូល 250 km/h។ ដោយគ្រាន់តែដំណើរការលើម៉ូទ័រអេឡិចត្រិច ជាមួយនឹងកញ្ចប់ថ្មដែលសាកពេញ វាក៏នឹងអាចធ្វើដំណើរបានដល់ទៅ 84 km ផងដែរ។ 

ការបង្ហាញរនៃការមកដល់រថយន្ត BMW 7 Series ស៊េរីឆ្នាំ2023 មានត្រឹមតែទម្រង់មូលដ្ឋានកង់ ព្រមទាំងទទួលបានការរចនាដ៏រឹងមាំជាមួយនឹងចង្កៀងមុខ​ ដែលបំបែកជាទម្រងបួនជ្រុង ដែលមើលទៅមានលក្នណៈប្រណិតមធ្យម ហើយផ្នែកខាងក្រោយមានពណ៌រលើបរលោងជាងមុន។ វាក៏មានប្រព័ន្ធបំពង់ផ្សែងបួន និងពីរបំពង់សម្រាប់បញ្ចេញសម្លេង យ៉ាន់ស្ព័រ លើសពីនេះការរចនាដៃទ្វារដ៏រលោង ដែលជួយពង្រឹងនូវរូបរាងដ៏គួរឲ្យចាប់អារម្មណ៍។ 

នៅផ្នែកខាងក្នុងមានការរផ្លាស់ប្តូរយ៉ាងខ្លាំងដូចជាការផ្តល់ជូននូវកាប៊ីនដ៏ប្រណិត បច្ចុកវិទ្យាអនាគត ផ្ទៃពិតានមានបំពាក់ឌីជីថលអេក្រង់កណ្តាលទំហំ 14.9 អ៊ីង ជាមួយប្រព័ន្ធ iDrive 8 របស់ BMW និងចង្កោមឧបករណ៍ឌីជីថលផ្សេងទៀត សូម្បីតែទ្វារក៏ទទួលបានអេក្រង់ទំហំ 5.5 អ៊ីង ដែលមានការគ្រប់គ្រងកន្លែងអង្គុយ​ ពន្លឺព័ទ្ធជុំវិញ វាំងននការពារកម្តៅថ្ងៃ និងប្រព័ន្ធកន្សាន្ត។ 

ចូលទៅផ្នែកខាងក្រោយ មានបំពាក់អេក្រង់ទំហំ 31.3 អ៊ីង ជាប្រភេទអេក្រង់ Touchscreen មិនត្រឹមតែអាចផ្តល់ភាពច្បាស់កម្រិត 8K ប៉ុណ្ណោះទេ ប៉ុន្តេវាថែមទាំងអនុញ្ញាតឲ្យអ្នកប្រើប្រាស់លេងវីដេអូ ហ្គេម ទាញយកកម្មវិធី និងស្តាប់តន្ត្រី ហើយយើងអាចបត់ចូលគ្នាវិញបានយ៉ាងស្អាតលើពិដាននៅពេលមិនប្រើ។  គួរបញ្ជាក់ថារថយន្តស៊េរីថ្មី  BMW នឹងដាក់លក់ចាប់ពីខែវិច្ឆិកា​ នៅសហរដ្ឋអាមេរិក ហើយម៉ូដែល M Performance ដែលមានថាមពលខ្លាំងជាងគឺ​ i7 M70 គ្រោងនឹងមកដល់នៅឆ្នាំក្រោយជាមួយនឹងកម្លាំង 660 សេះ។ 

https://themarketherald.com.au/fancy/2023-bmw-7-series/

 


ថ្ងៃព្រហស្បតិ៍, 14 ខែកក្កដា 2022 09:56  BeeTube News