Washington-
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken នឹងទទួលដៃគូរនៅក្នុងប្រទេសប៉ាស៊ីហ្វីកពណ៌ខៀវ (PBP) នៅថ្ងៃព្រហស្បតិ៍ក្នុងគោលបំណងនៃការឲ្យមានការសម្របសម្រូលដ៏ល្អប្រសើរក្នងការជួយចំពោះតំបន់ក្នុងការប្រឈមទៅនឹងចិន មន្ត្រីសេតវិមានបាននិយាយ។ ក្រុមនេះបានរៀបចំឡើងនៅក្នុងខែមិថុនា ដែលមានរួមបញ្ចូល សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន នូវ៉ែលហ្សេឡង់និងអង់គ្លេស, ឥណ្ឌាជាអ្នកសង្កេតការណ៍នៅក្នុង PBP នេះ, អ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វីកនៃសេតវិមាន លោក Kurt Campbell បាននិយាយនៅក្នុងព្រឹត្តិការមួយដ៏គួរឲ្យកត់សំគាល់ក្នុងទីក្រុង New York ប្រទេសមួយចំនួនទៀតនឹងចូលរួមផងដែរ លោកនិយាយ។
Cambell បាននិយាយថា កាលៈទេសៈសំរាប់កោះនៅក្នុងប្រទេសប៉ាស៊ីហ្វីកមានសារៈសំខាន់ខ្លាំងណាស់ក្នុងពេលនេះច្រើនជាងអតីតកាល។ "ជីវភាពរស់នៅត្រូវបានគំរាមកំហែង" លោកបាននិយាយដោយចង្អុលទៅកាន់ការគំរាមកំហែងដែលកើតមានដែលពួកគេកំពុងតែប្រឈមចាប់តាំងពីបម្រែបម្រួលអាកាសធាតុ ហើយនឹងការប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជម្ងឺរាតត្បាតពិភពលោកកូវីដ-19 មកលើការវិនិយោគនិងវិស័យធុរៈកិច្ច។ ជំនួយដ៏ច្រើននៅក្នុងប៉ាស៊ីហ្វីកមិនត្រូវបានសម្របសម្រួលឲ្យបានល្អដែលអាចធ្វើទៅបាននោះទេ។ យើងមិនបានដឹងឲ្យបានច្រើនអំពីការអនុវត្តិន៍ដ៏ល្អប្រសើរនោះទេ។
យើងនឹងស្វែងរកការធ្វើឲ្យដូចដែលយើងបានធ្វើដំណើរទៅមុខ, ស្ថាបនានូវស្ថាប័ន្រដែលមានរួចជាស្រេចដែលមានការពាក់ព័ន្ធទៅនឹងប្រទេសក្នុងប៉ាស៊ីហ្វីក។ "ប្រទេសខុសគ្នាៗនឹងធ្វើការងារច្រើនទៀតនៅក្នុងប៉ាស៊ីហ្វីកនៅក្នុងលក្ខណៈការទូត ដែលពាក់ព័ន្ធទៅនឹងផ្នត់គំនិតធុរកិច្ចនិងការជួយផ្តល់នូវជំនួយ" Cambell បានបន្ថែម។ លោកបាននិយាយថាវាមានធាតុរួមផ្សំនៃយុទ្ធសាស្ត្រដែលមិនអាចប្រកែកបានទៅនឹងការពាក់ព័ន្ធដែលត្រូវពន្លឿន។ យើងបានឃើញនៅក្នុងរយៈពេលជាច្រើនឆ្នាំជាច្រើនមក នៃមហិច្ឆិតាររបស់ប្រទេសចិនដែលស្វែងរកនូវការអភិវឌ្ឍន៍ផ្នែកខាងយោធាដែលមានលក្ខណៈស្រដៀងទៅនឹងឥណ្ឌូប៉ាស៊ីហ្វីក ដែលបានបង្ករឲ្យមានការចង្អៀតចង្អល់ជាមួយនឹងដៃគូរ ដូចជា អូស្ត្រាលី និងនូវ៉ែលហ្សេឡង់ក៏ដូចជាប្រទេសនៅក្នុងតំបន់ទាំងមូលដែរ។
ព្រឹត្តិការណ៍ប៉ាស៊ីហ្វីកពណ៌ខៀវ ដែលជាជំនួបក្រៅពីមហាសន្និបាតនៃ អ.ស.ប. នៅក្នុងទីក្រុង New York នឹងប្រព្រឹត្តិទៅនៅមុនថ្ងៃទី២៨-២៩នៃផែនការកិច្ចប្រជុំកំពូលរបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក Joe-Biden ដែលនឹងទទួលជួបជាមួយមេដឹកនាំប្រទេសប៉ាស៊ីហ្វីក ដែល Campbell បាននិយាយថាវាបានឆ្លុះបញ្ចាំងនូវ សេចក្តីត្រូវការមួយដើម្បីបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាដ៏ធំធេងរបស់យើងដើម្បីឲ្យប្រទេសប៉ាស៊ីហ្វីកដើរទៅមុខ។ លោកនិយាយថា ទីក្រុង Washington មិនចង់ឃើញតំបន់ធ្លាក់ចូលទៅក្នុងលេខសូន្យក្នុងការប្រកួតប្រជែង ហើយលោកនឹងស្វែងរកនូវការសន្ទនាគ្នាជាមួយនឹងលោកនាយករដ្ឋមន្ត្រីនៃកោះសូឡូម៉ុង Manasseh Sogavare និងប្រតិភូរបស់លោក។