BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Blinken និយាយថាចិនមានផែនការនឹងភ្ជាប់យកតៃវ៉ាន់យ៉ាងលឿននៅក្រោមការគ្រប់គ្រងរបស់Xi Jingping

ថ្ងៃពុធ, 19 ខែតុលា 2022 09:21  គុន ច័ន្ទរដ្ឋា

2022-10-19 09.19.25 (1)

TheGauardian-

រដ្ឋាភិបាលចិននឹងរៀបចំផែនការរបស់ខ្លួនដើម្បីភ្ជាប់យកតៃវ៉ាន់នៅក្នុងរយៈពេលដ៏ឆាប់រហ័សមួយនៅក្រោមការគ្រប់គ្រងរបស់លោក Xi Jingping រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានព្រមានដោយទទូចអំពីការរំខាននៃសេដ្ឋកិច្ចពិភពលោកបើសិនជាចិនគ្រប់គ្រងតៃវ៉ាន់។ ការធ្វើអត្ថាធិប្បាយរបស់ Antony Blinken បានលេចចេញមកនៅពេលដែលគណបក្ស់កាន់អំណាចបក្សកុម្មុយនិស្តចិនបានជួបប្រជុំជាលើកទី២ក្នុងរយៈពេល១ទស្សវត្យរ៍ ដែលជាការប្រជុំដ៏សំខាន់មួយនៃការវិលជុំនៃនយោបាយរបស់ចិន។ នៅក្នុងការថ្លែងសុន្ទរកថាដ៏ធំមួយដើម្បីប្រារព្ធបើកកម្មវិធីអង្គប្រជុំកាលពីថ្ងៃអាទិត្យ Xi បានបញ្ជាក់យ៉ាងច្បាស់ថា ផែនការរបស់លោកសំរាប់តៃវ៉ាន់វានៅតែជាផែនការស្នូលរបស់ចិនដើម្បីធ្វើឲ្យទឹកដីមានដូចដើមឡើងវិញ។

នៅក្នុងកិច្ចសន្ទនាជាមួយអតីតរដ្ឋមន្ត្រីក្រសួងការបរទេស Condolezza Rice នៅសកលមហាវិទ្យាល័យ Stanford កាលពីថ្ងៃច័ន្ទ Blinken បាននិយាយថា សន្តិភាពនិងស្ថិរភាពរវាងចិននិងតៃវ៉ាន់បានថែរទាំបានដោយជោគជ័យអស់រយៈពេលជាច្រើនទស្សវត្យរ៍មកហើយ ប៉ុន្តែទីក្រុងប៉េកាំងបានផ្លាស់ប្តូរវិធីសាស្ត្រ "Blinkenនិយាយ"។បើសិនជាមធ្យបាយសន្តិភាពមិនដំណើរការទេវាមានតែមធ្យោបាយបង្ខិតបង្ខំ និងដែលអាចធ្វើទៅបានបើសិជាការបង្ខិតបង្ខំមិនដំណើរការទេមានតែការប្រើកម្លាំងដើម្បីសម្រេចគោលបំណងឲ្យបានជោគជ័យ។ នេះគឺជាអ្វីដែលជាការរំខានដ៏ជ្រាលជ្រៅជាទីបំផុតនៃសភាពការណ៍បច្ចប្បន្ននិងបង្កើតនូវភាពតានតឹងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ គណបក្សកុម្មុយនិស្តចិន និងយោធារបស់កងទ័ពរំដោះប្រជាជនចិនបានប្រព្រឹត្តិនូវទង្វើរគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើតៃវ៉ាន់។

ខណៈដែលទីក្រុងប៉េកាំងបានបញ្ជាក់យ៉ាងច្បាស់ថា គេមានបំណងចង់យកតៃវ៉ាន់ការកំណត់នៃពេលវេលាចំពោះសេណារីយូបែបនេះវាមានភាពខុសគ្នាខ្លាំងមែនទេន។ មន្ត្រីជាន់ខ្ពស់នៃសហរដ្ឋអាមេរិកនិងតៃវ៉ាន់បានព្រមានថាកងទ័ពរំដោះប្រជាជនចិនអាចនឹងមានសមត្ថភាពក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតខណៈដែលអ្នកវិភាគបានចង្អុលបង្ហាញថា គោលបំណងរបស់ Xi នៃការធ្វើឲ្យមានដូចដើមវិញនៃទឹកដីមុនឆ្នាំ២០៤៩។ ដែលជាសក្តានុពលនៃការកំណត់ពេលវេលា វាអាចធ្វើទៅបានដែលរដ្ឋមន្ត្រី Blinken មានការព្រួយបារម្ភអំពីជំហ៊ាននិងទំហំនៃទំនើបកម្មយោធារបស់ចិនដែលផ្តោតយ៉ាងច្បាស់មកលើតៃវ៉ាន់ ប៉ុន្តែសមត្ថភាពតែមួយមុខរបស់យោធាចិនមិនបានចង្អុលបង្ហាញនូវបំណងនឹងប្រើប្រាស់កម្លាំងនៅក្នុងអនាគតដ៏ខ្លីខាងមុខនេះទេ។

អ្នកជំនាញខាងកិច្ចការចិន Bill Bishop បានកត់សម្គាល់ថា វាមិនមានអ្វីនោះទេនៅក្នុងឯកសារជាសាធារណៈរបស់សុន្ទរកថារបស់លោក Xi ដើម្បីចង្អុលបង្ហាញនៃការពន្លឿននៃការកំណត់ពេលវេលានៅក្នុងផ្នែករបស់ទីក្រុងប៉េកាំង។ “ដូច្នេះនេះគឺជារឿងរបស់សហរដ្ឋអាមេរិកនៃផ្នែកចារកម្មដែលបានចង្អុលបង្ហាញវា” លោកបាននិយាយជំទាស់នៅក្នុង Twitter។ ផ្នែកចារកម្មរបស់អាមេរិកលើបញ្ហាចិនត្រូវបានគេជឿថាវាហាក់ដូចជាមានកំរិតអប្បបរិមាបើប្រៀបធៀបទៅជាមួយរឿងរុស្សី។ ឧទាហរណ៍នៅក្នុងឆ្នាំ២,០០០ អាជ្ញាធម៌ចិនត្រូវបានគេរាយការណ៍មកថាបានកាប់ចិញ្រ្ចាំចារកម្មអាមេរិកជាកង់ៗនៅក្នុងប្រទេស ព្រមទាំងបានសម្លាប់ភ្នាក់ងារ CIA ជាង២០នាក់ ប្រភពនៃ CIA។


ថ្ងៃពុធ, 19 ខែតុលា 2022 09:21  គុន ច័ន្ទរដ្ឋា