BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Blinken បង្ហាញនូវការព្រួយបារម្ភលើរឿងតៃវ៉ាន់ចំពោះ Wang Yi មុនពេល Biden-Xi ជួបគ្នា

ថ្ងៃអាទិត្យ, 14 ខែវិច្ឆិកា 2021 13:53  គុន ច័ន្ទរដ្ឋា

211110030137-joe-biden-xi-jinping-split-medium-plus-169 (1)

CNN- 

"រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បានបង្ហាញនូវការព្រួយបារម្ភលើរឿងដែលចិននៅតែ បន្តការដាក់សម្ពាធប្រឆាំងទៅនឹង តៃវ៉ាន់ តាមរយៈការសន្ទនាតាមទូរស័ព្ឌជាមួយនឹងរដ្ឋន្ត្រីក្រសួងការបរទេសចិន Wang Yi កាលពីថ្ងៃសុក្រ ខណៈដែលប្រទេសទាំង២បានរៀបចំឲ្យមានកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំង២។" លោករដ្ឋមន្ត្រីបានបញ្ជាក់ពីផលប្រយោជន៍ដ៏យូរលង់នៃអាមេរិកចំពោះសន្តិភាព និងស្ថិរភាពនៅច្រកចេញចូលតៃវ៉ាន់ និងបញ្ជាក់ពីការព្រួយបារម្ភនៃការបន្តសកម្មភាពយោធា, ការទូត និងសេដ្ឋកិច្ចដាក់សម្ពាធទៅលើតៃវ៉ាន់ “ក្រសួងការបរទេសបានអាននៅអ្វីដែលថ្លែងនៅក្នុងការសន្ទនាតាមទូរស័ព្ទ ដោយប្រើអក្សរកាត់នៃ សាធារណរដ្ឋប្រជាមានិតុចិន (PRC) ។"

“លោកបានជំរុញឲ្យប៉េកាំងធ្វើទំនាក់ទំនងដោយមានការជជែកគ្នាប្រកបដោយអត្ថន័យ ដើម្បីដោះស្រាយរឿងច្រកចេញចូលដោយសន្តិវិធី និងក្នុងរបៀបមួយប្រកបដោយបំណងប្រាថ្នា និងផលប្រយោជន៍ដ៏វិសេសនៃប្រជាពលរដ្ឋតៃវ៉ាន់” ក្រសួងការបរទេសបាននិយាយ។ ការប្រជុំនេះគឺជាលើកទី១ រវាងមេដឹកនាំទាំង២ចាប់តាំងពីលោក Biden បានឡើងកាន់អំណាចក្នុងខែមករា, នឹងប្រព្រឹត្តិទៅនៅថ្ងៃច័ន្ទល្ងាចម៉ោងនៅវ៉ាស៊ីនតោន និងព្រឹកថ្ងៃអង្គារ៍ម៉ោងនៅប៉េកាំង។

“កិច្ចប្រជុំនេះនឹងផ្តល់នូវឱកាសសំរាប់មេដឹកនាំទាំង២ ដើម្បីជជែកគ្នាពីការប្រកួតប្រជែងដោយការទទួលខុសត្រូវរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតុចិន ខណៈដែលធ្វើការរួមគ្នានៅក្នុងកន្លែងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក” ក្រសួងការបរទេសបានអាននូវកិច្ចសន្ទនា។ Blinken បានបញ្ជាក់ផងដែរថា សារៈសំខាន់ក្នុងការចាត់វិធានការណ៍ដើម្បីធានានូវការផ្គត់ផ្គង់ឋាមពលចំពោះពិភពលោក និងតម្លៃដែលអណ្តែតត្រសែតកុំឲ្យមានផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ក្នុងខណៈនោះ លោក Wang បានជំរុញឲ្យអាមេរិកត្រូវតែប្រឆាំងដាច់ខាតទៅនឹងចលនាឯករាជ្យរបស់តៃវ៉ាន់ ដោយយោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ “ការសមគំនិតគ្នាណាមួយក្នុងការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ នឹងធ្វើឲ្យមានការគាស់រំលើងនូវសន្តិភាពនៅច្រកតៃវ៉ាន់ ហើយវានឹងជះផលអាក្រក់ត្រឡប់មកវិញ” សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីរបស់ Wang Yi និយាយ៕


ថ្ងៃអាទិត្យ, 14 ខែវិច្ឆិកា 2021 13:53  គុន ច័ន្ទរដ្ឋា