BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Blinken៖ សកម្មភាពរបស់ Putin នៅអ៊ុយក្រែនមិនអាចទទួលយកបានជាដាច់ខាត

ថ្ងៃអង្គារ, 11 ខែតុលា 2022 09:11  គុន ច័ន្ទរដ្ឋា

2022-10-11 09.06.39 (1) (1)

Washington (Reuters)-

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយកាលពីថ្ងៃច័ន្ទថាការវាយប្រហាររបស់រុស្សីទៅលើអ៊ុយក្រែនបានបង្ហាញឲ្យឃើញនូវរឿង "សីលធម៌ដ៏ជ្រាលជ្រៅមួយ" ហើយសហគមន៍អន្តរជាតិមានការទទួលខុសត្រូវដើម្បីបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពរបស់លោកប្រធានាធិបតី Putin គឺមិនអាចទទួលយកនោះទេ "Blinken និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ" ឥឡូវនេះវាជាពេលដែលត្រូវនិយាយចេញក្នុងការគាំទ្រសំរាប់អ៊ុយក្រែន មិនមែនជាពេលដែលត្រូវនិយាយថា អនុប្បវាទទៀតទេ ពាក្យសំដីដែលពាំត្រណោតដែលស្ថិតនៅក្រោមន័យអព្យាក្រិតភាពគួរតែត្រូវបានបញ្ឈប់ ព្រោះគោលការណ៍ស្នូលនៃធម្មនុញ្ញ អ.ស.ប. កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។

សេតិវិមានបានបញ្ជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden នឹងជួបប្រជុំជាមួយមេដឹកនាំ G-7 តាមរយៈកិច្ចប្រជុំវីឌីអូ នៅថ្ងៃច័ន្ទដើម្បីជជែកគ្នាពីការគាំទ្រសំរាប់អ៊ុយក្រែន។ សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងអស់នឹងពិភាក្សារអំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការចាប់ឲ្យលោកប្រធានាធិបតីរុស្សី Vladimir Putin ទួលខុសត្រូវពីសកម្មភាពរបស់រុស្សីនៅក្នុងអ៊ុយក្រែនរួមបញ្ចូលទាំងការវាយប្រហារដោយមីស៊ីលទៀតផង។ លោកប្រធានាធិបតីអ៊ុយក្រែនក៏មានគំរោងនឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះដែរ។ អង្គការសំរាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការណ៍អឺរ៉ុប (OSCE) បានហៅការវាយប្រហារជាបន្តបន្ទាប់ដោយមីស៊ីលទៅលើទីក្រុងដ៏ធំៗរបស់អ៊ុយក្រែនជាទង្វើរភេវរកម្មដែលរំលោភច្បាប់អន្តរជាតិ។

"សកម្មភាពយោធាដ៏សហាវយង់ឃ្នងដូចនេះ វាតំណាងឲ្យការមិនគោរពទាំងស្រុងនិងបំពានទៅលើច្បាប់អន្តរជាតិរួមទាំងច្បាប់សិទ្ធមនុស្ស" សេចក្តីថ្លែងការណ៍ដែលចេញដោយប្រធាន OSCE បាននិយាយ។ "ហេតុផលតែមួយគត់ដែលនៅពីក្រោយទង្វើរដ៏ច្រងេងច្រងាងនិងយង់ឃ្នងនេះគឺជាការពង្រាយនៃភេវរករនិងជាការស៊ីសងគ្នា ដែលនឹងធ្វើឲ្យមានការបរាជ័យក្នុងការសម្រចបាននូវគោលបំណងជាយុទ្ធសាស្ត្រនិងតាកុទិក។ រុស្សីគឺជាសមាជិកទី៥៧នៃអង្គការនេះអង្គការ OSCE បានធ្វើការងារនេះអស់រយៈពេលជាច្រើនឆ្នាំក្នុងការត្រួតពិនិត្យបទឈប់បាញ់គ្នារវាងទីក្រុង Kyiv និងក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សីនៅភាគខាងជើងអ៊ុយក្រែន។

មហាសន្និបាត អ.ស.ប. បានបដិសេធនូវការអំពាវនាវរបស់ទីក្រុងមូស្គូសំរាប់ការបោះឆ្នោតនៅនៃអង្គការនេះក្នុងពង្រាងសេចក្តីសម្រេចក្នុងការការថ្កោលទោស ការភ្ជាប់យកទឹកដីអ៊ុយក្រែនទាំង៤តំបន់ដោយស្នើរសុំឲ្យមានការបោះឆ្នោតជាសម្ងាត់។ ១០៧ក្នុងចំណោម១៩៣ប្រទេស បានបោះឆ្នោតប្រឆាំងទៅនឹងសេចក្តីស្នើររបស់រុស្សី ១៣ប្រទេសបោះឆ្នោតគាំទ្ររុស្សីនិង៣៩ប្រទេសបោះឆ្នោតអនុប្បវាទ។ ទីក្រុងមូស្គូបានទាញយកនូវទឡ្ហីករណ៍ថា លោកខាងលិចបានធ្វើការបញ្ចុះបញ្ចូលប្រទេសមួយចំនួនដែលធ្វើឲ្យមានការពិបាកយ៉ាងខ្លាំងបើសិនជាជំហរនោះវាត្រូវបានប្រកាសជាសាធារណៈ។


ថ្ងៃអង្គារ, 11 ខែតុលា 2022 09:11  គុន ច័ន្ទរដ្ឋា