BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Blinkenនិយាយថា Putin មានចក្ខុវិស័យទៅលើប្រទេសដែលនៅឆ្ងាយពីអ៊ុយក្រែន

ថ្ងៃសុក្រ, 25 ខែកុម្ភៈ 2022 13:52  គុន ច័ន្ទរដ្ឋា

CBCNews-

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដឋអាមេរិក លោក Antony Blinken បាននិយាយថាលោកច្បាស់ណាស់ថាប្រធានាធិបតីរុស្សី Vladimir Putin មានគោលបំណងទៅឆ្ងាយពីអ៊ុយក្រែនហើយអាចនឹងមានប្រទេសដ៏ទៃទៀតនៅក្នុងក្រសែរភកនែករបស់លោក។ “នៅពេលដែលលោកប្រធានាធិបតីBiden បានថ្លែងទៅកាន់ប្រជាជាតិថ្ងៃនេះ លោកបាននិយាយថា Putin ចង់បានសហភាពសូវៀតមួយថ្មី។ មានសំណួរសួរថាតើមានមន្ត្រីចារកម្មណាម្នាក់បានប្រាប់លោកប្រធានាធិបតីថា លោកPutin នឹងទៅឆ្ងាយពីអ៊ុយក្រែន ? CBS ពិធីករដំណឹងពេលល្ងាច និងជានិពន្ធនាយក Norah O’Donnell បានសួរBlinkenនៅក្នុងបទសម្ភាសន៍កាលពីថ្ងៃព្រហស្បត៍។

“អ្នកមិនត្រូវការចារកម្មដើម្បីប្រាប់ឲ្យប្រាកដថាតើលោកប្រធានាធិបតី Putin ចង់បានអ្វីនោះទេ “មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយ” គាត់បានបញ្ជាក់ច្បាស់ថា គាត់ចង់បង្កើតឡើងវិញនូវអាណាចក្រសូវៀត និយាយឲ្យខ្លី គាតចង់ស៊កបញ្ចូលនូវរង្វង់នៃឥទ្ធិពលនៅជុំវិញប្រទេសដែលនៅជិតខាង ដែលពេលមួយធ្លាប់ជាផ្នែកនៃអតីតសហភាពសូវៀត គាត់ចង់បានយ៉ាងហោចណាស់ក៏ប្រទេសជិតខាងនោះនៅជាអព្យាក្រិត” ប៉ុន្តែ Putin នឹងប្រឈមនូវការតស៊ូយ៉ាងតឹងតែងពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងការដែលធ្វើដូច្នេះ” លោកនិយាយ។

“ ឥឡូវនេះនៅពេលដែលវាលេចចេញមកនូវការគំរាមកំហែងទៅឆ្ងាយពីព្រំប្រទល់អ៊ុយក្រែន វានឺងមានរបស់មួយដែលមានអនុភាពដ៏អស្ចារ្យឈរនៅពីមុខគាត់” Blinken បានបន្ថែម។ គឺមាត្រាទី៥របស់ធម្មនុញ្ញ NATO ដែលចែងថា “ការវាយប្រហារណាមួយទៅលើសមាជិកមួយរបស់NATO គឺជាការវាយប្រហារទៅលើNATO ទាំងមូល” ដូច្នេះវាប្រាកដណាស់ ថាហេតុអ្វីបានជាយើងកំពុងពង្រឹងផ្នែកខាងស្តាំនៃ NATO “។រដ្ឋការលោក Biden ដាច់ខាតនឹងមិនបញ្ជូនកងទ័ពអាមេរិកទៅប្រយុទ្ធក្នុងអ៊ុយក្រែនទេ ដែលមិនមែនជាផ្នែកមួយនៃ NATO ទោះបីជាកំពុងឈរជើងនៅក្នុងប្រទេសជិតខាងក៏ដោយ។

នៅពេលដែលសួរថាតើសហរដ្ឋអាមេរិកនឹងធ្វើអ្វីដើម្បីបន្ថយនូវហានិភ័យនៃការកើនឡើងនៃគ្រោះថ្នាក់រវាងកងទ័ពអាមេរិកដែលកំពុងតែស្ថិតនៅក្នុងប្រទេសជិតខាងនិងកម្លាំងរុស្សី ,Blinken និយាយថា រដ្ឋការលោក Bidenចង់បានទំនាក់ទំនងខាងយោធាដែលជាមូលដ្ឋាននិងធ្វើឲ្យប្រាកដថាតើអ្វីទៅដែលជាហានិភ័យបើសិនជាមានការគិខុស”។ខណៈដែលរុស្សីបានធ្វើការវាយប្រហារទៅលើអ៊ុយក្រែន Putin បានព្រមានថា ប្រទេសទាំងឡាយណាដែលឈរពាំងមុខរុស្សីនឹងជួបនូវផលវិបាកដ៏ធ្ងន់ធ្ងរដែលខ្លួនពុំដែលធ្លាប់ជួបក្នុងប្រវត្តិសាស្ត្រ។ដែលធ្វើឲ្យមានការព្រួយបារម្ភថា លោកបានគំរាមកំហែងថានឹងប្រើអាវុធ នុយគ្លេអ៊ែរ។

photo_2022-02-25_13-44-09 (2)


 


ថ្ងៃសុក្រ, 25 ខែកុម្ភៈ 2022 13:52  គុន ច័ន្ទរដ្ឋា