BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Blinken, Macron ជួបគ្នានៅទីក្រុងប៉ារីស ខណៈដែលមានភាពតានតឹងក្នុងរឿងសម្ព័ន្ធភាព AUKUS

ថ្ងៃពុធ, 06 ខែតុលា 2021 09:50  គុន ច័ន្ទរដ្ឋា

លោកប្រធានាធិបតី Emmanuel Macron និងរដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken បានជួបប្រជុំជជែកគ្នាក្នុងទីក្រុងប៉ារីស ដែលជាកិច្ចប្រជុំលើកលើកទី១ របស់ប្រធានាធិបតីបារាំងជាមួយមន្ត្រីអាមេរិក ចាប់តាំងពីរឿងសម្ព័ន្ធភាពដែលគួរឲ្យរំជួលចិត្ត នាំឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ ធ្លាក់ចូលទៅក្នុងវិបត្តិការទូត។ មានការវិវត្តិន៍កាលពីថ្ងៃអង្គារ៍ ដែលលេចចេញមកដៅយសារទង្វើររបស់រដ្ឋការលោក Biden ដើម្បីជួសជុលនូវការខូចខាតដល់ទំនាក់ទំនងនៃប្រទេសទាំង២ ដោយការមិនបញ្ចូលបារាំងទៅក្នុង AUKUS ដែលជាគំនិតផ្តួចផ្តើមផ្នែកសន្តិសុខថ្មីមួយ មានអាមេរិក អង់គ្លេសនិង អូស្ត្រាលី។

សេចក្តីប្រកាសកាលពីខែមុន អូស្ត្រាលីត្រូវបានគេមើលឃើញថាបានបង្វែរកិច្ចសន្យាដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីទិញនាវាមុជទឹកបារាំង ទៅធ្វើកិច្ចសន្យាផលិតនាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរជាមួយអាមេរិកនិងអង់គ្លេស ដែលធ្វើឲ្យបារាំងមានកំហឹង។ Blinken កំពុងតែស្ថិតនៅក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង ដើម្បីធ្វើការប្រជុំជាមួយអង្គការសហប្រតិបត្តិការណ៍សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ (OECD) ព្រមទាំងប្រាប់អ្នកសារព័ត៌មានថា លោកនឹងលើកយករឿងសម្ព័ន្ធភាព AUKUS ដែលជារឿងដ៏ស្មុគស្មាញមកជជែកក្នុងអម្លុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសបារាំង Jean-Yves Le Adrian នៅថ្ងៃអង្គារ៍។

photo_2021-10-05_19-42-24-1

មន្ត្រីក្រសួងការបរទេសអាមេរិក បានប្រាប់អ្នកយកព័ត៌មានថា ជំនួបរវាង Macron និង Blinken មួយទល់និងមួយដែលមិនបានប្រកាសជាមុន មានរយៈពេល៤០នាទី។ មន្ត្រីដែលនិយាយក្នុងលក្ខ័ណអនាមិក បាននិយាយថា លទ្ធផលនៃការប្រជុំ មានការព្រមព្រៀងរួមគ្នាថា ឥឡូវនេះយើងមានឱកាសដើម្បីពង្រឹងនិងពង្រីកកិច្ចសហការណ៍គ្នា បើទោះបីជានៅមានកិច្ចការដ៏លំបាកជាច្រើនដែលត្រូវធ្វើក៏ដោយ។

ទោះបីជាមានការសន្ទនាតាមទូរស័ព្ទកាលពីខែកញ្ញា រវាង Biden និង Macron បានបញ្ចុះកំដៅនៃជម្លោះនេះក៏ដោយ ទីក្រុងប៉ារីសបាននិយាយថានឹងត្រូវការពេលវេលាដើម្បីជំនះនូវការបែកបាក់គ្នា ព្រមទាំងនិយាយថា ស្ថានការណ៍បានគូសបញ្ជាក់យ៉ាងច្បាស់ថា អឺរ៉ុបត្រូវការរៀបចំផែនការដើម្បីសន្តិសុខនិងការពារខ្លួនឯង៕


ថ្ងៃពុធ, 06 ខែតុលា 2021 09:50  គុន ច័ន្ទរដ្ឋា