BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Blinken និង Lavrov យល់ព្រមនឹងជួបគ្នា ខណៈដែលភាពតានតឹងបានឈានដល់ចំណុចគ្រោះថ្នាក់

ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 15:49  គុន ច័ន្ទរដ្ឋា

photo_2022-02-18_15-39-04

Theguardian-

Antony Blinken នឹងជួបគ្នាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស Sergei Lavrov នៅសប្តាហ៍ក្រោយ ខណៈដែលលោករដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Antony Blinken បានព្រមានថា វិបត្តិក្នុងអ៊ុយក្រែនបានឈានដល់កំរិតកំពូលសំរាប់ជីវិត និងសុវត្តិភាពប្រជាពលរដ្ឋរាប់លាននាក់។ ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា Blinken បានទទួលយល់ព្រមនូវការអញ្ជើញដើម្បីជួបជាមួយ Serey Lavrov ។ ទង្វើនេះបានផ្តល់នូវក្តីសង្ឃឹមថាផ្លូវការទូតនៅតែបើកចំហរ ទោះបីជាសហរដ្ឋអាមេរិកបានព្រមានថា ការឈ្លានពាននឹងកើតមានឡើងក្នុងពេលឆាប់ៗនេះកាន់តែលឺខ្លាំងឡើងៗ។

“បើសិនជាពួកគេធ្វើការឈ្លានពានក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ វានឹងបញ្ជាក់ច្បាស់ថា ពួកគេនឹងមិនចាប់អារម្មណ៍ក្នុងវិស័យការទូតទេ” អ្នកនាំពាក្យក្រសួងការបរទេស NES Price បាននិយាយ។ Blinken បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា លោកបានបញ្ជូនលិខិតមួយទៅកាន់ Lavrov ដើម្បីស្នើសុំឲ្យមានការប្រជុំមួយនៅអឺរ៉ុប។ ការប្រជុំថ្មីភ្លាមៗមួយរវាងមេដឹកនាំអឺរ៉ុប នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ខណៈដែលលោកប្រធានាធិបតី Joe-Biden បានទទួលប្រជុំតាមទូរស័ព្ទជាមួយមេដឹកនាំ កាណាដា, បារាំង, អាល្លឺម៉ង់, អុីតាលី, រ៉ូម៉ានី, ប៉ូឡូញ, អង់គ្លេស, សហគមន៍អឺរុប និង NATO ។

អនុប្រធានាធិបតីអាមេរិក Kamala Harris នឹងមកដល់ទីក្រុងមុយនិចក្នុងការជជែកជាច្រើនថ្ងៃជាមួយនឹងនាំពិភពលោក រួមបញ្ចូលទាំងអធិការបតីអាល្លឺម៉ង់ Olaf Scholz រដ្ឋមន្ត្រីក្រសួងការបរទេស Liz Truss និងប្រធានធិបតីអ៊ុយក្រែន Volodymyr Zelensky ។ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីក្រសួងការបរទេស Annanlena Baerbock បានរិះគន់រុស្សីចំពោះការទាមទារនៃសង្រ្គាមត្រជាក់ និងការដែលប្រកែកមិនចូលរួមក្នុងការប្រជុំ។

ថ្មីៗនេះ យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនមានកំណត់ត្រានៃការរំលោភបទឈប់បាញ់គ្នាចំនួន៦០ដងនៃក្រុមបំបែករដ្ឋដែលនិយមរុស្សីកាលពី២៤ម៉ោងកន្លងទៅ ដែលបានបណ្តាលឲ្យទាហ៊ានម្នាក់រងរបួស។ ក្រុមបំបែករដ្ឋបានបើកការបាញ់ប្រហារមកលើជំរកច្រើនជាង១០កន្លែង ដោយប្រើអាវុធធុនធ្ងន់ កាំភ្លើងផ្លោង កាំភ្លើងត្បាល់និងរថក្រោះ, ពួកគេនិយាយ។ ពួកក្រុមបំបែករដ្ឋបាននិយាយប្រឆាំងតបវិញ ដោយចោទប្រកាន់កងទ័ពរដ្ឋាភិបាលទីក្រុង Kyiv ថាបានបាញ់កាំភ្លើងធំ, កាំភ្លើងត្បាល់នៅក្នុងឧប្បទ្ទវហេតុ៣កាលពីថ្ងៃសុក្រ៕


ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 15:49  គុន ច័ន្ទរដ្ឋា