AXios-
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា លោកមានផែនការជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov ក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីលើកឡើងនូវរឿងជាច្រើន រួមបញ្ចូលទាំងការឃុំខ្លួនកីឡាការិនីបាល់បោះ Brittney Griner និងជនជាតិអាមេរិកដ៏ទៃទៀតនៅក្នុងប្រទេសរុស្សីព្រមទាំងរឿងកិច្ចព្រមព្រៀងថ្មីក្នុងការបន្តដឹកចេញគ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែន។ វានឹងជាការហៅទូរស័ព្ទជាលើកទី១ចាប់តាំងពីរុស្សីចាប់ផ្តើមចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ទោះជាយ៉ាងណាក៏ដោយ Blinken បាននិយាយដោយទទូចថា វាមិនមែនជាការចរចាអំពីរឿងអ៊ុយក្រែននោះទេ។ លោកក៏បាននិយាយផងដែរថាលោកនឹងព្រមាន Lavrov ថាសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិនឹងមិនអាចទទួលយកបានទេ នូវការភ្ជាប់ទឹកដីអ៊ុយក្រែនឲ្យទៅជារបស់រុស្សី។
Blinken បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើសំណូមពរស្នើរសុំឲ្យរុស្សីដោះលែង Griner ដែលរងការចោទប្រកាន់ថាបាននាំចូលកញ្ឆារទៅក្នុងប្រទេសរុស្សី និងអតីតកងទ័ពម៉ារីន Paul Whejplan ដែលប្រឈមទៅនឹងបទចោទថា បានធ្វើចារកម្ម ដែលលោកបានប្រកែក។ Blinken មិនបានផ្តល់នូវការលំអិតទេ ប៉ុន្តែប្រភពពី CNN ដែលមិនបានបញ្ចេញប្រភព បានរាយការណ៍ថាសហរដ្ឋអាមេរិកបានស្នើរសុំឲ្យមានការដោះដូរពិរុទ្ធជនដែលរត់ពន្ធគ្រឿងញៀន Victor about ជាមួយនឹងជនជាតិអាមេរិកដែលឃុំខ្លួន។ រុស្សីបានស្វះស្វែងជាយូរមកហើយដើម្បីឲ្យមានការដោះលែង Bout ដែលជាអតីតមន្ត្រីកងទ័ពរុស្សី។
លោកនិយាយថា សហរដ្ឋអាមេរិកនឹងនឹងរុញរុស្សីឲ្យធ្វើល្អចំពោះអ្វីដែលគេធ្វើ ដើម្បីសម្រួលនូវការរាំងខ្ទប់នៃការនាំចេញគ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែន។ រុស្សីបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើទៅលើកំពង់ផែយ៉ាងធំរបស់អ៊ុយក្រែន Odesa បន្ទាប់ពីមួយថ្ងៃដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានស្វះស្វែងជាយូរមកហើយ។ Biden ក៏បានធ្វើការកត់សំគាល់ទៅលើពាក្យសំដីថ្មីៗរបស់ Lavrov ដែលថារុស្សីមានមហិច្ឆិតារក្នុងការពង្រីកទឹកដីឲ្យទៅឆ្ងាយពីតំបន់ Donbas ភាគខាងកើតនៃអ៊ុយក្រែន និងការសន្យាថានឹងបណ្តេញលោក Zelensky ចេញពីតំណែង។
“តើនេះចង់និយាយអំពីអ្វី? ហើយដែលជាអ្វីដែលលោកប្រធានាធិបតី VlaPutin តែងតែនិយាយជាញឹកញយ ថាអ៊ុយក្រែនមិនមែនជារដ្ឋឯករាជ្យហើយជាកម្មសិទ្ធរបស់រុស្សី” Blinken និយាយខណៈដែលបានសន្យាថានឹងបន្តជួយអ៊ុយក្រែនប្រឹងប្រែងដើម្បីប្រយុទ្ធតបតនឹងរុស្សី។ Biden បានធ្វើសេចក្តីលំអិតចំពោះអ្វីដែលគាត់និយាយថា រុស្សីមានផែនការនឹងធ្វើប្រជាមតិដ៏គួរឲ្យខ្មាស់អៀននៅក្នុងកន្លែងដែលរុស្សីកាន់កាប់ ដើម្បីបញ្ចូលអ៊ុយក្រែនទៅជាជនជាតិរុស្សី។ សេតវិមានជឿថា រុស្សីនឹងដាក់ផែនការនេះឲ្យចេញជាសកម្មភាពនៅពាក់កណ្តាលខែកញ្ញា៕