BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបណ្តេញអ្នកការទូតអាមេរិក; Blinken ថ្លែងនៅអ.ស.ប.ដើម្បីការពារសង្រ្គាម

ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 08:11  គុន ច័ន្ទរដ្ឋា

2022-02-18 08.04.46 (1)

USAtoday-

រុស្សីបានបណ្តេញអ្នកការទូតអាមេរិកម្នាក់ចេញពីទីក្រុងមូស្គូ ខណៈដែលភាពតានតឹងបានឡើងដល់កំពូលកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទំនាស់អ៊ុយក្រែន។ សម្ព័ន្ធមិត្ត NATO បានចោទប្រកាន់រុស្សីក្នុងការនាំឲ្យពិភពលោកយល់ខុស និងពង្រាយព័ត៌មានក្លែងក្លាយ ដោយនិយាយថាខ្លួនបានដកកងទ័ពខ្លះត្រឡប់ទៅកាន់មូលដ្ឋានវិញ ហើយបានចោទប្រកាន់មូស្គូថា បានដាក់ពង្រាយកងទ័ពបន្ថែមចំនួន៧,០០០នាក់ទៀត នៅជិតព្រំប្រទល់អ៊ុយក្រែនដែលមានការតានតឹង។

រដ្ឋាភិបាលរុស្សី,ទន្ទឹមគ្នានោះដែរ, បានឆ្លើយតបទៅនឹងសំណើរសុំនៃសន្តិសុខអាមេរិក ហើយអាមេរិកបានធ្វើការវាយតម្លៃចំពោះចម្លើយនោះ រដ្ឋមន្រ្តីក្រសួងការបរទេស Antony Blinken បាននិយាយ។ រុស្សីនិងអាមេរិកបានឆ្លើយឆ្លងគ្នាលើការទាមទាររបស់ទីក្រុងមូស្គូលើការព្រួយបារម្ភដែលពាក់ព័ន្ធទៅនឹងបញ្ហាអ៊ុយក្រែន។ រុស្សីចង់បានឲ្យមានការធានាថា NATO នឹងមិនទទួលយកអ៊ុយក្រែន និងប្រជាជាតិអតីតសហភាពសូវៀតជាសមាជិក និងឲ្យសម្ព័ន្ធមិត្តដកកងទ័ពចេញពីប្រទេសអតីតសហភាពសូវៀតដ៏ទៃទៀត។

នៅក្នុងទីក្រុងវ៉ាស៊ិនតោន លោកប្រធានាធិបតី Joe-Biden បានប្រាប់អ្នកសារព័ត៌មានថា ការគំរាមកំហែងក្នុងការឈ្លាពានរបស់រុស្សីស្ថិតនៅក្នុងកំរិតខ្ពស់នៅឡើយ ហើយនឹងអាចកើតមានឡើងក្នុងប៉ុន្មានថ្ងៃក្រោយនេះ។ លោកបានបញ្ជាក់ពីរបាយការណ៍ថា រុស្សីបានបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ព្រំប្រទល់អ៊ុយក្រែន និងអាចរៀបចំប្រតិបត្តិការណ៍ក្លែងបន្លំមួយ ដែលជាលេសក្នុងការឈ្លានពាន។ "រាល់ការចង្អុលបង្ហាញដែលយើងមាន គឺពួកគេបានប្រុងប្រៀបនឹងចូលទៅក្នុងអ៊ុយក្រែន" លោកនិយាយ។

Biden បាននិយាយថា លោកនៅតែជឿជាក់ថាដំណោះស្រាយខាងការទូតចំពោះវិបត្តិនេះនៅតែអាចធ្វើទៅបាន ហេតុនេះហើយបានជាលោក សុំឲ្យរដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken ថ្លែងសុន្ទរកថាមួយទៅកាន់ក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.កាលពីថ្ងៃព្រហស្បតិ៍។ “នោះគឺជាផ្លូវ វានឹងមានមធ្យោបាយតាមរយៈនេះ” លោកនិយាយ។ Biden បាននិយាយទៀតថាលោកគ្មានផែនការនឹងទូរស័ព្ទទៅកាន់លោកប្រធានាធិបតី Vladimir Putin នោះទេ៕


ថ្ងៃសុក្រ, 18 ខែកុម្ភៈ 2022 08:11  គុន ច័ន្ទរដ្ឋា