BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Blinkenនឹងធ្វើទស្សកិច្ចនៅអាស៊ីដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត ទោះបីជាមានវិបត្តិនៅអ៊ុយក្រែន

ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 08:19  គុន ច័ន្ទរដ្ឋា

2022-02-04t174838z_1_lynxmpei130td_rtroptp_3_usa-poland

Washington-

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken នឹងចេញដំណើរទៅទ្វីបអាស៊ីនៅសប្តាហ៍ក្រោយដើម្បីជជែកជាមួយសម្ព័ន្ធមិត្តឥណ្ឌូ-ប៉ាស៊ីហ្វីក រួមបញ្ចូលទាំងកិច្ចប្រជុំក្រសួងការបរទេស នៃប្រជាជាតិទាំង៤Quad ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃសុក្រទី៤ខែកុម្ភះ។ Blinken នឹងធ្វើដំណើរ ទោះបីជាវិបត្តិនៅអ៊ុយក្រែនបានកើនឡើងកាន់តែខ្លាំង អ្នកវិភាគនយោបាយនិយាយថាគោលបំណងគឺចង់បង្ហាញនូវការគាំទ្រចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកហើយនឹងរុញច្រានប្រឆាំងទៅនឹងចិនក្នុងការពង្រីកឥទ្ធិពលដែលនៅតែជាអាទិ៍ភាពរបស់ទីក្រុងវ៉ាស៊ីនតោន។

Blinken នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃច័ន្ទ នឹងទៅដល់អូស្ត្រាលីពីថ្ងៃទី៩ដល់ថ្ងៃទី១២ សំរាប់ការប្រជុំនៃQuad - ជប៉ុន អូស្ត្រាលី អាមេរិក ឥណ្ឌា ។បន្ទាប៉មក Bidenនឹងជួបជាមួយមេដឹកនាំនៅកោះ Fiji មុននឹងចេញទៅ ហាវ៉ៃ ដើម្បីចូលរួមប្រជុំសមភាគីជ៉បុននិងកូរ៉េខាងត្បូងដើម្បីពិភាក្សារពីរឿង កូរ៉េខាងជើង។ក្រសួងការបរទេសបាននិយាយពីគោលបំណងនៃការធញវើដំណើរនេះ “ដើម្បីទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តនិងដៃគូរដើម្បីឈានទៅរកសន្តិភាព ភាពមិនចេះទ្រុឌទ្រោមនិងវីបុលរភាពនៅក្នុងតំបន់ ដែលដៃគូរបានផ្តល់ឲ្យ”។

ការធ្វើដំណើរនេះបានប្រកាស ខណៈដែលចិននិងរុស្សីបានប្រកាសភាពជាដៃគូរយុទ្ធសាស្ត្រស៊ីជម្រៅកាលពីថ្ងៃសុក្រ ដើម្បីរក្សារនូវតុល្យភាពចំពោះអ្វីដែលគេបាននិយាយមួលបង្កាច់អំពីឥទ្ធិពលអាមេរិកនៅលើពិភពលោក។ ក្រសួងការបរទេសបាននិយាយទៀតថានៅក្នុងFiji នាថ្ងៃទី១២កុម្ភះ នឹងជជែកអំពីបំរែបំរួលអាកាសធាតុ, កូវីដ១៩ ,ជំនួយនៃគ្រោះមហន្តរាយ ,និងពីរបៀបចែករំលែកបន្ថែមទៀតនូវការប្តេជា្ញចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ,សាមគ្គីភាពក្នុងតំបន់ និងវិបុលសុខជាមួយមេដឹកនាំលើកោះនេះ។

លោកគឺជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលើកទី១ដែលធ្វើទស្សនកិច្ច នៅFiji ចាប់តាំងពីឆ្នាំ១៩៨៥។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយផងដែរថា លោកប្រធានាធិបតី មានផែនការចាប់ផ្តើមធ្វើទំនាក់ទំនងជាមួយដៃគូរនិងសម្ព័ន្ធមិត្តក្នុងតំបន់៕


ថ្ងៃសៅរ៍, 05 ខែកុម្ភៈ 2022 08:19  គុន ច័ន្ទរដ្ឋា