BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Blinken ស្វែងរករណសិរ្សរួបរួមគ្នាមួយ ចំពោះសម្ព័ន្ធមិត្តអឺរ៉ុបលើរឿងអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 15:51  គុន ច័ន្ទរដ្ឋា

photo_2022-01-20_15-50-15 (1)

France24-

Blinken នឹងស្វែងរករណសិរ្សរួបរួមគ្នាមួយជាមួយនិងសមភាគីបារាំង អាល្លឺម៉ង់ និងអង់គ្លេស មុនពេលដែលលោកត្រូវជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov នៅថ្ងៃសុក្រ។ លោកបានចាប់ផ្តើមដំណើរទស្សនកិច្ចវិលជុំរបស់លោកកាលពីថ្ងៃពុធ ជាមួយនឹងការឈប់ស្នាក់នៅជាលើកដំបូងនៅទីក្រុង Kyiv ដែលជាការបង្ហាញនូវការគាំទ្រ ខណៈដែលលោកបានជំរុញឲ្យលោកប្រធានាធិបតី Putin ស្ថិតនៅលើផ្លូវការទូតនិងសន្តិភាព។ នៅក្នុងទីក្រុងវ៉ាស៊ិនតោន លោកប្រធានាធិបតី Joe-Biden បាននិយាយថារុស្សីនឹងបង់ក្នុងតម្លៃមួយយ៉ាងខ្ពស់ ក្នុងការឈ្លានពានអ៊ុយក្រែន រួមបញ្ចូលទាំងគំនរសាកសពមនុស្ស និងការឈឺចាប់ដ៏ជ្រាលជ្រៅផ្នែកសេដ្ឋកិច្ច។

"វានឹងក្លាយទៅជាមហន្តរាយមួយសំរាប់រុស្សី" Biden បាននិយាយ ដោយបានបន្ថែមទៀតថា មូស្គូអាចនឹងឈ្នះនៅទីបំផុត ប៉ុន្តែការចាញ់របស់គាត់នឹងមានលក្ខណៈធ្ងន់ធ្ងរណាស់។ Biden បានទទូចថា Putin នៅមិនទាន់ចង់បានសង្រ្គាមដែលនឹងខ្ទេចខ្ទាំទាំងស្រុងនោះទេ ប៉ុន្តែលោកបាននិយាយថា ភាពទាល់ច្រកវា "ងាយរបូតចេញពីដៃណាស់"។ ហើយលោកប្រធានាធិបតីបាននិយាយថា លោកនៅបើកចំហរឲ្យមានកិច្ចប្រជុំកំពូលជាមួយ Putin នៅលើស្ថានការណ៍នេះ។

Biden បានធ្វើឲ្យមានការគិតចម្រូងចម្រាស់កាលពីថ្ងៃពុធ នៅពេលដែលលោកបានផ្តល់យោបល់ថា "រឿងដែលសំខាន់កាលណា ការឈ្លានពានវានឹងឆាប់បញ្ចប់ វាក៏នឹងជួបនឹងការរុញច្រានត្រឡប់ទៅវិញពី NATO ក៍តិចតួចដែរ"។ ប៉ុន្តែសេតវិមានបានប្តូរពាក្យយ៉ាងឆាប់រហ័ស ដោយបានបញ្ជាក់តាមរយៈការធ្វើអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីព័ត៌មានប្រចាំសេតវិមាន Jen Psaki ថា ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនណាមួយនឹងទទួលបាននូវការឆ្លើយតបយ៉ាងស្វិតស្វាញ។

មូស្គូបានទទូចថា គេគ្មានផែនការនឹងឈ្លានពានទេ ប៉ុន្តែបានដាក់ចេញជាមួយគ្នានូវការទាមទារជាបន្តបន្ទាប់ រួមបញ្ចូលទាំងការរារាំងមិនឲ្យអ៊ុយក្រែនចូលជាសមាជិកភាព NATO ក្នុងការដោះដូរបន្ថយកំដៅ។ ទីក្រុងវ៉ាស៊ិនតោនបានបដិសេធនូវការទាមទាររបស់ទីក្រុងមូស្គូថា ជារឿងខ្ជះខ្ជាយពេលវេលា ហើយលោកអគ្គលេខាធិការ NATO, Jens Stoltenberg ក្នុងសប្តាហ៍នេះបានទទូចថាសម្ព័ន្ធមិត្ត "នឹងមិនសម្របសម្រួលនៅលើគោលការណ៍ស្នូល នូវសិទ្ធរបស់ប្រជាជាតិនិមួយៗក្នុងការជ្រើសរើសផ្លូវដើររបស់ខ្លួនដូចនេះទេ"៕


ថ្ងៃព្រហស្បតិ៍, 20 ខែមករា 2022 15:51  គុន ច័ន្ទរដ្ឋា