BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

Blinkenនឹងធ្វើទស្សនកិច្ចជាលើកទី១ទៅកាន់អាស៊ីអគ្នេយ៍ខណៈដែលអាមេរិកចាត់ទុកតំបន់នេះជាអាទិភាព

ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 08:00  គុន ច័ន្ទរដ្ឋា

Americanmilitary-

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken នឹងមានកាលវិភាគទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីនិងម៉ាលេស៊ី នៅសប្តាហ៍ក្រោយ ខណៈដែលអាស៊ីអគ្នេយ៍បានក្លាយទៅជាអាទិភាពសំរាប់ទីក្រុង វ៉ាស៊ិនតុន នៅចំពេលដែលភាពតានតឹងជាមួយនឹងការឈ្លានពានរបស់ចិនបានកើនឡើង,​ អ្នកវិភាគបាននិយាយកាលពីថ្ងៃច័ន្ទ។ នេះជាទស្សនកិច្ចលើកទី១របស់ Blinken ទៅកាន់អាស៊ីអគ្នេយ៍ក្នុងនាមជាប្រមុខការទូតជាន់ខ្ពស់អាមេរិក។​ ក្នុងអំឡុងការធ្វើដំណើរទៅកាន់ទីក្រុងហ្សាកាតារនៅថ្ងៃទី១៣-១៤ខែធ្នូ លោកនឹងធ្វើបាឋកថាអំពីយុទ្ធសាស្ត្រថ្មីរបស់ទីក្រុងវ៉ាស៊ិនតុននៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក,បោយោលទៅតាមក្រសួងការបរទេសឥណ្ឌូណេស៊ី។

photo_2021-12-03_07-37-19

ទស្សនកិច្ចរបស់ Blinken “ នឹងផ្តួចផ្តើមគំនិតនៃការកើនឡើងអន្តរកម្មកំរិតខ្ពស់រវាងឥណ្ឌូណេស៊ីនិងអាមេរិកនៅក្នុងបរិបទនៃយុទ្ធសាស្ត្រជាដៃគូររវាងប្រទេសទាំង២,” I Gede Ngurah Swajaya ,អគ្គនាយកនៃការិយាល័យទំនាក់ទំនងអាមេរិក-អឺរ៉ុបប្រចាំក្រសួងការបរទេសឥណ្ឌូណេស៊ី បានប្រាប់អ្នកយកព័ត៌មាន។ នៅក្នុងទីក្រុង ហ្សាកាតារ Blinken នឹងជួបជជែកជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស Retno Marsudi ,Ngurah បាននិយាយ។ ពួកគេនឹងជជែកគ្នាអំពីរឿងយុទ្ធសាស្ត្រជាបន្តរបន្ទាប់ រួមបញ្ចូលទាំងរឿងពាណិជ្ជកម្មនិងវិនិយោគ , ហេដ្ឋារចនាសម្ព័ន្ធ បំរែបំរួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការណ៍លើវិស័យសុខាភិបាល,បើយោលទៅតាម Ngurah។

“Blinkenមានគំរោងផងដែរនឹងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំនៃវេទិការប្រជាធិបតេយ្យនៅ Bali នៅថ្ងៃទី៩ខែធ្នូតាមការជាក់ស្តែង “ Ngurah បាននិយាយអំពីមហាសន្និបាតប្រចាំឆ្នាំដែលបានរៀបចំនៅក្នុងឆ្នាំ២០០៨ដើម្បីពន្លឿននូវការចម្រើនលូតលាស់នៃវិទ្យាស្ថានប្រជាធិបតេយ្យក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វីក។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយ ថាតើប្រមុខការទូតអាមេរិកនឹងជួបផងដែរជាមួយលោកប្រធានាធិបតី Joko “Jokowi” Widodo ឬយ៉ាងណា ?។បន្ទាប់ពីហ្សាកាតារ  Blinken នឹងទៅបន្តរស្នាក់នៅ Kuala Lumpur,Ngurah បាននិយាយដោយមិនបានផ្តល់នូវសេចក្តីលំអិត។ 

Blinken អាចនឹងធ្វើទស្សនកិច្ចនៅប្រទេសថៃ ,បើយោលទៅតាមរបាយការណ៍ពីសប្តាហ៍មុនដោយទីភ្នាក់ងារព័ត៌មាន Kyoto ដូច្នេះសក្តានុពលទស្សនកិច្ចទៅកាន់ទីក្រុងបាងកកបន្ទាប់ពីម៉ាលេស៊ីអាចជាការពិត។ទីក្រុងវ៉ាស៊ិនតុននៅក្រោមរដ្ឋការលោក Biden បានបង្វិលនូវទំនាក់ទំនងជាប់ជាមួយអាស៊ីអគ្នេយ៍។ទស្សនកិច្ចរបស់ Blinken បានេលចឡើងមក២សប្តាហ៍បន្ទាប់ពីទស្សនកិច្ចរបស់ឧបការីក្រសួងការបរទេស Daniel Kritenbrink ដែលបានសំចតនៅទីក្រុងហ្សាកាតារដែលជាទស្សនកិច្ច៤ប្រទេសវិលជុំក្នុងតំបន់។


ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 08:00  គុន ច័ន្ទរដ្ឋា