BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទង្វើណាមួយរបស់ចិនក្នុងការឈ្លានពានតៃវ៉ាន់នឹងមានផលវិបាកដ៏សែនទារុណ Blinken និយាយ

ថ្ងៃអាទិត្យ, 05 ខែធ្នូ 2021 08:23  គុន ច័ន្ទរដ្ឋា

2021-12-05 08.13.28-2-2

Reuters-

ទង្វើរណាមួយរបស់ចិនក្នុងការឈ្លានពានតៃវ៉ាន់នឹងមាន "ផលវិបាកដ៏ធ្ងន់ធ្ងរ" ,រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រ ដោយបានបន្ថែមថាលោកសង្ឃឹមថាមេដឹកនាំចិននឹងគិតដោយប្រុងប្រយ័ត្នអំពី “ការមិនបង្កើតឲ្យមានវិបត្តិ”នៅច្រកតៃវ៉ាន់។ Blinkenនិយាយជាមួយ Reuters ក្រោយសន្និសីទកាសែត ថាចិនបានព្យាយាមផ្លាស់ប្តូរស្ថានការណ៍ក្នុងពេលបច្ចុប្បន្នចំពោះកោះដែលគ្រប់គ្រងដោយខ្លួនឯង តៃវ៉ាន់ ដែលប៉េកាំងបានអះអាងថាជាអធិបតេយ្យភាពជាតិរបស់ខ្លួន ព្រមទាំងនិយាយថា សហរដ្ឋអាមេរិកបានតាំងចិត្តដោយគ្មានញញើតញញើម ដើម្បីឲ្យច្បាស់ថាកោះមួយនេះមានមធ្យោបាយក្នុងការការពារខ្លួនឯង។

ប៉ុន្តែនេះម្តងទៀត ,ខ្ញុំសង្ឃឹមថាមេដឹកនាំចិននឹងគិតដោយប្រុងប្រយ័ត្នអំពីរឿងនេះនិងអំពីមិនបង្កើតឲ្យមានវិបត្តិដែលនឹងកើតឡើង, ខ្ញុំគិតថាផលវិបាកដ៏សែនធ្ងន់ធ្ងរចំពោះមនុស្សជាច្រើន និងរឿងមួយទៀតដែលគ្មាននរណាម្នាក់នឹងបានទទួលផលប្រយោជន៍ ដែលចាប់ផ្តើមចេញពីចិន, Blinken និយាយ។ សួរដោយត្រង់ៗ ថាតើសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពនៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពាន Blinken និយាយថា  យើងច្បាស់លាស់ណាស់ និងច្បាស់ដោយឥតងាករេ, អស់រយៈពេលជាច្រើនឆ្នាំហើយដែលយើងបានប្តេជ្ញាចិត្តដើម្បីឲ្យប្រាកដថាតៃវ៉ាន់មានមធ្យោបាយការពារខ្លួនឯង នឹង…យើងនឹងបន្តរធ្វើវាឲ្យបានល្អក្នុងការប្តេជ្ញាចិត្តនេះ។

រដ្ឋការលោកប្រធានាធិបតី Joe-Biden បានព្យាយាមធ្វើអ្វីមួយដើម្បីរក្សារកន្លែងដើម្បីតៃវ៉ាន់នៅក្នុងប្រព័ន្ធអន្តរជាតិក្នុងអម្លុងពេលដែលអ្វីគេហៅថា ការប្រឹងប្រែងដាក់កំហិតខាង យោធា សេដ្ឋកិច្ចនិងការទូត ដើម្បីឲ្យកោះដែលកាន់លទ្ធិប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯងនេះឯកោ ។ Bidenបានបង្ករឲ្យមានភាពវឹកវរនៅក្នុងខែតុលា នៅពេលដែលលោកនិយាយថា សហរដ្ឋអាមេរិកដែលមានកាតព្វកិច្ចដោយសារច្បាប់ក្នុងឆ្នាំ១៩៧៩ ដែលមានន័យថានឹងផ្តល់ឲ្យតៃវ៉ាន់នូវមធ្យោបាយការពាខ្លួន ទៅជាអាមេរិកនឹងការពារតៃវ៉ាន់បើសិនជាចិនវាយប្រហារ។

ចិននៅតែជាវិស័យអាទិភាពលេខ១សំរាប់នយោបាយការបរទេសរបស់លោកប្រធានាធិបតី Jo- Biden, ប៉ុន្តែរដ្ឋការរបស់លោកមានការប៉ះទង្គិចដោយសារវិបត្តិនៅកន្លែងផ្សេងទៀត រួមមានប្រឹងប្រែងជួសជុលឡើងវិញកិច្ចព្រមព្រៀងនុយគ្លេអ៊ែរ២០១៥ជាមួយអៀរ៉ង់, កាប្រមូលផ្តុំកម្លាំងទ័ពរបស់រុស្សីនៅព្រំប្រទល់អ៊ុយក្រែន, និងការកើនឡើងនូវទំនាស់ក្នុងប្រទេ អេត្យូពី។


ថ្ងៃអាទិត្យ, 05 ខែធ្នូ 2021 08:23  គុន ច័ន្ទរដ្ឋា