BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

BlackPink បានផ្ញើរសារជូនអ្នកគាំទ្រក្នុងឳកាសគំរប់ខួប៦ឆ្នាំ និងព័ត៌មាន Update មួយចំនួនសម្រាប់ខែសីហា និងខែកញ្ញា

ថ្ងៃអង្គារ, 09 ខែសីហា 2022 15:16  BeeTube News

 

1-2

ថ្មីៗនេះក្រុមចំរៀង BlackPink បានបង្ហេាះវីឌីអូមួយផ្ញើរសារជូនអ្នកគាំទ្ររបស់ពួកគេនៅក្នុងឳកាសគំរប់ខួប៦ឆ្នាំនៃការបង្កើតក្រុមនៅក្នុងបណ្តាញសង្គម Weverse។ នៅក្នុងវីឌីអូឃ្លីបមួយនេាះដែរ ពួកគេបានបង្ហាញអារម្មណ៍ត្រេកអរដែលបានធ្វើដំណើររួមគ្នាជាមួយក្រុមBlackPinkនិងជាមួយអ្នកគាំទ្រអស់រយៈពេល៦ឆ្នាំមកហើយ ហើយពួកគេក៏មានការអរគុណយ៉ាងខ្លាំងសំរាប់អ្នកគាំទ្រទាំងអស់និងសង្ឃឹមថានឹងមានវត្តមានក្បែរពួកនាងបន្តទៀតនៅពេលខាងមុខ។ គួរបញ្ជាក់ផងដែរក្រុមចំរៀងBlackPinkបានបង្កើតឡើងជាផ្លូវការនៅក្នុងថ្ងៃ​​​ទី០៨ ខែសីហា ឆ្នាំ២០១៦។ អ្នកដឹកនាំរបស់ក្រុមBlackPinkបានប្រាប់អោយដឹងថាក្រុមBlackPinkត្រូវបានបង្កើតឡើងអោយមានភាពខុសប្លែកពីក្រុមចំរៀងស្រីផ្សេងៗទៀតនៅជំនាន់នេាះ ដែលបង្ហាញអោយឃើញពីភាពCoolរបស់សមាជិកម្នាក់ៗនិងទេព្យកោសល្យរបស់ពួកគេក៏ចូលគ្នាបានល្អទៀតផង។ 

unnamed (2)

ទន្ទឹមនឹងនេាះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់BlackPinkក៏ទើបតែបានបញ្ចេញឈ្មេាះបទចំរៀងមួយនៅក្នុងអាល់ប៊ុមBornPinkដែលមានឈ្មេាះថា PinkVenom នឹងមានគំរោងចេញផ្សាយនៅក្នុងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះហើយ។ ខណៈពេលជិតចេញផ្សាយបទចំរៀង PinkVenomសមាជិករបស់Blackpinkម្នាក់ៗបានធ្វើការបង្ហើបបទរបស់ខ្លួនជាមួយនឹងអ្នកគាំទ្រនៅលើWeverseផងដែរ។ ម្យ៉ាងវិញទៀតដែរLisaសមាជិករបស់Blackpinkម្នាក់បានធ្លោយទំលាយទាក់ទងពីបទចំរៀងPinkVenomខ្លះៗតាមរយៈបទចំរៀងCrazyOverYouដែលបានចេញផ្សាយកាលពី២ឆ្នាំមុន នូវប៉ារូលទំនុកច្រៀងត្រង់កន្លែងរ៉េបរបស់នាងថា Got the Venom to dead him if he wants a snake. I mean,Sneak,I mean, play hide and seek។ 

BLACKPINK-tour

យើងនៅមិនទាន់បានដឹងច្​​បាស់ទេថាបទចំរៀងVenomនេាះមានអត្ថន័យយ៉ាងណាអោយប្រាកដ ប៉ុន្តែបើពិនិត្យលើPosterបទចំរៀង Pink Venomនេះផ្ទាល់ វាហាក់ស៊ីគ្នានឹងអ្វីដែលLisaបានបង្ហើបពិតមែន ព្រេាះនៅលើPosterទី១គេឃើញផ្ទាំងរូបភាពមួយបង្ហាញទស្សនីយភាពចង្កូមពីរមានពណ៌ផ្កាឈូកហាក់បង្ហាញពីអំណាចថាមពលពិសអ្វីម្យ៉ាង។ ចំនែកនៅលើPosterទី២ក៏ឃើញរូបភាពសត្វពស់ឡោមពទ្ធ័នៅក្នុងម្កុដផងដែរ។ BlackPinkក៏ទើបតែចេញសេចក្តីប្រកាសអំពីការវិភាគWorld tourសំរាប់អាល់ប៊ុមBorn Pinkនេះ ដែលនៅក្នុងឆ្នាំ២០២២ នឹងធ្វើឡើងស៊េអ៊ូល Dallas និងHouston ក្នុងខែតុលា និងក្នុងខែវិច្ឆិកា និងធ្នូ នឹងធ្វើឡើងនៅក្នុងទីក្រុងសំខាន់ៗដូចជាParis, Los Angeles,London,Chicago,Amsterdam,Berlinនិងបាសេឡូណាជាដើម។ ចំនែកកាលវិភាគសំរាប់ឆ្នាំ២០២៣ ពីដើមឆ្នាំរហូតដល់ពាក់កណ្តាលឆ្នាំ នឹងធ្វើឡើងនៅក្នុងទីក្រុងមួយចំនួននៃបណ្តាប្រទេសក្នុងអាស៊ី និងក្នុងខែមិថុណា​​​នឹងធ្វើឡើងនៅទីក្រុង Melbourne, Sydney និងAuckland។


ថ្ងៃអង្គារ, 09 ខែសីហា 2022 15:16  BeeTube News