Jisoo, Jennie, Rose និង Lisa បង្កើតអោយមាន Blackpink ដែលជាក្រុមចំរៀងស្រីកូរ៉េខាងត្បូងបង្កើតឡើងដោយក្រុមហ៊ុន YG Entertainment។ ក្រុមចំរៀងមួយនេះត្រូវបានចេញផ្សាយដំបូងនៅក្នុងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ហើយក្រុមចំរៀងស្រីទាំងបួនរូបក៏បានក្លាយជាសិល្បករមានភាពរហ័សជាងគេដណ្តើមយកលេខរៀងលើតារាង Billboard'sWorld Digital Songs chart (បៀលបត វឺល ឌីជីថល សង ឆាត)តាមរយៈបទចំរៀងពីរបទដែលបានចេញផ្សាយ គឺបទ"Whistle"(វីហ្ស័ល) និង"Boombayah"(ប៊ូមបាយ៉ា)។ ជាងនេះទៅទៀតក្រុមBlackpink ក៏បានបំបែកកំនត់ត្រាក្លាយជាក្រុមចំរៀងស្រីដំបូងបង្អស់ដែលបានជាប់នៅក្នុងកម្មវីធីតន្រ្តីក្នុងរយៈពេលខ្លីបំផុតនៃការចេញផ្សាយក្រុម គឺទទួលបានចំណាត់ថ្នាក់លេខមួយនៅក្នុងកម្មវិធី«Inkigayo»(អ៊ីងគីហ្គាយ៉ូ) បន្ទាប់ពីបានចេញផ្សាយក្រុមរបស់ពួកគេត្រឹមរយៈពេល១៣ថ្ងៃ។ មិនដល់រយៈពេល៦ខែផងបន្ទាប់ពីការចេញផ្សាយអាល់ប៊ុម«Square One», Blackpink ក៏បានចេញអាល់ប៊ុមបន្ទាប់«Square Two» នៅក្នុងថ្ងៃ១ ខែវិច្ឆិកា នៃឆ្នាំដដែល។ បទចំរៀងនាំមុខរបស់ពួកគេក្នុងអាល់ប៊ុមគឺ«Playing with Fire»ក៏បានក្លាយជាបទទី២ដែលបានជាប់ក្នុងចំណាត់ថ្នាក់លេខ១នៅក្នុងតារាង World Digital Songs chart។ ភាពជោគជ័យរបស់ពួកគេធ្វើអោយពួកគេទទួលបានពានរង្វាន់ជាច្រើននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្រ្តីប្រចាំឆ្នាំរបស់កូរ៉េសំខាន់ៗ រួមមានដូចជា Melon Music Awards(មេឡន ម្ញូស៊ីក អាវ៉ឌ), Golden Disc Awards (ហ្កូលឌិន ឌីស អាវ៉ឌ)និងSeoul Music Awards(ស៊ូល ម្ញូស៊ីក អាវ៉ឌ)។
នៅក្នុងឆ្នាំបន្ទាប់ ក្រុមចំរៀងតន្រ្តីមួយនេះក៏បានបង្ហាញឈ្មោះFanclub របស់ពួកគេជាលើកដំបូងគឺ «Blink» (ប្លីង) ហើយថែមទាំងបានចេញបទចំរៀងឌីជីថលមានចំណងជើងថា «As If It's Your Last»។ នៅខណៈពេលដែលបទចំរៀងនេះបានជាប់នៅលើតារាងជួរលើ World Digital Songs chart ដែលបានតាមដានរយៈពេលមួយថ្ងៃ MVមួយនេះក៏បានបំបែកកំណត់ត្រាជាMVក្រុមចំរៀងស្រីកូរ៉េទទួលបានចំនួនអ្នកឡាចច្រើនជាងគេនៅក្នុងយូធូបដោយមានរហូតទៅដល់២លាននាក់។ ក្នុងខែសីហា ឆ្នាំ២០១៧ Blackpink បានចេញផ្សាយនៅក្នុងប្រទេសជប៉ុនជាលើកដំបូងតាមរយៈself-titled EP(ស៊ែហ្វ ថាយថ័ល អ៊ីភី) ។ ហើយនៅកូរ៉េវិញ Blackpink បានចេញ EP ដំបូងឈ្មោះថា«Square Up» បានចេញផ្សាយនៅក្នុងឆ្នាំ២០១៨ ដោយមានបទចំរៀងនាំមុខគឺ «Ddu-DuDdu-Du»(ទូឌូទូឌូ) និងត្រូវបានជាប់ក្នុងតារាងលេខរៀងទី៥៥នៅលើ Billboard's Hot 100 chart។ ក្រុមនារីទាំង៤បានចាប់ផ្តើមធ្វើការប្រគុំតន្រ្តីទេសចរណ៍ជុំវិញពិភពលោក World Tour ដំបូងឈ្មោះថា «in your area» ដោយបានធ្វើការប្រគុំតន្រ្តីចំនួនពីរយប់នៅទីក្រុងស៊េអ៊ូលក្នុងខែវិច្ឆិកា ឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៩ ដំណើរ World Tour នៅអាមេរិកខាងជើង អឺរ៉ុប និងអូស្រ្តាលីក៏បានប្រកាសឡើងបន្ទាប់ពីBlackpinkបានចេញអាល់ប៊ុមជប៉ុនដំបូង«Blackpink in your area» ២ខែកន្លងទៅ។
Blackpink បានធ្វើបេសកកម្មការងារចេញផ្សាយនៅអាមេរិកដំបូងនៅឆ្នាំ២០១៩ នៅក្នុងកម្មវិធី Grammy Artist Showcase របស់ក្រុមហ៊ុនតន្រ្តីកំរិតថ្នាក់ពិភពលោក Universal Music Group ក្នុងឆ្នាំ២០១៩ ហើយក៏បានបង្ហាញខ្លួនជាច្រើននៅលើកម្មវិធីទូរទស្សន៍របស់អាមេរិកដូចជា "The Late Show with Stephen Colbert(ស្ទេហ្វេន ខូលប៊ឺត)" និង "Good Morning America"។ នៅក្នុងខែមេសា Blackpink ក៏បានចេញបទចំរៀង «Kill this Love» និងក្នុងខែដដែលនេះពួកគេក៏បានចូលរួមសម្តែងនៅក្នុងកម្មវិធី Coachella (ខូចឈែឡា)។ Blackpink បានចេញអាល់ប៊ុមស្ទូឌីយ៉ូដំបូង មានឈ្មោះថា The Album ក្នុងខែតុលា ឆ្នាំ2020បានឡើងនៅលើតារាង Billboard 200 លេខរៀងទី២ ហើយបានចំណាយពេលពីរសប្តាហ៍ដណ្តើមយកចំណាត់ថ្នាក់លេខ១នៅលើតារាងTop Album Sales chart។ បទចម្រៀងចំនួន 3 បទពីអាល់ប៊ុម The Album បានជាប់នៅលើតារាង Billboard Hot 100 ក្នុងនោះរួមមានបទ "Ice Cream" ជាមួយ Selena Gomez(ស៊េលីណា ហ្កូម៉េស) ជាប់ចំណាត់ថ្នាក់លេខ 13 "How You Like That" នៅលេខ 33 និង "Lovesick Girls"នៅលេខ59។ នៅក្នុងឆ្នាំ២០២១ពួកគេបានចេញបទចំរៀង Soloមួយចំនួន។ នៅក្នុងឆ្នាំ២០២២នេះពួកគេមានគំរោងចេញនូវអាល់ប៊ុម និងធ្វើការប្រគុំតន្រ្តី World Tour ឈ្មោះថា BornPink ហើយបទចំរៀង Pink Venom (ភីង វេណំ)នៅក្នុងអាល់ប៊ុមនេះដែលបានចេញរួចមកហើយបានបំបែកកំនត់ត្រា the biggest 24-hour music video debut សំរាប់ឆ្នាំ 2022 នៅលើ Spotify(ស្ប៉តធីហ្វាយ)។