កាលពីថ្ងៃទី១៣ ខែកញ្ញាថ្មីៗនេះ Black Pink បានទំលាក់ Teaser បទចម្រៀងទី២ពីក្នុងអាល់ប៊ុម Born Pink ដែលមានចំណងជើងថា«Shut Down» ហើយបទចម្រៀងមួយនេះផងដែរនឹងធ្វើការទំលាក់ពេញនៅក្នុងថ្ងៃទី១៦ ខែកញ្ញាឆាប់ៗខាងមុខនេះហើយ។ បន្ទាប់ពីទស្សនា Teaser រយៈពេល២៣វិនាទីនេះហើយ អ្នកគាំទ្ររបស់ Black Pink មានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងធ្វើការជជែកវែកញែកនៅលើអ៊ីនធឺណែតផងដែរ។ ពួកគេបានចាប់អារម្មណ៍ទៅលើចង្វាក់ភ្លេងជាដំបូងគេដែលទទួលបានអារម្មណ៍ថាជាលក្ខណៈ Classic ប៉ុន្តែការពិតយ៉ាងណានោះយើងនៅមិនទាន់ដឹងច្បាស់នោះទេ។ ចំនែកទាក់ទងនឹងប្លង់ថតឈុតឆាកក្នុង Teaser ចម្រៀងមួយនោះ ក៏ធ្វើអោយទស្សនិកជនខ្លះទាញបាន Reference មួយចំនួនទាក់ទងនឹងបទចម្រៀង។
ដោយនៅក្នុងនោះគេរកឃើញថាមានឈុតឆាកមួយចំនួនបង្ហាញទាក់ទងជាមួយនឹងពាក្យ Black Pink in your area, ក៏ដូចជាបទចម្រៀង Boombayah, Crazy Over You, Whistle, Playing with fire, Lalisa, Ddu Du Ddu Du, Ice Cream, Solo, How you like that, As if it’s your last, Money, Hope not, Pretty Savage, Bet you wanna,Pink Venom, Gone, The Album, និងពាក្យ Jen ដែលអាចបានន័យថា Jennie ផងដែរ។ មិនតែប៉ុណ្ណោះគេក៏រកឃើញថាសំលៀកបំពាក់មួយចំនួនក៏ត្រូវបាន Black Pink យកមកស្លៀកពាក់ឡើងវិញ ដូចជាអាវក្រៅរបស់Rose នៅក្នុងបទចំរៀង Gone, រីឯអាវJacket របស់នាងវិញដូចគ្នានឹងអាវរបស់ Loren នៅក្នុងបទចម្រៀង Lovesick girlចំនែកអាវរបស់Lisaវិញដូចនៅក្នុងបទចំរៀង Boombayah, រីឯម៉ូតសក់របស់Jisooវិញដូចគ្នានឹងបទចម្រៀង Pink Venom ផងដែរ។ នេះសបញ្ជាក់អោយឃើញថាបទចម្រៀង Shut Down នេះនឹង highlight បំណែកជាច្រើនរបស់ Blackpink ក៏ដូចគ្នានឹងឈ្មោះរបស់អាល់ប៊ុម Born Pink ផ្ទាល់ នឹងសុទ្ធសឹងធ្វើការរៀបរាប់អំពី Black Pink នេះជាជាក់ស្តែង។