BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

BlackPink Comeback ជាមួយបទចម្រៀង Pink Venom ធ្វើអោយអ្នកលេងអ៊ីនធឺណែតទាំងឡាយគាំងដូចម៉ាឡាកាំង

ថ្ងៃសុក្រ, 19 ខែសីហា 2022 16:12  BeeTube News

298831533_610352023787936_5956205686985497814_n

Blackpink បានវិលត្រឡាប់ជាថ្មីជាមួយបទចំរៀងដែលទើបតែបកពីស្រោមរបស់ខ្លួន មិនបានប៉ុន្មានផងក៏ស្រាប់តែផ្ទុះការចាប់អារម្មណ៍មហាធំធេងមួយ ធ្វើអោយម្នាក់ៗទំលាក់រឿងរ៉ាវចុះប្តូរមកនិយាយពាក់ពន្ធ័នឹងតារាស្រីទាំងបួននាក់វិញ។ បទចំរៀង «Pink Venom» របស់ BlackPink ដែលត្រូវបានចេញផ្សាយនៅក្នងថ្ងៃទី១៩ ខែសីហា ថ្មីៗនេះ បានធ្វើអោយផ្ទុះកក្រើកបណ្តាញសង្គមឌីជីថលម្តងទៀតហើយ។​​​ 

Beige Minimal Creative Portfolio - Presentation (19)

គេសង្កេតឃើញថាត្រឹមរយៈពេល៣ម៉ោងនៃការផ្សាយ Premireនៅលើឆាណែលយូធូប​​​ ក៏មានអ្នកចូលទស្សនាចំនួន២១លានដង និងមានចំនួនអ្នកចុចឡាច២លាននាក់។ នៅក្នុងខនសេបនៃបទចំរៀង «Pink Venom»នេះ ផលិតកម្ម YG បានប្រាប់អោយដឹងថានេះគឺជាវីឌីអូបទចំរៀងដែលចំណាយថវិកាថតអស់ច្រើនជាងគេបង្អស់បើប្រៀបធៀបនឹងកន្លងមក។ ប៉ុន្តែតាមរយៈវីឌីអូចម្រៀងមួយនេះ ផលិតកម្ម YG មិនបានធ្វើអោយអ្នកគាំទ្ររបស់ Black Pink មានការខកបំណងនោះទេ ពួកគេបានពាំនាំយកនូវខនសេបមួយដ៏ប្លែកថ្មីទៀតហើយជុំវិញនូវពាក្យថា Pink Venom នេះដោយបានបង្ហាញពីឥទ្ធិពលរបស់ផ្កាដែលមានពិសពណ៌ផ្កាឈូកម្យ៉ាងអាចបញ្ចេញអនុភាពគ្រោះថ្នាក់របស់ខ្លួនបានគ្រប់ពេលទៅលើបុគ្គលខ្លួនប៉ុនប៉ងធ្វើបាប។ ថ្មីៗនេះផងដែរយោងទៅតាមការផ្សាយប្រាប់របស់ផលិតកម្ម YG បានអោយដឹងថាដើម្បីជាការប្រម៉ូតបទចំរៀង Pink Venomនេះ ពួកគេបានធ្វើគំរោងមួយដែលហៅថា«light​​​ up the pink» គឺជាការដៅទីតាំងមួយចំនួននៅលើសកលលោកដើម្បីផ្តល់ជូនកាដូពិសេសមួយទៅកាន់អ្នកគាំទ្ររបស់ Black Pinkនៅពេលដែលពួកគេបើក Location និងធ្វើដំណើរទៅកាន់តំបន់ទាំងនោះ។ 

299917139_611217043701434_4017209010921051249_n

នៅក្នុងនោះផងដែរប្រទេសកម្ពុជាក៏ទទួលបានការដៅ៥កន្លែងផងដែរនៅក្នុងទីតាំងរួមមានផ្សារទំនើបអ៊ឺអន១ ផ្សារធំថ្មី កោះពេជ្រ Pub Street និងផ្សារទំនើប Heritage Walk។ តាមរយៈបណ្តាញសង្គម Twitter មានបណ្តាអ្នកគាំទ្ររបស់ Black Pink មួយចំនួនបានធ្វើការបង្ហោះកាដូពិសេសដែលពួកគេទទួលបាននៅក្នុងគំរោង light up the pink នោះមានដូចជាបំណែករូបភាពឌីជីថលគូរឡើងដោយសមាជិករបស់ Blackpink តែម្តង។ 


ថ្ងៃសុក្រ, 19 ខែសីហា 2022 16:12  BeeTube News