BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

BlackPink ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលបន្ទាប់ពីបញ្ចេញវីដេអូ Comeback Born Pink Trailer របស់ខ្លួន

ថ្ងៃអង្គារ, 02 ខែសីហា 2022 10:05  BeeTube News

ក្រុមតារាចំរៀងកូរ៉េ BlackPink បានប្រកាសនៅចុងខែកក្កដានេះអំពីការត្រលប់មកវិញជាមួយអាល់ប៊ុមថ្មីដែលមានឈ្មេាះថា BornPink។ ពិតជាគួរអោយរំភើបមែនទែនជាមួយដំណឹងរីករាយផ្ទួនៗគ្នានេះ ព្រេាះ BlackPink ទើបតែបានបញ្ចេញវីឌីអូMVបទចំរៀង«Readyforlove»អោយអ្នកគាំទ្រនេាះទេកាលពី៣ថ្ងៃមុនផ្សាយដំណឹងនេះ ដែលជាបទបង្ហាញពីពិភព Virtualgirl នៅក្នុងហ្គេម PubgMobile។ កាលពីថ្ងៃទី៣១ខែកក្កដា BlackPink បានធ្វើការបង្ហេាះពត៌មានបកពីស្រោមមួយដែលធ្វើអោយកក្រើកពិភព Kpop ក៏ដូចជាបណ្តាអ្នកលេងនៅលើបណ្តាញសង្គមនានាជាមួយនឹងTrailerពន្ញាក់អារម្មណ៍ដោយមាន Zoom inខ្សែបន្ទាត់ពណ៌ផ្កាឈូកនៅលើក្រាហ្វិកពណ៌ខ្មៅ និងបង្ហាញច្បាស់ៗពីពត៌មានអំពីអាល់ប៊ុមថ្មីដែលកំពុង World WideTrending លេខ១នៅលើយូធូប។

maxresdefault (20)

តាមរយៈ Trailer បានអោយដឹងថា BlackPink នឹងធ្វើការបញ្ចេញនូវ PreRelease បទចំរៀងមួយនៅក្នុងខែសីហានេះដោយមិនទាន់ដឹងច្បាស់ពីថ្ងៃចេញនៅឡើយនេាះទេ។ ចំនែកអាល់ប៊ុមទាំងមូលនឹងធ្វើការចេញផ្សាយជាផ្លូវការនៅក្នុងខែកញ្ញាខាងមុខនេះ។ ហើយនៅក្នុងខែតុលា នឹងមានការចាប់ផ្តើមសម្តែងWorldTourផងដែរ។ ការបង្ហាញ Trailer មានបង្ហេាះនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ BlackPink ក៏ដូចជាឆាណែលយូធូប និងតាមរយៈបណ្តាញសង្គមពេញនិយមរបស់កូរ៉េ Naver ផងដែរ។ គួរអោយកត់សំគាល់ផងដែរពត៌មាននេះផ្សាយចេញទៅរយៈពេលមិនដល់កន្លះថ្ងៃផងចំនួនអ្នកចុចចូលមើលក្នុងឆាណែលយូធូបរបស់ពួកគេកើនឡើងដល់ទៅ 6.5លានដងឯណេាះ។ ព្រមទាំងមានអ្នកគាំទ្រចំរុះជាតិសាសន៍បានធ្វើការបញ្ចេញមតិគាំទ្រដោយប្រើប្រាស់ភាសាជាតិរបស់ពួកគេ ដូចជាភាសារុស្ស៊ី អេស្ប៉ាញ កូរ៉េ បារាំង អង់គ្លេសជាដើមធ្វើអោយសាលបញ្ចេញចំណាប់ទៅលើ Trailer អាល់ប៊ុមចំរៀងកាន់តែគួរអោយចាប់អារម្មណ៍។

https___hypebeast.com_wp-content_blogs.dir_6_files_2022_07_blackpink-comeback-announcement-confirmed-tw

អត្ថបទដោយ Vatey


ថ្ងៃអង្គារ, 02 ខែសីហា 2022 10:05  BeeTube News