BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមចម្រៀង Black Pink នឹងឡើងសម្តែងបទ’ Pink Venom’ នៅលើ MTV VMA 2022

ថ្ងៃសុក្រ, 19 ខែសីហា 2022 14:24  BeeTube News

នៅលើហ្វេសប៊ុកផេកផ្លវការរបស់ក្រុមចម្រៀង Blackpink ទើបនឹងចេញពត៌មានច្បាស់ការមួយអំពីការនាំយកបទចំរៀង Pink Venom ទៅសម្តែងនៅលើឆាកនៃកម្មវិធី Video Music Awards ដែលហៅកាត់ថា VMAs នៅលើប៉ុស្តិ៍ទូរទស្សន៍ MTV ក្នុងឆ្នាំ២០២២នេះ។ គួរបញ្ចាក់ផងដែរថាពេលវេលានៃការឡើងសម្តែងគឺនៅក្នុងថ្ងៃអាទិត្យ ទី២៨ ខែសីហា ខាងមុខនេះនៅម៉ោង៨ល្ងាច។ ពត៌មាននេះបានធ្វើអោយអ្នកគាំទ្រ Blackpink មានភាពរំភើបសប្បាយរីករាយជាខ្លាំងព្រោះពួកគេមិននឹកស្មានថាទីបំផុតបានឃើញ Blackpink ឡើងសម្តែងផ្ទាល់នូវបទ Pink Venom នៅលើឆាករបស់ VMA នោះទេ។ ជាងនោះទៅទៀត Blackpink ត្រូវបាន nominate ជាក្រុមចំរៀង The best metaverse performance តាមរយៈបទចំរៀងក្នុង The VirtualPUBG ក្នុងបណ្តាក្រុមចំរៀងផ្សេងទៀតដែលត្រូវបាន Nominate រួមមាន Rift Tour& Ariana Grande, BTS, Charli XCX, Justin Bieber, និង Twenty One Pilots។ 

296099988_612059623618336_4823067815052909683_n

ចំនែកសមាជិកម្នាក់ទៀតរបស់ Blackpink គឺកញ្ញា Lisa ក៏ត្រូវបាន nominate ជា Best Kpop ​​​តាមរយៈបទចំរៀង «Lalisa»របស់នាងនៅក្នុងចំណោមក្រុមចំរៀងកូរ៉េផ្សេងៗទៀតមានដូចជា BTS, ITZY, SEVENTEEN, Stray Kids និង​​​ Twice។

296131882_612059646951667_1831951795977268679_n

ហេតុផលទាំងនេះបណ្តាលអោយបណ្តាអ្នកគាំទ្រកាន់តែពុះកញ្ច្រោលឡើងនិងព្យាយាមស្រុះស្រួលដៃជើងគ្នាប្រឹងប្រែងVote អោយពួកគេដើម្បីជាប់បានពានរង្វាន់។ គួរអោយចាប់អារម្មណ៍ផងដែរនៅក្នុងទំព័រប្រវត្តិសាស្រ្តបានអោយដឹងថាក្រុមចំរៀងBlackpink នេះហើយគឺជាក្រុមចំរៀងកូរ៉េស្រីដំបូងគេបង្អស់ដែលបានឡើងសម្តែងផ្ទាល់នៅលើឆាក VMAs។ ទន្ទឹមនឹងនោះផងដែរ នៅក្នុងឆ្នាំ២០២២នេះ គេឃើញថាមានសិល្បករនៅលើសកលលោកដទៃទៀតនឹងមកសម្តែងនៅលើឆាករបស់​​​ VMA ផងដែររួមមានដូចជា Maneskin, Lizzo និង​​​ Jack Harlow។ 

 


ថ្ងៃសុក្រ, 19 ខែសីហា 2022 14:24  BeeTube News