BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កំពូលតារាចម្រៀងល្បីៗដែលឈ្នះពានរង្វាន់ Billboard Music Awards (BBMAs) ឆ្នាំ២០២២នេះ

ថ្ងៃចន្ទ, 16 ខែឧសភា 2022 19:05  BeeTube News

 

1645429957100

Billboard Music Awards (BBMAs) គឺជាកម្មវិធីផ្តល់កិត្តិយសដល់ឈ្មោះតារាចម្រៀងដែលគេពេញនិយមបំផុតនៅក្នុងពិភពតន្រ្តីនាពេលបច្ចុប្បន្ននេះ។ ដោយមានលក្ខណៈពិសេសជាងគេក្នុងចំណោមកម្មវិធីប្រគល់ពានរង្វាន់តន្រ្តី ភ្ញៀវកិត្តិយស​ត្រូវបានគេជ្រើសរើសតាមរយៈការសម្តែងនៅលើតារាង Billboard ដែលត្រូវបានគេចាត់ទុកថាជាសិទ្ធិអំណាចចុងក្រោយនៅក្នុងឧស្សាហកម្មតន្រ្តី។ វាត្រូវបានគេចាត់ចំណាត់ថ្នាក់ថា ជាកម្មវិធីបង្ហាញខាងតន្រ្តីដ៏ខ្លាំងបំផុតមួយប្រចាំឆ្នាំ ហើយកម្មវិធីនេះ ប្រារព្ភនូវសមិទ្ធិផលដ៏អស្ចារ្យបំផុតរបស់តន្រ្តី ដោយបានធ្វើឲ្យ កម្មវិធី BBMAs ក្លាយជា ហ្វ្រែនឆាយមួយដែលមានភាពល្បី និងរកប្រាក់ចំណូលបានច្រើនជាងគេ ផ្នែកខាងកម្មវិធីកម្សាន្តផ្ទាល់ (Live Entertainment) ប្រចាំឆ្នាំ។ បេក្ខជនដែលអាចទៅដល់វគ្គផ្តាច់ព្រាត់ របស់កម្មវិធី “Billboard Music Awards” គឺពឹងផ្អែកទៅលើ ទំនាក់ទំនងសំខាន់ៗជាមួយនឹងហ្វែនៗ ព្រមទាំងអាល់ប៊ុម ការលក់ចម្រៀងតាមប្រព័ន្ធឌីជីថល ការចាក់ផ្សាយតាមវិទ្យុ Streaming  ការភ្ជាប់ទំនាក់ទំនងតាមរយៈដំណើរទេសចរណ៍ និងសង្គម ដែលតាមដានដោយ Billboard និងដៃគូទិន្នន័យរបស់ខ្លួន។ យ៉ាងវិញទៀតការផ្តល់ឲ្យរង្វាន់នេះ គឺពឹងផ្អែកទៅលើរយៈពេលនៃការរាយការណ៍ ១២ ខែចុងក្រោយនេះតែប៉ុណ្ណោះ។ ដូច្នេះនៅក្នុងបញ្ជីខាងក្រោម Admin នឹងធ្វើការបង្ហាញម្តងៗមួយនូវឈ្មោះសិល្បៈករដែលបានឈ្នះពានរង្វាន់នេះនៅក្នុងឆ្នាំនេះ។ 

តារាឆ្នើមដំបូងគេរបស់យើង គឺលោក Drake ដែលបានឈ្នះពានរង្វាន់រហូតដល់៥លើ Categories ដូចជា Top Artist​, Top Male Artist, Top Rap Artist, Top Rap Male Artist  & Top Rap Album 

FS0i-_7UEAAyRGd

ចំណែកឯតារាស្រីឆ្នើមរបស់យើងគឺ Taylor Swift ដែលបានឈ្នះពានរង្វាន់ទាំងនេះដល់ទៅ៤ មានដូចជា៖ 

Top Billboard 200 Artist, Top Country Artist, Top Country Female Artist, Top Country Album 

FS1jYwVUYAAxW3r

ងាកមកមើល តារាស្រីវ័យក្មេងរបស់យើង​ Olivia Rodrigo វិញ គឺនាងបានឈ្នះ​ ដល់ទៅ ៦ពានមានដូចជា៖ Top New Artist, Top Hot 100 Artist, Top Streaming Songs Artist, Top Radio Songs Artist, Top Billboard Global 200 Artist & Top Billboard 200 Album 

FS0wJDfX0AE-76z

លោក Justin Bieber ដែលឈ្នះបាន៥ពាននោះគឺ៖ Top Hot 100 Song,Top Streaming Song, Top Collaboration, Top Billboard Global 200 Song & Top Billboard Global (Excl. U.S. ) Song 

FS0wBSvWIAM7dFt-1

ចំណែកឯលោក The Weeknd បានឈ្នះពាន Top Rap Male Artist 

FS0v5x6XsActcNH

សម្រាប់ Kid Laroi វិញឈ្នះបានពាន៥ គឺ៖ Top Hot 100 Song, Top streaming song, Top Collaboration, Top Billboard 200 song , Top Billboard Global (Excl. U.S.) song honors

FS0jUOPVsAMMijC

Doja Cat បានឈ្នះពានចំនួន២នោះគឺ៖ Top R&B Female Artist & Top Viral Song 

FS0vwJ2WAAEo50Q

Bruno Mars លោកទទួលបានពានពីរគឺ៖ Top R&B Tour & Top R&B Song 

FS04Sg-WQAM6jZJ

Kanye West លោកក៏មិនចាញ់គេដែរគឺទទួលបានដល់ទៅ ៦គឺ៖ 

Top Christian Artist, Top Gospel Artist, Top Christian Album, Top Gospel Album, Top Christian Song & Top Gospel  Song 

FS0wRPjXEAANBwU

Lady Gaga ហើយនាងទទួលបាន១គឺ Top Dance/Electronic Artist 

FS0nFDkUYAAZapr

ក្រៅពីតារារបស់ប្រទេសលោកខាងលិចខាងលើ ក៏មានដែរតារាប្រចាំតំបន់អាស៊ីដែលបានឈ្នះពាននេះ ហើយនោះគឺ ក្រុម BTS ដែលជាក្រុមមកពីប្រទេសកូរ៉េខាងត្បូង។ ​ក្រុមនេះទទួលបាន ៣ពានត្រឡប់ទៅប្រទេសវិញនោះគឺ៖ Top Duo/Group, Top Song Sales Artist ,Top Selling Song 

Dua Lipa ទទួលបានពាន Top Radio Song & Top Dance/Electronic Song

FS0mPZtUEAAltz7

Ed Sheeran បានឈ្នះពានរង្វាន់ Top Billboard Global (Excl. U.S.) Artist Award 

FS0l4voVUAAuiSa

Dan + Shay គឺជាបេក្ខជនក្រុមដែលបានឈ្នះពាន Top Country Duo/Group Award 

FS3doSrXsAIBeMb

ចុងក្រោយនៅក្នុងបញ្ជីរបស់យើងនោះគឺ​ Lil Nas X & Jack Harlow ដែលបានឈ្នះពាន Top Rap Song សម្រាប់បទ “Industry Baby”របស់ខ្លួន។ ក្នុងនោះក៏មានសិល្បៈជាច្រើននាក់ទៀតដែលបានឈ្នះពានរង្វាន់ប្រភេទបទអាមេរិកឡាទីនផងដែរ។

RUN THE TOWN (8)

បកប្រែ​និងរៀបដោយ៖ ម៉ៅ​ គុយដង់ 


ថ្ងៃចន្ទ, 16 ខែឧសភា 2022 19:05  BeeTube News