ជីវប្រវត្តិ៖
លោកបៀល ហ្គេតកើតនៅក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥៥ នៅទីក្រុងសៀធឺល រដ្ឋវ៉ាស៊ីនតោន ប្រទេសអាមេរិច។ លោកគឺជាអ្នកវិទ្យាសាស្រ្តកំព្យូទ័រ និងសហគ្រិនមួយរូបសហប្រតិបត្តិការណ៍នូវក្រុមហ៊ុនMicrosoft(ម៉ៃក្រូសូហ្វ) ដែលជាក្រុមហ៊ុនឈានមុខគេលើប្រពន្ធ័software (សូហ្វវែរ)កំព្យូទ័រ។ លោកបៀល ហ្គេតអាចបង្កើតកម្មវិធីសូហ្វវែរកំព្យូទ័រខ្លួនឯងបានតាំងពីលោកមានអាយុ១៣ឆ្នាំ។កាលលោករៀននៅសម័យវិទ្យាល័យ លោកបានជួយបង្កើតក្រុមអ្នកសរសេរកម្មវិធីកំព្យូទ័រដោយគ្រប់គ្រងប្រពន្ធ័Payroll (ផេយ រ៉ូល)របស់សាលា រហូតដល់អាចឈានអាចទៅការបង្កើតក្រុមហ៊ុនTraf-O-Data (ត្រាហ្វ អូ ដេតា) ដែលលក់ប្រពន្ធ័រាប់Traffic (ត្រាហ្វិក) ទៅកាន់រដ្ឋាភិបាល។ នៅក្នុងឆ្នាំ១៩៥៧ខណៈពេលលោករៀនឆ្នាំទី២នៃសកលវិទ្យាល័យHarward (ហាវ៉ាដ) លោក រួមជាមួយនឹងPaulG.Allen (ផល ជី អាលេន) មិត្តភក្តិរបស់លោកមកពីស្រុកកំណើតតែមួយបានរួមបង្កើតសូហ្វវែរដែលប្រើក្នុងMicrocomputer(មីក្រូកំព្យូទ័រ)ដំបូងគេបង្អស់។ ភាពជោគជ័យនៃការងារមួយនេះធ្វើអោយលោកសំរេចចិត្តបោះបង់ចោលការសិក្សានៅឆ្នាំបន្ទាប់ រួចបន្តក៏ចាប់ដៃជាមួយលោកអាលេនរហូតដល់បង្កើតបានក្រុមហ៊ុនខ្នាតយក្សម៉ៃក្រូសូហ្វនេះ។
មកដល់ដើមឆ្នាំ១៩៩០ លោកក៏បានក្លាយទៅជាអ្នកបង្កើតសហគ្រាសលើវិស័យកំព្យូទ័រវាយលុកខ្លាំងក្លាជាងគេបំផុត។ ថ្វីបើលោក បៀល ហ្គេត ទទួលបានភាពជ័យយ៉ាងមហិមាក៏ពិតមែន តែលោកមិនចូលចិត្តការទទួលបានចំណាប់អារម្មណ៍ច្រើនពីមហាជនសាធារណៈនោះទេ លោកចង់រក្សាសមាសភាពរបស់ខ្លួនឯងអោយនៅទាបបំផុត។ ប៉ុន្តែដៃគូប្រកួតប្រជែងជាមួយលោកជាច្រើនដូចជាក្រុមហ៊ុន SiliconValley (ស៊ីលីខន វ៉ាឡី)តែងតែធ្វើការចោទប្រកាន់លោកថាបានលួចកិបកេងប្រាក់តាមរយៈប្រពន្ធ័ប្តូរប្រាក់អេឡិចត្រូនិចនៅពាសពេញសកលលោក។ ផ្ទុយមកវិញអ្នកគាំទ្ររបស់លោកក៏នៅតែបន្តស្រលាញ់ចូលចិត្ត ការពារនិងផ្តល់កំលាំងចិត្តដល់លោក ដោយពួកគេពេញចិត្តនូវការងារសុច្ចរិតរបស់លោកក្នុងដំណើរការបន្តរុករកអ្វីថ្មីៗមកប្រើប្រាស់ក្នុងកំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចៗនានាដែលដើរដោយសូហ្វវែរបានយ៉ាងងាយស្រួល។ ក្រៅពីការងារទាក់ទងនឹងក្រុមហ៊ុនម៉ៃក្រូសូហ្វលោក និងភរិយារបស់លោក អ្នកស្រីMelinda (មេលីនដា)ក៏បានចូលរួមបង្កើតមូលនិធិរួមគ្នាមួយជួយសង្គមមានឈ្មេាះថា«Bill&MelindaGatesFoundation» (បៀល អេន មេលីនដា ហ្គេត ហ្វោនដេស៊ិន)ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីគាំទ្រសុខភាពពិភពលោក។
ទាក់ទងជាមួយនឹងគន្លឹះជោគជ័យរបស់លោកលើវិស័យការងារមួយនេះ លោកហ្គេតបានចែករំលែកការយល់ឃើញរបស់លោកមួយចំនួនលើជីវិតនិងគន្លឹះជោគជ័យ៖ លោកយល់ឃើញថា ១ជីវិតគឺជាជំរើសនានារបស់យើងខ្លួនឯងដើម្បីកំណត់តាក់តែងជីវិត។ ម្ល៉េាះហើយប្រសិនបើកាលទេសៈណាមួយដែលយើងជួបប្រទះក្នុងជីវិតរារ៉ាំងដំណើតរបស់យើង ចូរត្រលប់មកប្រកាន់យកគោលដៅ និងសុបិន្តរបស់យើងវិញ នេាះថ្ងៃណាមួយយើងនឹងទទួលបានជោគជ័យ។ ម្យ៉ាងទៀតរង្វាន់ដែលធំក៏អាចជាការប្រថុយប្រថានមួយដ៏ធំធេងបានដែរ! ២អំណាចនៃចំណេះដឹង៖លោកហ្គេតបានណែនាំអោយយើងរាល់គ្នាព្យាយាមអានសៀវភៅអោយបានច្រើន ទំលាប់របស់លោកតែងតែអានសៀវភៅជានិច្ចមិនថានៅទីណាក៏ដោយ។
៣ អំណត់គឺជាគន្លឹះនៃភាពជោគជ័យ៖លោកយល់ឃើញថាភាពជោគជ័យនឹងធ្វើអោយមនុស្សកាន់តែអំណត់ ចេះគិតពិចារណា និងខ្លាចការបរាជ័យ។ ៤គោរពនិងអោយតំលៃការប្រឹងប្រែង៖ លោកបៀលហ្គេតប្រឹងប្រែងធ្វើការរៀងរាល់ថ្ងៃដើម្បីសំរេចគោលដៅរបស់គាត់។ ៥តំលៃនៃទឹកប្រាក់៖លោកគិតថាតំលៃនៃលុយគឺមានកំណត់។ មិនថាជាយើងមានប្រាក់ច្រើនប៉ុណ្ណា ទទួលបានសេរីភាពច្រើនប៉ុណ្ណា ក៏យើងនៅតែត្រលប់មកត្រូវប្រើជីវិតតាមបែបផែនធម្មតាដដែល។ ៦សិល្បៈនៃការចែករំលែក៖ ការចែករំលែកត្រូវភ្ជាប់មកជាមួយនៃពេលវេលា និងភាពច្នៃប្រឌិត មិនខុសពីមុខជំនួញដែលត្រូវការការផ្តោតយកចិត្តទុកដាក់ និងជំនាញនោះទេ។
អត្ថបទដោយ Vatey