BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វណ្ណដា នឹងចូលរួម Big Mountain Music Festival ក្នុងប្រទេសថៃឆាប់ៗនេះ!

ថ្ងៃអង្គារ, 23 ខែសីហា 2022 13:55  BeeTube News

បន្ទាប់ពីស្ងប់ស្ងាត់ដោយសារការ Lockdown អស់មួយរយៈ ពេលនេះ Big Mountain Music Festival របស់ប្រទេសថៃបានចាប់ផ្តើមរៀបចំកម្មវិធីការប្រគុំតន្រ្តីសារជាថ្មីម្តងទៀតហើយបន្ទាប់ពីការវិលត្រលប់មកជាលើកទី១២ក្នុងឆ្នាំ២០២២នេះ ដើម្បីបង្កើតការជួបជុំដ៏អស្ចារ្យសំរាប់ភ្ញៀវចូលរួមទស្សនាបានរីករាយជាមួយតន្រ្តី និងអាចបោះតង់លេងកំសាន្តជុំៗគ្នានៅលើជំរាលស្មៅបៃតងខ្ចី។ ក្រោមវត្តមានសិល្បករអញ្ជើញចូលរួមកម្មវិធី Big Mountain Music Festival នេះ ឃើញថារួមមានសិល្បករប្រទេសថៃដ៏ល្បីៗជាច្រើនរាប់សិបនាក់ ហើយក្នុងនោះក៏គួរអោយចាប់អារម្មណ៍ផងដែរក៏ឃើញមានវត្តមានសិល្បករខ្មែរមួយរូបគឺជាលោកវណ្ណដា។ 

300838615_10158022168429364_1311100728071166225_n

លោកវណ្ណដាត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធី Big Mountain Music Festival ដែលហៅកាត់ថា BMMF នេះនៅក្នុង
ប្រទេសថៃដែលត្រូវបានធ្វើឡើងនៅក្នុងទីតាំង The Ocean Khao Yai នាថ្ងៃទី ១០-១១ ខែធ្នូខាងមុខនេះ។ សំរាប់ឆាកសម្តែងក្នុងកម្មវិធី Big Mountain Music Festival ក្នុងឆ្នាំ២០២២នេះត្រូវបានរៀបចំជាថ្មីជាមួយនឹងឆាកពិសេសៗមួយចំនួនដូចជា Block Stage, Cow Stage, Mountain Stage ជាដើម។ ហើយសំរាប់លោកវណ្ណដាផងដែរ លោកនឹងឡើងសម្តែងនៅលើឆាក Block Stage នេះដោយក្នុងនោះក៏ឃើញថាមានវត្តមានរបស់សិល្បករថៃមករួមការងារនៅកម្ពុជាផងដែរមានដូចជាលោក Sprite x Guygeegee x Og bobby សម្តែងនៅលើឆាកតែមួយផងដែរ។ គួរបញ្ជាក់ផងដែរកម្មវិធីនេះត្រូវបានគាំទ្រឡើងពីភេសជ្ជៈ Pepsi។ ចំពោះសំបុត្រចូលរួមទស្សនាអ្នកទាំងអស់គ្នាអាចទិញជាសាច់ប្រាក់ក៏បាន រឺក៏បង់តាមរយៈ Installment Card ក្នុងរយៈពេល៣ខែ។ ចំពោះតំលៃសំបុត្រ Early Cow Ticket អាចរកទិញបានក្នុងតម្លៃ១៦០០បាត ត្រូវបានចាប់ផ្តើមដាក់លក់នៅក្នុងរយៈពេល២ថ្ងៃនៅថ្ងៃទី១-២ ខែកញ្ញាខាងមុខនេះ ភ្ជាប់មកជាមួយការអាចទិញជា Early Cow Installment Card ក្នុងតំលៃដូចគ្នាធ្វើឡើងនៅថ្ងៃទី១។ ចំនែកឯសំបុត្រ Regular ត្រូវបានដាក់លក់ជាពីរលើក លើកទី១ក្នុងតំលៃ ២៣០០បាត ចាប់ផ្តើមពីថ្ងៃទី១ដល់ទី៣០ ខែតុលា ហើយលើកទី២ក្នុងតំលៃ ២៥០០បាត ចាប់ផ្តើមពីថ្ងៃទី១ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូខាងមុខនេះ។

298190930_10158002472619364_7218825730995457719_n


 


ថ្ងៃអង្គារ, 23 ខែសីហា 2022 13:55  BeeTube News