Washington-
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe- Biden បានប្រាប់មេដឹកនាំចិន Xi Jing Ping ថា លោកសង្ឃឹមថានឹងមានការសន្ទនាមួយដែលឥតលាក់លៀមអំពីបញ្ហាសិទ្ធមនុស្សនិងបញ្ហាសន្តិសុខ ខណៈដែលអ្នកទាំង២បានចាប់ផ្តើមការជួបប្រជុំ ដែលមានន័យថាដើម្បីបន្ធូរបន្ថយនូវភាពតានតឹងរវាងមហាអំណាចពិភពលោកទាំង២។ "ប្រហែលជាខ្ញុំគួរចាប់ផ្តើមឲ្យមានលក្ខណៈផ្លូវការបន្តិច ទោះបីជាលោកហើយនឹងខ្ញុំមិនដែលបានជួបគ្នាជាលក្ខណៈផ្លូវការ" Biden បានប្រាប់ Xi នៅក្នុងការប្រជុំតាមវីឌីអូ ខណៈដែលមេដឹកនាំទាំង២បានទាក់ទងគ្នាក្នុងការសន្ទនាជាបន្តរបន្ទាប់ ក្រោយពីលោកBiden បានចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីខែមករា ។
លោកXi បាននិយាយថា លោកមានការសប្បាយចិត្តជាខ្លាំងនៅពេលដែលបានជួបលោកBiden ,ដែលលោកបានហៅថាជា "សម្លាញ់ចាស់" ព្រមទាំងបាននិយាយថាភាគីទាំងសងខាងត្រូវតែបង្កើននូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការណ៍ដើម្បីដោះស្រាយបញ្ហាជាច្រើនដែលពួកគេកំពុងប្រឈម។ លោកប្រធានាធិបតីអាមេរិកបានបន្ថែមទៀតថា មេដឹកនាំទាំង២ត្រូវធ្វើឲ្យប្រាកដថាទំនាក់ទំនងរបស់ពួកគេនឹងមិនងាករេទៅរកទំនាស់ជាចំហរ រួមបញ្ចូលទាំងការបង្កើតឲ្យមាននិយមន័យរួមមួយ គឺបង្កាន់ដៃឬចន្ទល់ ។ លោកបានសន្យាថា នឹងលើកឡើងពីកន្លែងដែលទីក្រុងវ៉ាស៊ិនតោនមានការព្រួយបារម្ភ រួមមានបញ្ហាសិទ្ធមនុស្ស និងរឿងផ្សេងទៀតនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វីក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបញ្ចេញដោយក្រសួងការបរទេសចិននូវអ្វីដែលជាពាក្យសំដីរបស់លោកប្រធានាធិបតី Xi Jing Ping ,លោកប្រធានាធិបតីបានបញ្ជាក់ថា ទំនាក់ទំនងអាមេរិក-ចិន ដែលនឹងមិនប្រែប្រួល វាទាមទារឲ្យប្រទេសទាំង២មានការជឿនលឿនទៅមុខ និរន្តរភាពនៃការអភិវឌ្ឍន៍ និងថែរក្សារការពារបរិស្ថាអន្តរជាតិឲ្យមានស្ថិរភាពនិងដោយសន្តិវិធី។ "ចិននិងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក មានសន្តិភាពរួមគ្នា ព្រមទាំងមានការជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការណ៍ ឈ្នះ-ឈ្នះ " Xi និយាយ ។
លោកបានក៏បានបញ្ជាក់ផងដែរនូវការប្រុងប្រៀបរួចជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយ Biden ដើម្បីករសាងនូវទំនុកចិត្តជាឯកច្ឆ័ន្ទនិងបោះជំហ៊ានដ៏សកម្មដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ឆ្ពោះទៅរកទិសដៅជាវិជ្ជមាន។ ការជួបជជែកគ្នានេះបានកើតឡើងដោយការផ្តួចផ្តើមគំនិតពីលោក Biden និងបានចាប់ផ្តើមនៅម៉ោង ៨,៤៥នាទី ម៉ោងនៅសឹង្ហបុរីនាថ្ងៃអង្គារ៍ ក្នុងគោលបំណងដើម្បីរៀបចំឲ្យមានការប្រកួតប្រជែងរវាងប្រទេសទាំង២ក្នុងពេលអនាគត។ ប៉ុន្តែ Biden ត្រូវបានគេរំពឹងថានឹងសង្កត់ចិនទៅលើបញ្ហាបទបញ្ញត្តិអន្តរជាតិនៃបញ្ហាពាណិជ្ជកម្មនិងសន្តិសុខ។