BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សេតវិមាននឹងចាត់វិធានការណ៍គ្រប់ជំហ៊ានដើម្បីបញ្ចៀសមិនឲ្យBidenនិងPutinជួបគ្នានៅក្នុងកិច្ចប្រជុំកំពូលG-20

ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2022 11:58  គុន ច័ន្ទរដ្ឋា

2022-10-20 11.52.38 (1) (1)

Politico-

មន្ត្រីសហរដ្ឋមេរិកបានចាត់វិធានការផងដែរដោយប្រុងប្រយ័ត្នជាមុនដើម្បីបញ្ចៀសសូម្បីតែការជួបគ្នានៅក្នុងទីប្រជុំ ឬក៏ការថតរូបជាមួយគ្នារវាងមេដឹកនាំទាំង២ ប្រធានាធិបតី Jo-Biden និងប្រធានាធិបតីរុស្សី Vladimir Putin ដែលនឹងចូលរួមប្រជុំកិច្ចប្រជុំកំពូលG-20 នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាការរៀបចំនូវលទ្ធភាពដើម្បីបញ្ចៀសមិនឲ្យមានការជួបមុខគ្នានៅចំពេលដែលមានការកើនឡើងនូវភាពតានតឹងចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែន មន្រ្តីសហរដ្ឋអាមេរិកនឺងចាត់វិធានការមិនឲ្យមានរឿងដូចនេះកើតឡើងនោះទេ។ Biden កាលពីអាទិត្យមុនបានបើកទ្វារសំរាប់ការប្រជុំជាមួយ Putin នៅក្នុងកិច្ចប្រជុំកំពូលដើម្បីជាឱកាសក្នុងការជជែកគ្នាពីសេរីភាពនៃអ្នកទោសអាមេរិក។

តារាបាល់បោះនារី Breatney Griner បានត្រូវជាប់ឃុំឃាំងនៅក្នុងប្រទេសរុស្សីដោយរងនូវការចោទប្រកាន់ថាមានគ្រឿងញៀននៅជាប់នឹងខ្លួន ប៉ុន្តែពុំមានការជជែកគ្នាបានប្រព្រឹត្តិទៅជាមួយវិមានក្រឹមឡាំងដើម្បីឲ្យមានទំនាក់ទំនងកើតឡើងហើយនឹងហាក់ដូចជាមិនទំនងនឹងមានការផ្លាស់ប្តូរនោះទេ បើយោងទៅតាមមន្ត្រីរដ្ឋការជាច្រើនផ្នែកដែលពុំមានសិទ្ធនឹងជជែករឿងនេះជាសាធារណៈនិងយកមកជជែកជាឯកជន៕ គេមិនអាចបដិសេធបានទេថា Biden និង Putin អាចនឹងដើរកាត់គ្នានៅក្នុងចំណុចខ្លះក្នុងអម្លុងពេលកិច្ចប្រជុំកំពូលនាខែវិច្ឆិការ។ បើយោងទៅតាមន្ត្រី ដែលបានកត់សំគាល់ថានៅក្នុងចំណុចខ្លះមេដឹកនាំទាំង២នឹងចូលរួមក្នុងការជួបជុំគ្នាជាលើកដំបូង ។ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកបានច្រានចោលនូវការជួបប្រជុំជាផ្លូវការណាមួយ និងថានឹងចាត់វិធានការណ៍ដើម្បីធានាថា ប្រធានាធិបតីអាមេរិកនឹងមិនជួបមុខជាមួយសមភាគីរុស្សីរបស់ខ្លួននៅក្នុងបន្ទប់ប្រជុំ ឬក៏ថតរូបជុំគ្នាជាមួយមេដឹកនាំទាំងឡាយ។

“យើងដឹងច្បាស់ថា លោកប្រធានាធិបតី Biden បានគិតអំពីលោកប្រធានាធិបតី Putin, លោកគិតថា Putin គឺជាឃាតករលោកគិតថាគាត់គឺជាឧក្រឹដ្ឋជនសង្រ្គាម”  Willam Tailo បាននិយាយអតីតឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ុយក្រែន “ជាធម្មតាអ្នកមិនដែលជួបជាមួយឃាតករនិងឧក្រឹដ្ឋជនសង្រ្គាមទេ”។ អ្នកទាំង២បានជួបគ្នាម្តងនៅក្នុងអម្លុងពេល Biden ចូលកាន់តំណែងជាប្រធានាធិបតីភ្លាម គឺការប្រជុំនៅទីក្រុងហ្សឺណែវនៅក្នុងឆ្នាំ២០២១។ ខណៈដែលរុស្សីបានព្រមានយ៉ាងធ្ងន់ធ្ងរថានឹងចូលឈ្លានពានអ៊ុយក្រែនអ្នកទាំង២បានជជែកគ្នាជាច្រើនដង ដែលជាវេលាចុងក្រោយគឺនៅក្នុងខែកុម្ភៈប៉ុន្មានថ្ងៃមុនរុស្សីចូលឈ្លានពានអ៊ុយក្រែន។

កិច្ចប្រជុំកំពូលG-20នឹងចាប់ផ្តើមប្រព្រឹត្តិទៅនៅឆ្នេរខ្សាច់កោះ Bali ដ៏ស្រស់ស្អាត ដែលនឹងជាការជួបប្រជុំគ្នានៃប្រជាជាតិជាច្រើនដែលគេរង់ចាំនៅក្នុងឆ្នាំនេះបានចូលមកដល់ខណៈដែលសង្រ្គាមបានសាកល្បងទ្វីបអឺរ៉ុបនឹងបានធ្វើឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះក្បែរៗនឹងអន្លុង។ វាមិនដូចជាG-7 ដែលប្រមូលផ្តុំទៅដោយប្រទេសអ្នកមាននិងប្រជាធិបតេយ្យG-20 ក៏មានរួមបញ្ចូលប្រទេសអនាធិបតេយ្យផងដែរ មិនមែនប្រទេសទាំងអស់ដែលចូលរួមប្រជុំសុទ្ធតែនៅជុំវិញអ៊ុយក្រែនដូចជាប្រទេសនៅទ្វីបអឺរ៉ុបបានធ្វើនោះទេ។ សេតវិមានបានជួបជជែកគ្នាផ្ទៃក្នុងអស់រយៈពេលជាច្រើនសប្តាហ៍អំពីលទ្ធភាពដែល Putin នឹងចួូលរួមប្រជុំបន្ទាប់ពីមន្ត្រីឥណ្ឌូណេស៊ីបានប្រកាសថាមេដឹកនាំរុស្សីនឹងចូលរួមប្រជុំដែរ។


ថ្ងៃព្រហស្បតិ៍, 20 ខែតុលា 2022 11:58  គុន ច័ន្ទរដ្ឋា