BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និយាយថា លោកព្រួយបាររម្ភពី Putin គ្មានច្រកចេញពីសង្រ្គាមនៅអ៊ុយក្រែន

ថ្ងៃអង្គារ, 10 ខែឧសភា 2022 16:18  គុន ច័ន្ទរដ្ឋា

biden_internet_39939

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe-Biden បាននិយាយកាលពីថ្ងៃច័ន្ទ ថាលោកមានការព្រួយបារម្ភពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin មិនមានផ្លូវនឹងដកខ្លួនចេញពីសង្រ្គាមនៅអ៊ុយក្រែន ដោយបានបន្ថែមថា លោកកំពុងព្យាមដោះស្រាយអ្វីដែលត្រូវធ្វើចំពោះរឿងនេះ។ Biden បាននិយាយនៅក្នុងពិធីប្រមែប្រមូលមូលនិធិនយោបាយនៅក្នុងកន្លែងមួយនាទីក្រុងវ៉ាស៊ីនតោនបាននិយាយថា Putin បានជឿជាក់ទៅលើកំហុសមួយដែលថា ការឈ្លានពានអ៊ុយក្រែននឹងអាចបំបែក NATO និងសហគមន៍អឺរ៉ុប។

ផ្ទុយទៅវិញសហរដ្ឋអាមេរិក និងប្រទេសសហគមន៍អឺរ៉ុបជាច្រើនបានប្រមូលផ្តុំគ្នានៅជាមួយអ៊ុយក្រែន។ រុស្ស៊ីបានវាយលុកចូលទៅក្នុងទីក្រុង Kyiv ត្រូវបានវាយប្រហារតបវិញនៅក្នុងខែមីនា ដោយការតស៊ូយ៉ងស្វិតស្វាញពីសំណាក់កងទ័ពអ៊ុយក្រែន។ រុស្ស៊ីដែលបានហៅការឈ្លានពានជាប្រតិបត្តិការយោធាពិសេសបានដាក់កងទ័ពយ៉ាងច្រើនចូលទៅក្នុងអ៊ុយក្រែនសំរាប់ការវាយលុក ដែលមានទ្រង់ទ្រាយធំមួយកាលពីខែមុនលើផ្នែកភាគខាងកើតនៃប្រទេស ប៉ុន្តែការកាន់កាប់បានតិចតួចមែនទែន។

01dc-casualties4-videoSixteenByNineJumbo1600

Biden បាននិយាយថា Putin គឺជាបុរសដែលមានការគិតគូរច្រើនហើយបញ្ហាដែលលោកព្រួយបារម្ភក្នុងពេលនេះគឺថា Putin ពុំមានផ្លូវនឹងរកច្រកចេញពីសង្រ្គាមនៅអ៊ុយក្រែននោះទេ ហើយខ្ញុំកំពុងតែព្យាយាមជួយគាត់ដើម្បីធ្វើរឿងនេះ។ ថ្មីៗនេះ Biden បានចុះហត្ថលេខាដែលជាវិធានការរបស់គណបក្សទាំង២ ដើម្បីធ្វើឡើងវិញនូវកម្មវិធីដាក់ឲ្យខ្ចីរយៈពេលខ្លីនិងវែង ដែលជួយកំចាត់ពួក Nazi អាល្លឺម៉ង់ដើម្បីជួយពង្រឹងទីក្រុង Kyiv និងសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត។

_124421476_hi075754812

ការចុះហត្ថលេខាបានលេចចេញមកខណៈដែលសភាសហរដ្ឋអាមេរិកបានប្រឹងប្រែងជួយជំរុញជំនួយច្រើនពាន់លានដុល្លារបន្ថែមទៀត ដើម្បីប្រយុទ្ធនឹងសង្រ្គាមប្រឆាំងនឹងរុស្សី ជាមួយនឹងគណបក្សប្រជាធិបតេយ្យបានប្រុងប្រៀបជំនួយជាទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារ ដែលជាជំនួយយោធានិងមនុស្សធម៌ដែលច្រើនជាងកញ្ចប់ជំនួយដែល Biden បានធ្វើសំណូមពរ។ ទាំងអស់នេះគឺជាការឆ្លើយតបទៅនឹងលោកប្រធានធិបតី Putin ដែលបានចាប់យកថ្ងៃជ័យជំនះនៅក្នុងអឺរ៉ុប ដែលជាខួបនៃថ្ងៃចុះចាញ់របស់អាល្លឺម៉ង់ដោយគ្មានលក្ខខ័ណ្ឌក្នុងឆ្នាំ១៩៤៥ នៃសង្រ្គាមលោកលើកទី២៕


ថ្ងៃអង្គារ, 10 ខែឧសភា 2022 16:18  គុន ច័ន្ទរដ្ឋា