BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden, Putin មើលឃើញក្តីសង្ឃឹមដែលប្រកបដោយអត្ថន័យ បន្ទាប់ពីសន្ទនាតាមទូរស័ព្ទ

ថ្ងៃសុក្រ, 31 ខែធ្នូ 2021 13:09  គុន ច័ន្ទរដ្ឋា

photo_2021-12-31_13-06-40 (1)

France24h-

នៅក្នុងរយៈពេល៥០នាទីតាមទូរស័ព្ទ, ការសន្ទនាជាលើកទី២ ក្នុងខែនេះ Biden បាននិយាយថា លោកត្រូវការរុស្សីកាត់បន្ថយការប្រមូលផ្តុំកងទ័ពនៅជិតអ៊ុយក្រែន ខណៈដែល Putin បាននិយាយថា ទណ្ឌកម្មដែលគំរាមដោយទីក្រុងវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តអាចនាំឲ្យចំណងទាក់ទងប្រះធ្លាយ។ ការហៅទូរស័ព្ទជាសំណូមពររបស់ Putin។ “លោកប្រធានាធិបតី Biden បាននិយាយដោយទទូចថា ការរីកចម្រើនទៅមុខដែលប្រកបទៅដោយអត្ថន័យនៅក្នុងការសន្ទនាគ្នានេះ អាចកើតមានឡើងបានលុះត្រាណាតែបរិយាកាសនៃកំដៅវាថមថយជាជាងកាន់តែឡើងកំដៅ” រដ្ឋមន្ត្រីព័ត៌មានប្រចាំសេតវិមាន Jen Psaki បាននិយាយ។ជំនួយការវិមានក្រឹមឡាំង Yuri Ushakov បាននិយាយថា ការសន្ទនាតាមទូរស័ព្ទនេះវាជារូបភាពមួយដ៏ល្អសំរាប់ការជជែកគ្នាក្នុងពេលអនាគត។

ការសន្ទនារវាងមេដឹកនាំទាំង២ បានរៀបចំឈុតឆាកសំរាប់ការទំនាក់ទំនងនៃក្រុមន្ត្រីថ្នាក់ទាបនៃប្រទេសទាំង២ ដែលនឹងមានការប្រជុំនៅថ្ងៃទី៩-១០ ខែមករា លើរឿងសន្តិសុខរុស្សី ដែលបន្ទាប់មកការប្រជុំរុស្សី NATO នៅថ្ងៃទី១២ ខែមករា និងការជួបជុំដ៏ធំមួយនៅថ្ងៃទី១៣ រវាងរុស្សី-អាមេរិកនិងរដ្ឋនៃប្រទេសអឺរ៉ុប។ ទោះបីការជជែកវាជារឿងការទូត តែសម្លេងក្នុងការសន្ទនាគ្នាតាមទូរស័ព្ទត្រូវបានគេពណ៌នាដោយមន្ត្រីទាំងសងខាងថាមានលក្ខណៈ “តឺងតែង” តែមិនមានការលំអិតពីប្រទេសណាមួយ អំពីការជឿនលឿនប្រកបទៅដោយខ្លឹមសារចំពោះសេចក្តីសំរេច ឬផែនការនៃទំនាក់ទំនងនេះទេ។

នៅក្នុងទីក្រុង Kyiv មេដឹកនាំមានការព្រួយបារម្ភពីការដាក់ពង្រាយកងទ័ពរុស្សីប្រហែលពី ៦០,០០០ ទៅ ៩០០,០០០ នាក់នៅប៉ែកខាងកើត ខាងត្បូងនិងខាងជើង ក្រុមប្រទេសអង្គការ NATO បានរៀបចំការប្រុងប្រៀបរបស់ខ្លួនពីប៉ែកខាងលិច។ ទីក្រុងវ៉ាស៊ិនតោនមិនបានជឿទៅលើរបាយការណ៍ដែលថា រុស្សីបានដកកងទ័ពចំនួន ១០,០០០នាក់ ដោយមន្ត្រីបាននិយាយថា ពួកគេបានឃើញថាមានភ័ស្តុតាងតិតួចណាស់នៃការនិយាយថារុស្សីដកទ័ពនេះ។ សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះយោធា JSTARS ជាលើកដំបូងនៅក្នុងលំហរអាកាសអ៊ុយក្រែនក្នុងសប្តាហ៍នេះ។

Biden បាននិយាយដោយទទូចម្តងទៀតដោយគំរាមរុស្សីថា ទណ្ឌកម្មដែលមិនដែលមានពីមុនមក បើសិនជារុស្សីជ្រើសរើសយកការឈ្លានពានអ៊ុយក្រែន។ "Biden បានដាក់ចេញនូវផ្លូវ២" "រួមបញ្ចូលទាំងការទូត និងការធ្វើឲ្យរុស្សីរុញរា បង់ក្នងតម្លៃយ៉ាងខ្ពស់និងផលវិបាកធ្ងន់ធ្ងរ" មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយ។ អ្នកជំនួយការបានបន្ថែមទៀតថា លទ្ធភាពជាច្រើនរួមបញ្ចូលទាំងវិធានការណ៍កាត់ផ្តាច់រុស្សីចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងបំពាក់អាវុធជាច្រើនដល់ NATO ៕


ថ្ងៃសុក្រ, 31 ខែធ្នូ 2021 13:09  គុន ច័ន្ទរដ្ឋា