BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Bidenប្រាប់Macronថា ដំណោះស្រាយជាសម្ងាត់លើរឿងនាវាមុជទឹក ជាទង្វើរដ៏ឆ្គាំឆ្គង

ថ្ងៃសៅរ៍, 30 ខែតុលា 2021 08:27  គុន ច័ន្ទរដ្ឋា

លោកប្រធានាធិបតី Joe-Biden កាលពីថ្ងៃសុក្របានប្រាប់ប្រធានាធិបតីបារាំង Eammanuel Macron ថាដំណោះស្រាយរដ្ឋការរបស់លោកលើរឿងទំនាក់ទំនងនាវាមុជទឹក អាមេរិក អង់គ្លេសជាមួយនឹងអូស្ត្រាលីជារឿងមិនសមរម្យនិងឆ្គាំឆ្គង។ លោកប្រធានាធិបតីអាមេរិកបានធ្វើការប៉ុនប៉ងដើម្បីជួសជុលឡើងវិញនូវទំនាក់ទំនងជាមួយបារាំង ចាប់តាំងពីប្រទេសនេះបានប្រកាសអំពីវិបត្តិនៃទំនុកចិត្តនៅលើរឿង ដៃគូរសន្តិសុខថ្មីនៃឥណ្ឌូប៉ាស៊ីហ្វីក ដែលគេស្គាល់ថាជា AUKUS ដែលនាំឲ្យអូស្ត្រាលីបញ្ចប់នូវកិច្ចសន្យានាវាមុជទឹកជាមួយបារាំងដែលមានតម្លៃរាប់ពាន់លានដុល្លារ។

photo_2021-10-30_00-03-09 (2)

“ អ្វីដែលយើងបានធ្វើវាជារឿងមួយដែលឆ្គាំឆ្គង វាបានធ្វើឡើងដោយមិនមានភាពសមរម្យនិងកិត្តិយស”Bidenបាននិយាយ ដោយហៅបារាំងថា “ ជាដៃគូរដ៏មានតម្លៃអស្ចារ្យរកទីបំផុតគ្មាន” ។ខណៈដែលបារាំងនិងប្រជាជាតិអឺរ៉ុបបានបង្កើននូវការការដាក់ពង្រាយកងទ័ពអាកាសនិងសមុទ្ទនៅក្នុងតំបន់ សហរដ្ឋអាមេរិកមានចេតនានឹងបង្កើនការគាំទ្ររបស់ខ្លួននិងវិភាគទានជាសម្ភារៈចំពោះការដាក់ពង្រាយនេះ ដោយយោលទៅតាមសេចក្តីថ្លែងការណ៍រួមបានចេញមកបន្ទាប់ពីការប្រជុំ។

ការជួបប្រជុំនៅក្នុងទីក្រុង រ៉ូម រវាងប្រធានាធិបតី Biden និងMacron ត្រូវបានគេរំពឹងថានឹងបង្កើតនូវការប្តេជ្ញាសារជាថ្មីរបស់អាមេរិកចំពោះការផ្តួចផ្តើមគំនិតនៃសន្តិសុខនៅអឺរ៉ុប រួមបញ្ចូលទាំងការវិនិយោគបន្ថែមទៀតទៅលើកងកម្លាំងប្រឆាំងទៅនឹងភេវរកម្មនៅអាហ្រ្វិក ,មន្ត្រីបារាំងបានប្រាប់កាសែត Axios។

នេះគឺជាលើកទឹ១ដែលមេដឹកនាំនៃប្រទេសទាំង២បានជួបគ្នាដោយផ្ទាល់ ចាប់តាំងពីបារាំងបានប្រកាសនូវវិបត្តិនៃការទុកចិត្តគ្នាចំពោះអាមេរិកនិងអង់គ្លេសមានទំនាក់ទំនងជាសម្ងាត់រឿងនាវាមុជទឹកជាមួយអូស្ត្រាលី ដែលបណ្តាលឲ្យបារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពី ទីក្រុងវ៉ាស៊ីនតោននិងកង់បេរ៉ាជាលើកទី១ក្នុងប្រវត្តិសាស្ត្រ។


ថ្ងៃសៅរ៍, 30 ខែតុលា 2021 08:27  គុន ច័ន្ទរដ្ឋា