BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និយាយទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន Zelensky ថា Putin មិនអាចឈ្លានពានអ៊ុយក្រែនបានទេ

ថ្ងៃសៅរ៍, 01 ខែមករា 2022 11:23  គុន ច័ន្ទរដ្ឋា

photo_2022-01-01_11-21-28

CNBC-

លោកប្រធានាធិបតី Joe-Biden មានគំរោងនឹងជួបជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅថ្ងៃអាទិត្យ ដើម្បីបញ្ជាក់នូវការគាំទ្រចំពេលដែលមានការប្រមូលផ្តុំកងទ័ពរុស្សីនៅជិតព្រំប្រទល់រួមគ្នា មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃសុក្រ។ Biden មានបំណងផងដែរនឹងពិនិត្យមើលឡើងវិញនូវទង្វើការទូត ដើម្បីបន្ថយនូវស្ថានការណ៍នៅក្នុងតំបន់ មន្ត្រីបាននិយាយ។

“ខ្ញុំនឹងមិនជជែកនៅទីនេះជាសាធារណៈទេ” Biden បានប្រាប់អ្នកយកព័ត៌មាននៅ Delaware កាលពីល្ងាចថ្ងៃសុក្រ "ប៉ុន្តែយើងបានបញ្ជាក់ច្បាស់ថា មិនអាច (លោកប្រធានាធិនតី Putin ) មិនអាច…ខ្ញុំនឹងបញ្ជាក់ច្បាស់ថា មិនអាចឈ្លានពានអ៊ុយក្រែន។ មន្ត្រីអាមេរិក និងរុស្សី នឹងរៀបចំជជែកគ្នាអំពីបញ្ហាសន្តិសុខនៅថ្ងៃទី១០ ខែមករា ដើម្បីជជែកអំពីភាពតានតឹងអ៊ុយក្រែនរុស្សី និងរឿងផ្សេងទៀត។

កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការសន្ទនាតាមទូរស័ព្ទរយៈពេល៥០នាទី Biden បាជម្រុញ Putin ឲ្យកាត់បន្ថយភាពតានតឹង។ លោកបានព្រមានថា អាមេរិកបានប្រុងប្រៀបរួចជាស្រេច "នឹងឆ្លើយតបយ៉ាងមុឺងម៉ាត់ បើរុស្សីឈ្លានពានអ៊ុយក្រែន" មន្ត្រីសេតវិមាន Jen Psaki បាននិយាយ។ "ខ្ញុំបានបញ្ជាក់ច្បាស់ទៅកាន់លោកប្រធានាធិបតី Putin ថា យើងនឹងមានទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ យើងនឹងបង្កើនវត្តមានរបស់យើងនៅក្នុងអឺរ៉ុបជាមួយនឹងសម្ព័នមិត្ត NATO" Biden បាននិយាយកាលពីថ្ងៃសុក្រ។

សំណួរសួរថាតើលោកគិតថា Putin ទំនងជាមិនចង់ឈ្លានពានអ៊ុយក្រែនទេឬ? បន្ទាប់ពីបានជជែកគ្នា Biden និយាយថា “បាទ, ខ្ញុំយល់ថាគាត់ហាក់ដូចជាយល់ព្រមថា យើងគួរតែមានការជជែកគ្នាក្នុងការប្រជុំ៣ធំៗនៅខែក្រោយនេះនៅអឺរ៉ុប។” "គាត់បានដាក់ចេញនូវការព្រួយបារម្ភរបស់គាត់អំពី NATO និងសហរដ្ឋអាមេរិកនៅអឺរ៉ុប, យើងក៏បានដាក់ចេញនូវការព្រួយបារម្ភរបស់យើង" Blinken បាននិយាយ "ខ្ញុំបានបញ្ជាក់ច្បាស់ថា វានឹងអាចដំណើរការទៅបានលុះត្រាណាតែកាត់បន្ថយនូវភាពតានតឹង។ ខ្ញុំតែងតែរំពឹងគិតថា ការពិភាក្សាគ្នានឹងមានការរីកចម្រើន"៕


ថ្ងៃសៅរ៍, 01 ខែមករា 2022 11:23  គុន ច័ន្ទរដ្ឋា