Reuters-
ក្នុងអំឡុងពេលជិត២ម៉ោងនៃការសន្ទនាតាមទូរស័ព្ទ លោកប្រធានាធិបតីបានហៅទូរស័ព្ទទៅសមភាគីចិនរបស់លោក ឲ្យច្រានចោលនូវការគាំទ្រខាងយោធានិងសេដ្ឋកិច្ចចំពោះទីក្រុងមូស្គូ ដើម្បីធានាថាទណ្ឌកម្មរបស់លោកខាងលិចមានប្រសិទ្ធភាព។ លោកប្រធានាធិបតី Joe -Biden បានព្រមានចិនកាលពីថ្ងៃសុក្រថាទីក្រុងប៉េកាំងនឹងបង់ក្នុងតម្លៃយ៉ាងខ្ពស់ បើសិនជាគាំទ្រការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន។ Biden បាននិយាយថាមិនចំហរចំពោះផលវិបាក បើសិនជាចិនគាំទ្រការវាយប្រហាររបស់រុស្សី,បើយោងទៅតាមសេតវិមាន។
“លោកប្រធានាធិបតីបានគូសបញ្ជាក់ពីការគាំទ្រនូវដំណោះស្រាយការទូតចំពោះវិបត្តិ” សេតវិមានបាននិយាយ មេដឹកនាំទាំង២បានយល់ព្រមផងដែរនូវសារៈសំខាន់នៃការបើកចំហរនៃខ្សែទំនាក់ទំនង ដើម្បីរៀបចំការប្រកួតប្រជែងរវាងប្រទេសយើងទាំង២។ ការសន្ទនាជិត២ម៉ោងរវាង Biden និង Xi បានកើតមានឡើងចំពេលដែលមានការគម្រោះគម្រើយរវាងរុស្សីនិងអាមេរិក។ អ្នកនាំពាក្យសេតវិមាន Jen Psaki បាននិយាយថាការសន្ទនានេះពុំបានផ្តល់នូវការលើកទឹកចិត្តណាមួយដើម្បីលើកទឹកចិត្តលោក Xi កុំឲ្យជួយរុស្សីក្នុងសង្រ្គាមអ៊ុយក្រែននោះទេ។
"លោកប្រធានាធិបតី បាននិយាយដោយចំៗហើយច្បាស់លាស់ថានឹងមានការពាក់ព័ន្ធ បើសិនជាចិនហ៊ានផ្តល់នូវការគាំទ្រខាងសម្ភារះ។" Psaki ប្រាប់អ្នកយកព័ត៌មាន។ ទីក្រុងប៉េកាំងបានអាននូវការសន្ទនាថា លោក Xi បានប្រាប់ Biden ថា សង្រ្គាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់ជាបន្ទាន់ដែលអាចធ្វើទៅបាន “បញ្ហាអាទិភាពគឺត្រូវបន្តនូវការជជែកនិងចរចា ដើម្បីបញ្ចៀសនូវជនរងគ្រោះ ការពារនូវវិបត្តិមនុស្សធម៌ បញ្ឈប់នូវការប្រយុទ្ធនិងបញ្ចប់សង្រ្គាមយ៉ាងរហ័សជាទីបំផុតដែលអាចធ្វើទៅបាន”។
គ្រប់ភាគីទាំងអស់ត្រូវចូលរូមគាំទ្រការចរចារវាងរុស្សីនិងអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិកនិង NATO គួរតែនិយាយជាមួយនិងរុស្សីដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន ហើយត្រូវដោះស្រាយការព្រួយបារម្ភរបស់រុស្សីពីបញ្ហាសន្តិសុខរបស់ប្រទេសទាំង២គឺរុស្សីនិងអ៊ុយក្រែន លោក Xi និយាយ។ ប៉េកាំងបានសន្យាផងដែរថានឹងជួយគាំទ្រផ្នែកហិរញ្ញវត្ថុដែលនឹងកើតឡើងចំពោះពិភពលោកដោយសារការដាក់ទណ្ឌកម្មនេះ៕