BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និង Xi នឹងជួបជជែកគ្នានៅចំពេល ដែលមានភាពតានតឹងលើរឿងតៃវ៉ាន់

ថ្ងៃពុធ, 27 ខែកក្កដា 2022 19:07  គុន ច័ន្ទរដ្ឋា

photo_2022-07-27_18-55-30

Washinting,AP-

លោកប្រធានាធិបតី Joe-Biden និង Xi Jing Ping នឹងជួបជជែកគ្នានៅថ្ងៃព្រហស្បតិ៍ បើយោងទៅតាមមន្ត្រីសហរដ្ឋអាមេរិក ការជួបជជែកគ្នាជាលើកទី១ បន្ទាប់ពីអស់រយៈពេល៤ខែ ដែលបានលេចចេញមកនៅចំពេលដែលមានការតានតឹងជាថ្មី រវាងទីក្រុងវ៉ាស៊ីនតោននិង ប៉េកាំងលើរឿងអំណះអំណាងរបស់ចិនលើតៃវ៉ាន់។ ផែនការណ៍ក្នុងការជជែកគ្នារវាងមេដឹកនាំទាំង២ ដែលជាលើកទី៥បន្តបន្ទាប់គ្នា ត្រូវបានគេរៀបចំអស់រយៈពេលជាច្រើនសប្តាហ៍។ ប៉ុន្តែលទ្ធភាពនៃការធ្វើទស្សនកិច្ចទៅតៃវ៉ាន់របស់ប្រធានរដ្ឋសភា Nancy Pelosi ដែលជាមនុស្សកំពូលនៃគណបក្សប្រជាធិបតេយ្យនៅក្នុងសភា ហើយដែលជាមនុស្សទី២ បន្ទាប់ពីប្រធានធិបតី បានបន្ថែមឲ្យមានការប្រទាញជាថ្មីចំពោះទំនាក់ទនងដែលកំពុងស្មុគ្រស្មាញ។

ទីក្រុងប៉េកាំងកំពុងតែព្រមានថា គេនឹងចាត់វិធានការដ៏ខ្លាំងក្លានៅពេលដែល Pelosi មកធ្វើទស្សនកិច្ចនៅលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលចិនបានអះអាងថា គឺជាផ្នែកមួយនៃបូរណភាពទឹកដីរបស់ខ្លួន។ មន្ត្រីសហរដ្ឋអាមេរិកបានប្រកែកក្នុងការកំណត់ជាមុននៃការប្រកាសជាសាធារណៈ កាលវិភាគជាដំបូងបានរាយការណ៍ដោយ Bloomberg ។ Pelosi មិនបានបញ្ជាក់ពីផែនការធ្វើទស្សនកិច្ចនៅតៃវ៉ាន់នេះទេ ប៉ុន្តែកាលពីសប្តាហ៍មុន Biden បានប្រាប់អ្នកយកព័ត៌មានថា មន្ត្រីយោធាសហរដ្ឋអាមេរិកជឿថា វាមិនមែនជាគំនិតល្អទេ សំរាប់លោកស្រីប្រធានរដ្ឋសភាក្នុងការទៅបំពេញទស្សនកិច្ចនៅលើដែនកោះក្នុងពេលនេះ។

ការធ្វើអត្ថាធិប្បាយរបស់លោក Biden បានលេចចេញមកបន្ទាប់ពីកាសែត Financial Times បានរាយការណ៍កាលពីសប្តាហ៍មុនថា Pelosi មានផែនការនឹងទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ក្នុងខែសីហា ដែលជាដំណើរដែលលោកស្រីបានមានផែនការទាំងពីដំបូងក្នុងខែមេសា ប៉ុន្តែបានផ្អាកទៅវិញ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកូវីដ-19។ ប្រធានរដ្ឋសភារូបនេះបានប្រកែកក្នុងការធ្វអត្ថាធិប្បាយ ថាតើលោកស្រីមានផែនការនឹងទៅតៃវ៉ាន់ឬអត់ ដោយបានបញ្ជាក់ពីបញ្ហាសន្តិសុខសំរាប់ការធ្វើដំណើរលោកស្រី។ ប៉ុន្តែលោកស្រីបាននិយាយថាការធ្វើអត្ថាធិប្បាយរបស់លោក Biden ដែលបានមកពីឧត្តមសេនីយ៍ជាន់ខ្ពស់ដែលបាននិយាយថាអាចមានការបាញ់យន្តហោះរបស់លោកស្រីពីសំណាក់កងទ័ពចិន។

“វាសំខាន់ណាស់សំរាប់យើងក្នុងការង្ហាញនូវការគាំទ្រសំរាប់តៃវ៉ាន់" Pelosi "គ្មានអ្នកណាម្នាកនៃពួកយើងធ្លាប់បាននិយាយ ថាយើងមកដើម្បីឯករាជ្យនៃតៃវ៉ានទេ រឿងនេះវាសម្រេចទៅលើតៃវ៉ាន់ជាអ្នកសម្រេចចិត្ត"។ មន្ត្រីនៅក្នុងរដ្ឋការបានបញ្ចេញឲ្យដឹងជាឯកជនថា ការធ្វើដំណើរទៅតៃវ៉ាន់អាចនឹងបង្លើតនូវភាពស្មុគ្រស្មាញកាន់តែច្រើនទៀតចំពោះស្ថានភាពបច្ចុប្បន្ន។ មន្ត្រីចិនមិនបាននិយាយអ្វីឲ្យខុសបែបបទនោះទេ  តែបានបញ្ជូនសញ្ញាថា ការធ្វើទស្សនកិច្ចដោយ Pelosi ទៅកាន់តៃវ៉ាន់នឹងត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរនយោបាយរបស់សហរដ្ឋអាមេរិកនិងចាត់ទុកថាជាការបង្កហេតុ។ បើអាមេរិកធ្វើតាមគេគិតយើងនឹងមានវិធានការណ៍យ៉ាងខ្លាំងក្លាក្នុងការឆ្លើយតប ហើយយើងនឹងធ្វើអ្វីដែលយើងនិយាយ៕


ថ្ងៃពុធ, 27 ខែកក្កដា 2022 19:07  គុន ច័ន្ទរដ្ឋា