BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កិច្ចប្រជុំកំពូលតាមវីឌីអូ Biden-Xi មេដឹកនាំទាំង២បានព្រមានគ្នាទៅវិញទៅមកលើរឿងតៃវ៉ាន់

ថ្ងៃពុធ, 17 ខែវិច្ឆិកា 2021 08:53  គុន ច័ន្ទរដ្ឋា

photo_2021-11-16_08-42-35

លោក Xi Jing Ping បានព្រមានលោក Joe-Biden នៅក្នុងកិច្ចប្រជុំកំពូលតាមវីឌីអូថា ចិនបានប្រុងប្រៀបរួចជាស្រេចក្នុងការចាត់វិធានការណ៍ដែលបានសំរេចចិត្តទុកជាមុន បើសិនជាតៃវ៉ាន់ធ្វើទង្វើរដែលឆ្ពោះទៅរកឯករាជ្យដែលឆ្លងបន្ទាត់ក្រហមរបស់ចិន។ Xi ក៏បានព្រមានផងដែរថា ការគាំទ្រណាមួយរបស់លោកប្រធានាធិបតី Joe-Biden ទៅនឹងឯករាជ្យរបស់តៃវ៉ាន់ មានន័យស្មើនឹង "ប្រលែងលេងជាមួយនឹងភ្លើង" យោលទៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនដែលបានបន្ថែមថា "អ្នកណាលេងភ្លើង អ្នកហ្នឹងនឹងរលាក"។

ភាសានេះវាតំណាងឲ្យវោហារសាស្ត្រនៃអ្នកជាតិនិយមចិន ដែលផ្តល់នូវកំលាំងបន្ថែមទៀតក្នុងការបញ្ជូនសារចំពោះមុខមេដឹកនាំទាំង២។ នៅក្នុងការឆ្លើយតប, Biden បាននិយាយថាអាមេរិកនៅតែមានការតាំងចិត្តទទួលស្គាល់ “នយោបាយចិនតែមួយ” ដែលទទួលស្គាល់អធិបតេយ្យរដ្ឋចិនតែមួយ និងថាទីក្រុងវ៉ាស៊ីនតោនប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការខិតខំប្រឹងប្រែងជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ន ឬគាស់រំលើងនូវសន្តិភាព និងស្ថិរភាពនៅច្រកចេញចូលតៃវ៉ាន់។

ឃ្លាប្រយោគនេះគឺជាការក្រើនរំលឹកមួយទៅកាន់ប្រជាពលរដ្ឋតៃវ៉ាន់កុំឲ្យប្រកាសឯករាជ្យ ប៉ុន្តែក៏រំលឹកទៅកាន់ចិនផងដែរ កុំឲ្យត្រិរិះពិចារណារធ្វើការឈ្លានពាន។ Biden បានប្រាប់ Xi ថាប្រទេសទាំង២មានការទទួលខុសត្រូវមួយ ដើម្បីធានាថាការប្រកួតប្រជែងរវាងប្រជាជាតិទាំង២ មិនត្រូវងាករេទៅរកទំនាស់ជាចំហរនោះទេ។ ខណៈដែលមេដឹកនាំទាំង២បានថ្លែងរំលឹកឡើងវិញនូវជំហរនយោបាយដ៏យូរលង់ លើរឿងតៃវ៉ាន់និងរឿងដ៏ទែផ្សេងទៀត សម្លេងឆ្លើយឆ្លងតាមរយះការប្រជុំវីឌីអូនេះ បានផ្តូរសម្លេងពីតឹងតែងមកធូរស្រាលវិញ ខណៈដែលលោក Xi បាននិយាយយោងទៅរក Biden ក្នុងចំណុចមួយថាជា "សម្លាញ់ចាស់" ដែលធ្វើឲ្យហាងឆេងទីផ្សារហិរញ្ញវត្ថុនៅអាស៊ីស្ទុះឡើងភ្លាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានពិពណ៌នាថា ការជជែកគ្នានេះ ប្រកបទៅដោយ "ភាពស្មោះត្រង់ ស្ថាបនា មានខ្លឹមសារនិងប្រកបទៅដោយផ្លែផ្កា"។

មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា "ខ្ញុំអាចនិយាយបានថា ការសន្ទនាគ្នានេះប្រកបទៅដោយការគោរពគ្នា និយាយត្រង់ទៅត្រង់មកនិងបើកចំហរ"។ ទោះជាយ៉ាងណាក៏ដោយមន្ត្រីនោះមានការប្រុងប្រយ័ត្នក្នុងការនិយាយថា កិច្ចប្រជុំកំពូលនោះបានទទួលជោគជ័យឬយ៉ាងណា។ “យើងមិនបានរំពឹងថាមានការទម្លុះទម្លាយណាមួយនោះទេ គ្មានអ្នកណាម្នាក់រាយការណ៍អំពីរឿងនេះ” មន្ត្រីអាមេរិកបាននិយាយ។

"នេះវាប្រាកដជាកាវិវត្តិន៍នៃរបៀបចាត់ចែង ដើម្បីឲ្យមានការទទួលខុសត្រូវក្នុងការប្រកួតប្រជែងគ្នា និងធានាថាខណៈដែលយើងដើរទៅមុខ អាមេរិកនិងចិនមានយន្តការរដ្ឋដែលមិនប្រែប្រួលនៅក្នុងសកម្មភាពប្រគួតប្រជែង"៕


ថ្ងៃពុធ, 17 ខែវិច្ឆិកា 2021 08:53  គុន ច័ន្ទរដ្ឋា