Washington- AP
លោកប្រធានាធិបតី Joe-Biden និង Xi Jing Ping នឹងជួបប្រជុំកំពូលតាមរយៈវីឌីអូដែលគេរង់ចាំជាយូរមកហើយ នៅល្ងាចថ្ងៃច័ន្ទ ខណៈដែលភាគីទាំងសងខាងកំពុងសម្លឹងមើលដើម្បីបង្វិលឲ្យត្រឡប់ថយក្រោយវិញនូវភាពតានតឹងបន្ទាប់ពីការចាប់ផ្តើមដ៏ស្វិតស្វាញនៃទំនាក់ទំនងអាមេរិក-ចិន ចាប់តាំងពី Bidenបានឡើងកាន់អំណាចកាលពីដើមឆ្នាំនេះ។
សេតវិមានមានការរំពឹងតិចតួចណាស់ សំរាប់ការសន្ទនាតាមវីឌីអូរវាងមេដឹកនាំទាំង២។ សំរាប់ Biden មើលទៅដូចជាចង់បញ្ជាក់ថា ប្រជាជាតិទាំង២ហាក់ដូចជាត្រូវការបង្កាន់ដៃនៅកន្លែងដែលមានទំនាស់ជាមួយគ្នាជ្រាលជ្រៅនិងស្មុគ្រស្មាញ។ មន្ត្រីសេតវិមានបាននិយាយថាគេនឹងមិនរំពឹងថានឹងមិនមានការប្រកាសធំដុំចេញពីការប្រជុំនេះទេ។ "ខ្ញុំមិនបានកំណត់នូវការរំពឹងគិតនោះទេ…..នេះជាចេតនាដែលចង់ឲ្យមានលទ្ធផលធំៗត្រូវបានផ្តល់ឲ្យ" Jen psaki រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រចាំសេតវិមានបាននិយាយ ព្រមទាំងបន្ថែមទៀតថា មេដឹកនាំទាំង២នឹងជជែកពីរបៀបរៀបចំការប្រកួតប្រជែងរវាងប្រទេសទាំង២ និងកិច្ចសហប្រតិបត្តិការណ៍នៅក្នុងកន្លែងដែលមានផលប្រយោជន៍ទៅវិញទៅមក។
ការប្រជុំនេះគឺជាការពាក់ព័ន្ធគ្នាលើកទី៣រវាងមេដឹកនាំទាំង២ចាប់តាំងពីខែកុម្ភះ វាកើតឡើងបន្ទាប់ពីអាមេរិកនិងចិនក្នុងអាទិត្យនេះបានអះអាងនៅក្នុងកិច្ចប្រជុំUNអំពីអាកាសធាតុនាទីក្រុង Glasgow(Scotland) ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការណ៍និងពន្លឿននូវសកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នបំផ្លាញបរិស្ថាន។
ទីប្រឹក្សារសន្តិសុខជាតិប្រចាំសេតវិមាន Jake Sullivan និងទីប្រឹក្សារជាន់ខ្ពស់នយោបាយការបរទេសចិន Yang Joachi បានព្រមព្រៀងគ្នាក្នុងការរៀបចំឲ្យមានកិច្ចប្រជុំកំពូលតាមវីឌីអូនៅចុងឆ្នាំនេះរវាង Biden-Xi ពេលដែលពួកគេបានជួបគ្នាកាលពីខែមុននៅទីក្រុង Zurich ប៉ុន្តែទាំងសងខាងមិនបានផ្តល់នូវកាលបរិច្ឆេទទេ។
ការជួបប្រជុំតាមវីឌីអូនេះ ត្រូវបានស្នើឡើងបន្ទាប់ពី Biden ដែលបានចំណាយពេលវេលាជាច្រើនដ៏សំខាន់ជាមួយគ្នា នៅពេលដែលលោកទាំង២នៅជាអនុប្រធានាធិបតី, នៅក្នុងអម្លុងពេលសន្ទនាគ្នាតាមទូរស័ព្ទកាលពីខែកញ្ញាជាមួយមេដឹកនាំចិន, Biden បានបញ្ជាក់ថា លោកចង់មានឱកាសនឹងជួបជាមួយនឹងលោកXi ម្តងទៀត,បើយោលទៅតាមប្រភពសេតវិមាន។