លោកប្រធានាធិបតី Joe Biden បានជួបជាមួយសមភាគីចិនរបស់លោក គឺលោកប្រធានាធិបតី Xi Jing Ping ជាលើកទី១ បន្ទាប់ពីអស់រយៈពេល៧ខែ ចាប់តាំងពីលោក Biden ឡើងកាន់តំណែងជាប្រធានាធិបតី ដើម្បីបញ្ជាក់ថា ការប្រកួតប្រជែងរវាងមហាអំណាចទាំង២ នឹងមិនឈានទៅរកទំនាស់នោះទេ ការសន្ទនាតាមទូរស័ព្ទនេះបានធ្វើឡើងលាពីថ្ងៃព្រហស្បត៍ នេះបើតាមប្រភពចេញពីសេតិវិមាន។
អំឡុងពេលសន្ទនាតាមទូរស័ព្ទនេះ លោក Biden បានបញ្ជូនសារថា សហរដ្ឋអាមេរិកចង់បញ្ជាក់ឲ្យច្បាស់ថា «ការប្រកួតប្រជែងដ៏រស់រវើកនៅតែមាន តែនឹងមិនអនុញ្ញាតិឲ្យសភាពការណ៍ក្នុងពេលអនាគត ធ្លាក់ចូលទៅក្នុងទំនាស់ដោយអចេតនានោះទេ» មន្រ្តីជាន់ខ្ពស់នៃរដ្ឋការលោក Biden បានប្រាប់អ្នកព័ត៌មាន។
នេះគឺជាការសន្ទនាតាមទូរស័ព្ទលើកទី១ បន្ទាប់ពីខែកុម្ភះ នៅពេលដែលលោក Biden បានជាប់ឆ្នោតជាប្រធានាធិបតី។ ក្នុងការសន្ទនាតាមទូរស័ព្ទនេះ មេដឹកនាំទាំង២ បានពិភាក្សារគ្នាអំពីយុទ្ធសាស្រ្តដ៏ទូលំទូលាយ តែមិនមានការសម្រេចចិត្តណា ដើម្បីដោះស្រាយបញ្ហាដ៏ចាក់ស្រេះរវាងប្រទេសទាំង២នោះទេ។
បញ្ជីរនៃការមិនចុះសម្រុងគ្នារវាងក្រុងប៉េកាំង និងវ៉ាស៊ិនតោន មានច្រើនហើយកាន់តែរីកធំឡើងៗ។ រឿងដ៏ចម្រូងចម្រាស់ជាងគេ គឹបញ្ហាសមុទ្រទចិនខាងត្បូងនិងកោះតៃវ៉ាន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានយល់ឃើញថា វាជាការល្អប្រសើរដែលមេដឹកនាំទាំង២ បានព្យាយាមជួបគ្នាជាញឹកញាប់៕