BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden មិន​មាន​ការ​ភ្ញាក់​ផ្អើលចំពោះការស្លាប់មេដឹកនាំ Wagner ហើយរុស្ស៊ីបិទអាកាសយានដ្ឋានទីក្រុងម៉ូស្គូទាំងអស់

ថ្ងៃសុក្រ, 25 ខែសីហា 2023 15:25  BeeTube News

photo_2023-08-25_15-24-57
 

1. Biden មិន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះការ​ស្លាប់​របស់​មេដឹកនាំ Wagner

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី២៣ ខែសីហាបានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធ បាននិយាយថា លោកមិនភ្ញាក់ផ្អើលនោះទេ ចំពោះរបាយការណ៍ដែលថា មេទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin បានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ដោយបន្ថែមថាគ្មានអ្វីកើតឡើងច្រើនទេនៅក្នុងប្រទេសដែលលោកប្រធានាធិបតី Vladimir Putin មិននៅពីក្រោយនោះ។ ក្រុមអ្នកវិភាគបាននិយាយថាឧបទ្ទវហេតុនេះអាចជាមធ្យោបាយមួយសម្រាប់លោកពូទីនដើម្បីព្រមានអ្នកផ្សេងទៀតដែលអាចក្បត់លោកឬបង្ហាញការគាំទ្ររបស់លោកចំពោះយោធារុស្ស៊ីដែលលោក Prigozhin បានធ្វើការបះបោរកាលពីខែមិថុនា។ សេតវិមានបាននិយាយថា លោក Biden បានទទួលព័ត៌មានពីការធ្លាក់យន្តហោះនេះ ហើយលោកបានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានដឹងការពិតថាមានអ្វីបានកើតឡើងនោះទេតែលោកបាននិយាយថា "ប៉ុន្តែខ្ញុំមិនបានភ្ញាក់ផ្អើលនោះទេ" ។លោក Biden និងនាយក CIA លោក Williams Burns បាននិយាយដាច់ដោយឡែកពីគ្នាកាលពីខែមុនអំពីគ្រោះថ្នាក់ដែលអាចនឹងកើតមានចំពោះលោក Prigozhin បន្ទាប់ពីសកម្មភាពរបស់លោក ទោះបីនោះត្រឹមជាការលេងសើចក៏ដោយ។លោក Biden បាននិយាយក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ក្នុងខែកក្កដាថា "ប្រសិនបើខ្ញុំជាគាត់ ខ្ញុំនឹងប្រយ័ត្ននូវអ្វីដែលខ្ញុំបានញ៉ាំ។ ខ្ញុំនឹងមើលមីនុយរបស់ខ្ញុំជានិច្ច" ។ មួយសប្តាហ៍ក្រោយមក នាយក CIA លោក William Burns បាននិយាយថា "ខ្ញុំគិតថា ពូទីន គឺជាមនុស្សម្នាក់ដែលគិតលើការសងសឹកគឺជាម្ហូបដែលគួរបរិភោគទាំងត្រជាក់... ប្រសិនបើខ្ញុំជា Prigozhin ខ្ញុំមិនដេញអ្នកភ្លក់អាហាររបស់ខ្ញុំចោលទេ"។

c-125
b-131
a-216
 

2. រុស្ស៊ី​បិទ​អាកាសយានដ្ឋាន​ក្រុង​ម៉ូស្គូ​ក្រោយ​ការ​វាយប្រហារ​ដោយ​ដ្រូន

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៣ ខែសីហាបានអោយដឹងថា ដែនអាកាសខាងលើទីក្រុងមូស្គូត្រូវបានបិទជាបណ្តោះអាសន្ននៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅក្នុងទីក្រុង Krasnogorsk ក្បែរនោះ។ ឧបទ្ទវហេតុកាលពីថ្ងៃទី22 ខែសីហានាំឱ្យប្រតិបត្តិការត្រូវបានផ្អាកនៅអាកាសយានដ្ឋានទាំងបួននៃទីក្រុងម៉ូស្គូ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ពីព្រឹត្តិការណ៍នេះដោយនិយាយថា "ដ្រូនពីរគ្រឿងត្រូវបានរកឃើញ និងបំផ្លាញដោយប្រព័ន្ធការពារដែនអាកាសលើទឹកដីនៃតំបន់មូស្គូ"។ រុស្ស៊ី​ក៏​អះអាង​ថា​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​ពីរ​គ្រឿង​បន្ថែម​ទៀត​លើ​តំបន់ Bryansk ដែល​ជាប់​ព្រំដែន​អ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក ដែ​​​នអាកាសនៅពីលើរដ្ឋធានីរុស្ស៊ីបានបើកឡើងវិញ ហើយជើងហោះហើរឥឡូវនេះកំពុងដំណើរការជាធម្មតា ទោះបីជាមានផលប៉ះពាល់ជាបន្តបន្ទាប់ពីការពន្យាពេលពីថ្ងៃមុនក៏ដោយ។

f-119
e-124
d-131
 

3. អាមេរិកនិយាយពីការស្លាប់របស់ Prigozhin 

យោងតាមសារព័ត៌មាន ABC News ចុះផ្សាយថ្ងៃទី២៥ ខែសីហាបានអោយដឹងថា មន្ទីរបញ្ចកោណបាននិយាយថា មេដឹកនាំក្រុម Wagner លោក Yevgeny Prigozhin "ទំនងជា" ត្រូវបានសម្លាប់នៅក្នុងការធ្លាក់យន្តហោះ រួមជាមួយនឹងមនុស្ស 9 នាក់ផ្សេងទៀតនៅជិតតំបន់ Kuzhenkino ប្រទេសរុស្សី កាលពីថ្ងៃពុធ ប៉ុន្តែមិនមានការចង្អុលបង្ហាញថា មីស៊ីល Surface-to-air គឺជាអ្នកបង្កហេតុនៃការធ្លាក់នោះទេ។ លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយថា"យើងមិនមានព័ត៌មានណាមួយដើម្បីចង្អុលបង្ហាញនៅពេលនេះទេ... ថាមានប្រភេទមីស៊ីលបាញ់ទម្លាក់យន្តហោះនេះ"។  លោកបានបន្ថែមថា"ខ្ញុំពិតជាមិនមានព័ត៌មានអ្វីបន្ថែមនោះទេ។ ​​​ប៉ុន្តែអាចទេដែលថាមានអ្វីកើតឡើងពីខាងក្នុងយន្តហោះនោះ? ទន្ទឹមនឹងនេះ នៅក្នុងទីក្រុង St. Petersburg ដែលជាទីក្រុងកំណើតរបស់លោក Prigozhin មានមនុស្សរាប់សិបនាក់បានមកអុជធូប និងដាក់ផ្កានៅឯកន្លែងរំលឹកវិញ្ញាណក្ខន្ធរបស់លោក និង Co-Founder នៃក្រុម Wagner លោក Dmitry Utkin។

i-114
h-116
g-118
 

 


ថ្ងៃសុក្រ, 25 ខែសីហា 2023 15:25  BeeTube News