France-24
លោកប្រធានាធិបតី Joe-Biden បានចោទប្រកាន់សម្ព័ន្ធមិត្តសាធារណរដ្ឋរបស់របស់ Donald Trump ក្នុងការគាស់រំលើងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនៅក្នុងប្រទេស និងជំរុញឲ្យអ្នកបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ដើម្បីបដិសេធពួកជ្រុលនិយមមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិការ។ Biden បានចោទប្រកាន់របៀបវារះនៃ “កម្លាំង MAGA” (Make American Great Again) ដែលមានគោលបំណងបង្វែរនូការបោះឆ្នោតដែលមានលក្ខណៈប្រជាធិបតេយ្យ និងបានកំណត់ដើម្បីចាប់យកប្រទេសនេះឲ្យដើរថយក្រោយត្រឡប់ទៅកាន់ពេលវេលាមួយដែលគ្មានសិទ្ធក្នុងការពន្លូតកូនឯកជនភាពការមិនចង់មានកូន ឬក៏ការរៀបការអ្នកដែលមានសិទ្ធដូចគ្នា ដែលគាំទ្រដោយទូលំទូលាយដោយប្រជាពលរដ្ឋអាមេរិក។
“Donald Trump និង MAGA ដែលតំណាងដោយពួកសាធារណរដ្ឋនិងពួកជ្រុលនិយម ដែលបានគំរាមកំហែងមូលដ្ឋានគ្រឹះនៃសាធារណរដ្ឋរបស់យើង” Biden និយាយ។ ខណៈដែលខ្ញុំកំពុងឈរនីទីនេះក្នុងយប់នេះ សមភាពនិងប្រជាធិបតេយ្យកំពុងតែរងនូវការវាយប្រហារផ្ទុយទៅវិញយើងដែលជាខ្លួនយើងផ្ទាល់មិនបានពេញចិត្តនឹងការធ្វើពើនោះទេ។ ការធ្វើសុន្ទរកថាជាលើកទី១នៅក្នុង Philadelphia ដែលជាទីកន្លែងកំណើតនៃប្រជាធិបតេយ្យអាមេរិក បានប្រារព្ធនូវការវិលត្រឡប់ដ៏ស្រួចស្រាវសំរាប់ Biden នៅក្នុងការបោះឆ្នោតសភាដ៏ស្រួចស្រាវនៃពាក់កណ្តាលអាណត្តិ។
លោកប្រធានាធិបតីកំពុងតែកើនឡើងនូវការខ្វាយខ្វល់អំពីនិន្នាការប្រឆាំងនឹងប្រជាធិបតេយ្យនៅក្នុងគណបក្សសាធារណរដ្ឋ និងបានឃើញនូវសេចក្តីត្រូវការដើម្បីច្រានចោលនូវការប្រយុទ្ធដ៏ស្រួចស្រាវរបស់គណបក្សក្នុងខែវិច្ឆិការ និងផ្លាស់ប្តូរគំនិតនៃគ្រោះថ្នាក់នៃការបោះឆ្នោតឡើងវិញរបស់លោកនៅក្នុងឆ្នាំ២០២៤ អ្នកជំនួយការបាននិយាយ។ បន្ទាប់ពីបានចំណាយនូវឋាមពលយ៉ាងច្រើនរបស់លោកក្នុងឆ្នាំ២០២២ ចំណោះអតិផរណារដែលឡើងយ៉ាងខ្ពស់នៅក្នុងស្រុក និងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែននិងការកើតមានបន្តនូវកូវីដ១៩នៅក្នុងរដូវក្តៅ Biden បានចាប់ផ្តើមស្រែកទៅកាន់ពួកសាធារណរដ្ឋដែលជាសម្ព័ន្ធមិត្តរបស់ Trump ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ពាក្យសំដីកាលពីថ្ងៃព្រហស្បតិ៍បានលេចចេញមកបន្ទាប់ពីសុន្ទរកថាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែល Biden បានថ្កោលទោសទស្សនវិជ្ជា MAGA ថាជា ពាក់កណ្តាលហ្វស៊ីស និងបានវាយប្រហារទៅលើការគំរាមកំហែងរបស់ពួកសាធារណរដ្ឋដែលប្រឆាំងទៅនឹង FBI បន្ទាប់ពីមានការឆែកឆេរគេហដ្ឋានរបស់ Trump ។ មេដឹកនាំនៃគណបក្សាធារណរដ្ឋ Kevin Mc Canthy បានចោទប្រកាន់ Biden ក្នុងការធ្វើព្រងើយកន្តើយទៅនឹងបទឧក្រឹដ្ឋនិងអតិផរណារដើម្បរិះគន់ប្រជាពលរដ្ឋរបស់ខ្លួនឯង។ ជំនួសឲ្យការព្យាយាមដើម្បីដឹកនាំប្រទេសឲ្យរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាដែលប្រឈមលោកប្រធានាធិបតី Biden បានជ្រើសរើសការបែងចែក ការបន្ទាបបន្ថោកប្រជាពលរដ្ឋអាមេរិកាំង។