BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden ថ្លឹងថ្លែងក្នុងការផ្តល់ ដ្រូន Switchblade ដល់អ៊ុយក្រែន

ថ្ងៃពុធ, 16 ខែមីនា 2022 15:38  គុន ច័ន្ទរដ្ឋា

photo_2022-03-16_15-07-03 (1)

Nbcnnews-

រដ្ឋការលោក Biden កំពុងពិចារណារក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវដ្រូនដែលធ្វើនៅសហរដ្ឋអាមេរិក ដែលជាអ្នកនាំមុខមីស៊ីល ដែលអាចបំផ្លាញនូវរថក្រោះ និងកាំភ្លើងធំពីចម្ងាយ មន្ត្រីសភា២រូបបានប្រាប់កាសែត NBCnews ។ មិនទាន់មានសេចក្តីសំរេចបានធ្វើនៅឡើយទេ ប៉ុន្តែមន្ត្រីបាននិយាយថា សេតវិមានកំពុងពិចារណារថា តើត្រូវបំពាក់អាវុធប្រភេទនេះដែលមានឈ្មោះថា Switchblade ដែលជាផ្នែកមួយនៃកញ្ចប់ថ្មីនៃជំនួយយោធា ហើយលោកប្រធានាធិបតី Joe-Biden ត្រូវបានគេរំពឹងថានឹងពិភាក្សានៅថ្ងៃពុធ។

អាវុធបែបនេះមាន២ប្រភេទ គឺ Switchblade 300 និង 600 ដែលត្រូវបានលក់ទៅឲ្យទីបញ្ជាការប្រតិបត្តិការណ៍អាមេរិកដោយរោងចក្រ Aero Vironment ដែលមានមូលដ្ឋាននៅទីក្រុង Washington D.C ។ Switcgblade 300 ត្រូវបានផលិតសំរាប់វាយប្រហារទៅលើបុគ្គលិកយោធា ហើយអាធុនធំ 600 គឺដើម្បីបំផ្លាញ រថក្រោះនិងរថពាសដែកព្រមទាំងយានយន្តយោធាដ៏ទៃទៀត។ សារព័ត៌មាន NBC បានរាយការណ៍ពីការធ្វើការបង្ហាញពី Switchblade 300 នៅក្នុងខែធ្នូ។ មន្ត្រី Aero Vironment បាននិយាយនៅក្នុងពេល ដែលរដ្ឋាភិបាលបានហាមឃាត់ពួកគេមិនឲ្យបង្ហាញ ធុន 600 ។ មន្ត្រី Aero Vironment មិនបានឆ្លើយតបទៅនឹងសំណូមពរក្នុងការធ្វើអត្ថាធិប្បាយ។ 

“យើងឈរនៅជាមួយសម្ព័ន្ធមិត្ត និងប្រជាជាតិដែលមានអធិបតេយ្យភាពជាតិ ដែលសិទ្ធរបស់គេក្នុងការការពារមាតុភូមិ និងជីវិតរបស់គេគ្រប់រូប នៅពេលដែលសិទ្ធជាមូលដ្ឋានរបា់គេត្រូវបានគំរាម” ក្រុមហ៊ុនត្រូវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័រថា “ Aero Vironment ឈរនៅជាមួយប្រជាពលរដ្ឋអ៊ុយក្រែន និង NATO ទាំងអស់។ មីស៊ីល Switchblade គឺជាគ្រាប់បែលឆ្លាតវៃ បំពាក់ដោយកាម៉េរ៉ា ប្រព័ន្ធនាំមុខនិងបំផ្ទុះ។ មីស៊ីលនេះអាចបំពាក់នូវកម្មវិធីឲ្យវាយប្រហារដោយស្វ័យប្រវត្តិដែលអាចវាយប្រហារពីចម្ងាយ ហើយអាចសំកាំង និងក្រឡឹងជុំវិញរហូតដល់ពេលដែលត្រូវឲ្យផ្ទុះ។

មីស៊ីលនេះប្រើបានតែម្តងទេ ហេតុដូច្នេះហើយបានជាគេចាត់ទុកដ្រូនអត្តឃាតិ។ អាវុធទាំង២ប្រភេទនេះអាចតម្លើងតែក្នុងរយៈពេលតែប៉ុន្មាននាទី ហើយបាញ់តាមបំពង់មួយ។ វាអាចហោះលឿនជាងដ្រូន TB2 របស់ទួរគីដែលអ៊ុយក្រែនបានប្រើបំផ្លាញការខូចខាតរបស់រុស្សី ដែលជាការសន្មតវាអាចមានសមត្ថភាពការពារការវាយប្រហារដោយកងអាកាសរុស្សីមកលើកងទ័ពអ៊ុយក្រែនទៀតផង។ បើសិនជាដ្រូន Switchblade ត្រូវគេប្រគល់ឲ្យអ៊ុយក្រែន នឹងអាចហុចលទ្ធផលឲ្យអាវុធនេះប្រើប្រាស់ដើម្បីប្រយុទ្ធឲ្យមានប្រសិទ្ធភាពជាទីបំផុត៕


ថ្ងៃពុធ, 16 ខែមីនា 2022 15:38  គុន ច័ន្ទរដ្ឋា