BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden ស្រែកគំរាម Sisi បន្ទាប់ពីរឿងអាស្រូវសភា និងឥទ្ធិពលរបស់វាលើការបំពាក់អាវុធដល់អ៊ុយក្រែន

ថ្ងៃចន្ទ, 25 ខែកញ្ញា 2023 10:30  BeeTube News

Untitled design - 2023-09-25T102814.429 (1)

ប្រតិកម្មរបស់រដ្ឋបាលលោកBidenចំពោះរឿងអាស្រូវសមាជិកព្រឹទ្ធសភាអាមេរិកពាក់ព័ន្ធនឹងករណីស៊ីសំណូកទៅលើអាវុធនៅអេហ្ស៊ីប ខណៈដែលរឿងអាស្រូវរបស់សភាបណ្តាលអោយមានភាពតានតឹងកាន់តែកើនឡើងនៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងCairo! ករណីរបស់​លោក Bob Menendez ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​បក្ស​ប្រជាធិបតេយ្យចោទ​ជា​សំណួរ​ពី​គណបក្ស​សាធារណរដ្ឋ​អំពី​កិច្ចព្រមព្រៀង​អាវុធ​អ៊ុយក្រែន! តើតំណាងលោក Biden ពិតជាបានទទួលសំណូកស្រដៀងគ្នានេះរឺទេ ក្នុងការបំពាក់អាវុធដល់អ៊ុយក្រែន? តើ​អ្វី​ជា​ការ​វិលត្រលប់មកវិញនៃការ​បំពាក់​អាវុធដល់​អ៊ុយក្រែន​ក្រោយពីការ​សម្រប​ខ្លួន​របស់​រុស្ស៊ីលើ​សមរភូមិ? តើលោក Sisi ពិតជាបានវាយប្រហារយុទ្ធនាការរបស់លោក Joe Biden សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ 2024 មែនដែររឺទេ?

  1. Biden ស្រែកគំរាម Sisi បន្ទាប់ពីរឿងអាស្រូវសភា 

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២២​​​ ខែកញ្ញាបានអោយដឹងថា លោក Robert Menendez សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងសហព័ន្ធសម្រាប់ការចោទប្រកាន់ថាលោកមានទំនាក់ទំនងពុករលួយជាមួយអ្នកជំនួញបីនាក់។ ការចោទប្រកាន់ដែលត្រូវបានធ្វើឡើងនៅក្នុងតុលាការសហព័ន្ធ Manhattan កាលពីថ្ងៃសុក្រ ក៏បានដាក់ឈ្មោះភរិយារបស់លោកអ្នកស្រី Nadine ក៏ដូចជាជនសង្ស័យបីនាក់ផ្សេងទៀតពាក់ព័ន្ធទៅក្នុងការចោទប្រកាន់នេះផងដែរ។

យោងតាមឯកសារនេះ សមាជិកសភា និងភរិយារបស់លោក ចាប់ពីឆ្នាំ 2018 ដល់ឆ្នាំ 2022 មកគឺបានទទួល "សំណូករាប់សែនដុល្លាជាថ្នូរនឹងការដោះដូរអំណាច និងឥទ្ធិពលរបស់ លោក Menendez ក្នុងឋានៈជាសមាជិកព្រឹទ្ធសភា" ដើម្បីបម្រើផលប្រយោជន៍ដល់អ្នកជំនួញទាំងបីរូប ក៏ដូចជារដ្ឋនៃប្រទេសដទៃទៀត ដែលគឺជាអេហ្ស៊ីប។

ដីកា​នោះ​សរសេរ​ថា​៖ «​សំណូក​ទាំង​នោះ​រួម​មាន​សាច់ប្រាក់ មាស ប្រាក់​បង់​រំលោះ​ផ្ទះ រថយន្តតំលៃថ្លៃ និង​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត»។

ការ​ឆែកឆេរ​ផ្ទះ​របស់លោក Menendez ទទួល​បាន​ដុំ​មាស​តម្លៃ ១០ ម៉ឺន​ដុល្លា ព្រម​ទាំង​សាច់​ប្រាក់​លាក់​ជិត ៥០ ម៉ឺន​ដុល្លា​ផង​ដែរ បើ​យោង​តាម​ព្រះរាជអាជ្ញា។

លោក Menendez បានបម្រើការជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាតាំងពីដើមឆ្នាំ2021។ លោកគឺជាអ្នកគាំទ្រដ៏សកម្មនៃការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីធ្វើឡើងដោយសហរដ្ឋអាមេរិកចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនមក។

2023-09-25 10.25.51

 

  1. កងទ័ពរុស្ស៊ីរៀនពីកំហុសរបស់ខ្លួននៅអ៊ុយក្រែន

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញាបានអោយដឹងថា ជាងមួយឆ្នាំក្រោយមក រុស្ស៊ីពិតជាបានផ្លាស់ប្តូរយុទ្ធសាស្ត្រការពាររបស់ខ្លួន ដោយការប្រើប្រាស់នូវលេណដ្ឋានមានជំរៅជ្រៅ ដ្រូនមានតំលៃថោកៗ និងការផលិតគ្រាប់កាំភ្លើងធំអោយបានរហ័ស និងច្រើនជាងការរំពឹងទុករបស់លោកខាងលិច។

លទ្ធផល​នៃ​ជំហានផ្លាស់​ប្តូរ​​នេះ​ត្រូវ​បាន​បង្ហាញឃើញ​យ៉ាង​ច្បាស់តាមរយៈល្បឿនមួយដ៏យឺតយ៉ាវនៃ​​ការ​វាយបក​របស់​អ៊ុយក្រែននៅក្នុងរដូវក្តៅនេះ។

រុស្ស៊ីក៏បានសម្របខ្លួនទៅនឹងសព្វាវុធរបស់អ៊ុយក្រែនផងដែរ ដោយបានរៀបចំប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនដែលអាចបាញ់ទម្លាក់មីស៊ីល និងដ្រូន និងឧបករណ៍ផ្សេងទៀតដែលអាចរារាំងសញ្ញា GPS របស់ភាគីម្ខាងទៀត។

សារព័ត៌មាន​បាន​រាយការណ៍​ថា ខណៈ​រុស្ស៊ី​បាញ់ទម្លាក់​ដ្រូន​របស់​អ៊ុយក្រែន ប្រទេស​នេះ​ក៏បាន​រៀបចំស្តុកទុក​​ដ្រូន​ថោកៗ​របស់​ខ្លួន​ពី​ប្រទេស​ចិនផងដែរ។

2023-09-25 10.25.40

 

  1. អ្នកនយោបាយបក្សប្រឆាំងអេហ្ស៊ីបវាយប្រហារដោយប្រព័ន្ធ Spyware

យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២៣ ខែកញ្ញាបានអោយដឹងថា អ្នកនយោបាយប្រឆាំងអេហ្ស៊ីបដ៏លេចធ្លោម្នាក់លោក Ahmed Eltantawy ដែលគ្រោងនឹងប្រកួតប្រជែងជាមួយប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fatah El-Sisi នៅក្នុងការបោះឆ្នោតដែលរំពឹងថានៅដើមឆ្នាំក្រោយនេះ ត្រូវបានកំណត់គោលដៅវាយប្រហារដោយប្រព័ន្ធកំព្យូទ័រ "Zero-day" ដែលជាការព្យាយាមវាយប្រហារទូរស័ព្ទរបស់លោកអោយឆ្លងជាមួយប្រព័ន្ធ Predator spyware ដែលអាចអនុញ្ញាតអោយលួចទិន្នន័យបាន នេះបើយោងតាមការស្រាវជ្រាវថ្មីដោយ Google និងសាកលវិទ្យាល័យ Toronto's Citizen Lab ។

ការរកឃើញនៃប្រព័ន្ធ "Zero-day" នេះ បានជំរុញឱ្យ Apple ជំរុញការអាប់ដេតសុវត្ថិភាពដល់អ្នកប្រើប្រាស់នៅរសៀលថ្ងៃព្រហស្បតិ៍។

Citizen Lab បាននិយាយថា ពួកគេមាន "ទំនុកចិត្តខ្ពស់" ដែលថារដ្ឋាភិបាលអេហ្ស៊ីបទទួលខុសត្រូវចំពោះការប៉ុនប៉ងលួចចូលដែលមិនបានសំរេចនេះ។

ប្រព័ន្ធ "Zero-day" នេះគឺមានភាពគ្រោះថ្នាក់ណាស់ព្រោះក្នុងករណីនេះលោក Eltantawy នឹងមិនចាំបាច់ចុចលើអ្វីទាំងអស់ ក៏អាចបណ្តាលអោយជ្រៀតឆ្លងចូលបានដែរ។

2023-09-25 10.25.27


 


ថ្ងៃចន្ទ, 25 ខែកញ្ញា 2023 10:30  BeeTube News