BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden ស្នើផ្តល់ឲ្យ Putin ចូលទៅពិនិត្យមូលដ្ឋាន NATO ដើម្បីបញ្ជាក់ថាគ្មានមីស៊ីល Tomahak នៅក្នុងប៉ូឡូញនិងរូម៉ានីទេ

ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 18:02  គុន ច័ន្ទរដ្ឋា

photo_2022-02-02_17-43-33

Dailymail-

លោកប្រធានាធិបតី Joe-Biden បានស្នើផ្តល់ឲ្យប្រធានាធិបតីរុស្សី Vladimir Putin ចូលទៅកាន់មូលដ្ឋាន NATO ដូច្នេះទីក្រុងមូស្គូអាចនឹងត្រួតពិនិត្យមើលថា សហរដ្ឋអាមេរិកគ្មានកាំជ្រួច Cruise Tomahak នៅក្នុងប្រទេសរូម៉ានីនិងប៉ូឡូញទេ ក្នុងគោលបំណងដើម្បីបញ្ចៀសសង្រ្គាមនៅអ៊ុយក្រែន។ ប្រភពដែលជិតស្និទ្ធនឹង Biden បានប្រាប់ Bloomberg កាលពីថ្ងៃអង្គារ ថាសំណើរសុំអាចនឹងមានផ្លែផ្កាទៅលើកិច្ចព្រមព្រៀងជាមួយនឹងសម្ព័ន្ធមិត្តអាមេរិក ជាពិសេសប៉ូឡូញនិងរូម៉ានី។ រុស្សីក៏ត្រូវតែចែករំលែកនូវព័ត៌មានស្រដៀងគ្នាអំពី, ចំនួននៃមូលដ្ឋានដែលជាទីតាំងអាវុធដែលនៅលើដី។

ដែលជាសេចក្តីរាយការណ៍ សំណើរសុំរបស់ Biden មានគោលបំណងនឹងកាត់បន្ថយការភ័យខ្លាចរបស់វិមានក្រឹមឡាំងថា អាមេរិកអាចប្រើប្រាស់មីស៊ីលសំដៅរុស្សី។ដំណឹងនៃសំណើរសុំនេះបានលែចចេញមកខណៈដែល រដ្ឋមន្ត្រីក្រសួងការពារជាតិ Lloyd Austin នឹងរៀបចំចេញដំណើរទៅកាន់អឺរ៉ុបដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិ NATO នាខែកុម្ភះថ្ងៃទី១៦-១៧។ មន្ទីរបញ្ចកោណបានបញ្ជាក់ពីដំណើរ នេះប្រាប់អ្នកយកព័ត៌មាន VOA, CarlaBabb កាលពីថ្ងៃអង្គារ។ នៅមិនទាន់ច្បាស់ថាតើអ្នកណាខ្លះនឹងចូលរួមដំណើរជាមួយលោក។

ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្ត្រី Victor Orban នៃប្រទេស ហុងហ្គារីបានធ្វើការវាយប្រហារបកវិញមកលើសម្ព័ន្ធមិត្ត NATO កាលពីថ្ងៃអង្គារ បានចោទប្រកាន់ទណ្ឌកម្មដែលដាក់មកលើរុស្សី បើសិនជាប្រជាជាតិនេះនឹងចាត់វិធានការណ៍យោធាប្រឆាំងនឹងអ៊ុយក្រែនថានឹងបរាជ័យ ហើយលោកក៏បាននិយាយទៀតថាការទាមទារនូវការធានាពីសន្តិសុខ “សមហេតុសមផល”។ លោកប្រធានាធិបតីស្ថិតនៅក្នុងសភាពស្ងប់ស្ងៀមព្រមទាំងនិយាយថា ការទាមទាររបស់រុស្សីអំពីការធានាសន្តិសុខវាជារឿងធម្មតា និងគួរតែឈរនៅលើមូលដ្ឋាននៃការពិភាក្សាគ្នា។ "ខ្ញុំមានការយល់ស្របទៅលើបញ្ហានេះ យើងត្រូវតែពិភាក្សាគ្នា"។

បើសិនជាលោកនាយករដ្ឋមន្ត្រីហុងហ្គារី វេតូ សកម្មភាព NATO ប្រឆាំងនឹងរុស្សី Biden អាចនឹងត្រូវគេបង្ខំឲ្យសំរេចដោយខ្លួន បើសិនជាលោកត្រូវដាក់ពង្រាយទ័ព។ ហុងហ្គារីបានចង្អុលបង្ហាញថា គេនឹងមិនអនុញ្ញាតឲ្យមានវត្តមានទ័ព NATO កើនឡើងនៅក្នុងទឹកដីរបស់ខ្លួនឬក៏បញ្ជូនជំនួយទៅកាន់អ៊ុយក្រែន៕

photo_2022-02-02_17-43-26

 


ថ្ងៃពុធ, 02 ខែកុម្ភៈ 2022 18:02  គុន ច័ន្ទរដ្ឋា