Eurasizview
លោកប្រធានាធិបតី Joe-Biden បានព្រមានប្រធានាធិបតីរុស្សី Vladimir Putin ម្តងទៀតតមរយៈការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ថាន២ងមានផលវិបាក”លឿននិងធ្ងន់ធ្ងរ” បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន បើយោលទៅតាមសេចក្តីថ្លែងការណ៍ពីសេតវិមាន។ Bidenនិង Putinបានពិភាក្សារពីវិបត្តិខណៈដែលភាពតានតឹងបន្តកើនឡើងនៅចំពេលដែលរុស្សីបានប្រុប្រៀបរួចជាស្រេចដើម្បីឈ្លានពានអ៊ុយក្រែន។ រុស្សីបានបន្តបន្ថែមកងទ័ពដែលមានរួចជាស្រេចជាង១សែននាក់នៅតាមព្រំប្រទល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែនេះ។
បន្ទាប់ពីការហៅទូរស័ព្ទ Yuri Ushakov ទីប្រឹក្សារជាន់ខ្ពស់ផ្នែកកិច្ចការបរទេសប្រចាំវិមានក្រឹមឡាំង បាននិយាយថាBiden បាននិយាយម្តងទៀតនូវគំនិតដែលបានស្នើរផ្តល់ពីខែមករាដើម្បីបញ្ជាក់ពីការខ្វាយខ្វល់សន្តិសុខរបស់រុស្សី។ “ ប៉ុន្តែជាអកុសលត្រូវបានគេនិយាយថា ការពិចារណារទាំងអស់នេះមិនបានចូលទៅដល់ចំណុចស្នូល ដែលជាសមាសភាពដ៏សំខាន់នៃគំនិតផ្តួចផ្តើមរបស់រុស្សីទេ” មន្ត្រីវិមានក្រឹមឡាំងនិយាយ ដោយបានបន្ថែមទៀតថា រុស្សីនឹងឆ្លើយតបទៅនឹងសំណើរសុំត្ឡប់មកវិញក្នុងពេលឆាប់ៗនេះ។
Ushakov បាននិយាយថាការសន្ទនាតាមទូរស័ព្ទ” មានតុល្យភាពនិងមានលកខណៈដូចធ្វើជំនួញអញ្ចឹង “ ព្រមទាំងនិយាយថា មេដឹកនាំទាំង២បាន”ព្រមព្រៀងគ្នាថានឹងបន្តនូវទំនាក់ទំនងគ្រប់កំរិត”។ ប៉ុន្តែលោកបានយករឿងនៅក្នុងសេចក្តីថ្លែងការណ៍របស់អាមេរិកដែលនិយាយថាការឈ្លានពានអាចនឹងកើតមានឡើងក្នុងពេលឆាប់ៗនរះ ដោយនិយាយថា “ការខឹងក្រវក្រោធបានកើនឡើងដល់កំរិតកពូលហើយ”។ ទីក្រុងវ៉ាស៊ិនតោនបានទទួលនូវព័ត៌មានចារកម្មថា ការឈ្លានពានអាចនឹងកើតមានឡើងយ៉ាងឆាប់រហ័សនៅថ្ងៃពុធ។
“លោកប្រធានាធិបតីBiden បានបញ្ជាក់យ៉ាងច្បាស់ថា បើសិនជារុស្សីចាប់យកការឈ្លានពានជាថ្មីទៀតទៅលើអ៊ុយក្រែន សហរដ្ឋអាមេរិករួមជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូរនឹងឆ្លើយតបភ្លាមៗដែលនឹងដាក់ឲ្យរុស្សីបង់ក្នុងតម្លៃមួយយ៉ាងខ្ពស់” សេតវិមានបានិយាយក្នុងសេចក្តីថ្លែងការណ៍។មន្តហរីនៃរដ្ឋការជាន់ខ្ពស់អាមេរិកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការហៅទូរស័ព្ឌថា “ពុំមានការផ្លាស់ប្តូរជាមូលដ្ឋាននៃវិបត្តិនេះទេ”។ ស្ថានទូតអាមេរិកប្រចាំទីក្រុង Kyiv បានចាប់ផ្តើមជំលៀសបុគ្គលិកស្ថានទូតដែលពុំមានការចាំបាច់ចេញបណ្តើរៗហើយ៕