BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ Biden ថាខ្លួនជាឧក្រិដ្ឋជន Putin ថាទង្វើររបស់លោកខាងលិចគួរឲ្យខ្ពើមរអើម

ថ្ងៃសុក្រ, 18 ខែមីនា 2022 10:34  គុន ច័ន្ទរដ្ឋា

photo_2022-03-07_00-49-47 (1) (1)

Sky-

វិមានក្រឹមឡាំងបាននិយាយថា ការធ្វើអត្ថាធិប្បាយរបស់ Joe-Biden ថា Putin ជាឧក្រិដ្ឋជនមិនអាចអត់ឱនឲ្យបានទេ និងបានចោទប្រកាន់ថាលោកខាងលិចបានប្រព្រឹត្តិអំពើរគួរឲ្យខ្ពើមរអើម។ ក្នុងការទទូចថាខ្លួនបានប្រើប្រាស់ថាមពលដ៏ធំសម្បើមនៅក្នុងការចរចាររកសន្តិភាព រុស្សីបានចោទប្រកាន់អ៊ុយក្រែនក្នុងការអូសជើងក្នុងការចរចារនិងបាននិយាយថាលក្ខខ័ណ្ឌរបស់គេក្នុងការបញ្ចប់នូវទំនាស់គឺច្បាស់លាស់ណាស់។ ការធ្វើអត្ថាធិប្បាយនេះបានលេចចេញមកបន្ទាប់ពី Vladimir Putin បានធ្វើការវាយប្រហារបកមកវិញទៅកាន់លោកប្រធានាធិបតី Joe-Biden បន្ទាប់ពីលោក Biden បានហៅលោកថាជាឧក្រិដ្ឋជន ខណៈដែលទំនាស់នៅក្នុងអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី២១។

វិមានក្រឹមឡាំងបានបន្ថែមថាពាក្យសំដីរបស់ Biden មិនអាចទទួលយកបានទេ។ ក្រុងមូស្គូបានត្រូវគេរាយការណ៍មកថា បានប្រកែកថាខ្លួនផ្តោតមុខព្រួញទៅលើជនស៊ីវិល។ ទោះបីជាមានមន្ទិលសង្ស័យពីសេតវិមានលើការរីកចម្រើន រុស្សីបាននិយាយកាលពីម្សិលមិញថាផ្នែកខ្លះនៃកិច្ចព្រមព្រៀងសន្តិភាពដែលអាចធ្វើទៅបានកំពុងតែជិតព្រមព្រៀងគ្នាហើយ។ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាលេខាធិការរងនៃក្រុមប្រឹក្សារសន្តិសុខរុស្សីបានចោទប្រកាន់លោកខាងលិចថាបានប្រព្រឹត្តិនូវអំពើឧក្រិដ្ឋដ៏គួរឲ្យខ្ពើមរអើមចំពោះប្រទេសរបស់លោក។

លោកបានពិពណ៌នានូវអាកប្បកិរិយា ឬរបស់លោកខាងលិចថាគ្មានសីលធម៌និងបានចោទប្រកាន់ថាបានបំពក់នូវភ្លើងសម្អប់ចំពោះរុស្សីនិងព្យាយាមហែករុស្សីជាចំរៀក លោកបានបន្ថែមទៀតថារុស្សីមានអានុភាពនិងផ្តួលនូវបច្ចាមិត្តដ៏ក្រអឺតក្រទមរបស់យើងឲ្យដួលនៅហ្នឹងកន្លែង។ ផ្នត់គំនិតនៃអព្យាក្រិតភាពរបស់អ៊ុយក្រែនត្រូវបានដាក់ចូលឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដើម្បីក្រាលផ្លូវទៅរកកិច្ចព្រមព្រៀងសន្តិភាពប៉ុន្តែថា តើវាមានន័យយ៉ាងដូចម្តេច? មហិច្ឆិតាររបស់អ៊ុយក្រែនដើម្បីចូលរួមជាមួយ NATO បាបដាក់តម្កល់នៅក្នុងរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ២០១៩ ប៉ុន្តែវានឹងមិនអាចកើតឡើងភ្លាមៗនោះទេ។

សម្ព័ន្ធមិត្តមិនដែលដាក់អ៊ុយក្រែនននៅក្នុងផ្លូវមួយដ៏រឹងមាំសំរាប់ជាសមាជិកនោះទេ ទោះបីជា Putin ឬក៏អ៊ុយក្រែនអាចបញ្ជាក់យ៉ាងណាក៏ដោយ។ NATO តម្រូវឲ្យប្រទេសដែលចង់ចូលជាសមាជិកត្រូវតែដោះស្រាយជម្លោះទឹកដី ដូច្នេះជម្លោះទឹកដីនៅក្នុងតំបន់ Donbas វានឹងក្លាយជាឧបសគ្គក្នុងការទទួលយកចូលជាសមាជិកភ្លាមៗ។ ទោះជាយ៉ាងណាក៏ដោយ ទិដ្ឋភាពនៃការចូលរួមរបស់អ៊ុយក្រែនៅក្នុង NATO ទោះបីជានៅឆ្ងាយក៏ដោយវាជារឿងដ៏ស្អប់បំផុតសំរាប់ Putin ហើយវាក៏មានលក្ខណៈគ្រប់គ្រាន់ក្នុងក្រសែរភ្នែកដើម្បីវិនិច្ឆ័យធ្វើការឈ្លានពាន។


ថ្ងៃសុក្រ, 18 ខែមីនា 2022 10:34  គុន ច័ន្ទរដ្ឋា