BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden, Putin បង្ហាញសញ្ញាប្រឈមមុខដ៏ធំលើរឿងអ៊ុយក្រែន

ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 09:29  គុន ច័ន្ទរដ្ឋា

photo_2022-02-23_09-12-05 (1)

Moscow(AP)

ការប្រឈមមុខរវាងខាងលិចនិងខាងកើតលើបញ្ហាអ៊ុយក្រែនបានកើនឡើងយ៉ាងស្រួចស្រាវកាលពីថ្ងៃអង្គារ៍ ជាមួយនឹងសភារុស្សីបានផ្តល់អំណាចឲ្យលោកប្រធានាធិបតី Vladimir Putin ប្រើនូវកងកម្លាំងយោធានៅក្រៅប្រទេសរបស់លោក ហើយលោកប្រធានាធិបតី Joe-Biden និងមេដឹកនាំសហគមអឺរ៉ុបបានឆ្លើយតបដោយដាក់ទណ្ឌកម្មទៅលើបុគ្គលនិងធនាគាររុស្សី។ មេដឹកនាំទាំង២បានបង្ហាញសញ្ញាថា ការប្រឈមមុខដ៏ធំអាចនឹងស្ថិតនៅពីមុខ Putin មិនទាន់បញ្ជាកងទ័ពទាំង១៥០,០០០នាក់ដែលស្ថិតនៅ៣មុំដែលឡោមព័ទ្ធអ៊ុយក្រែននៅឡើយទេ ខណៈដែល Biden បានដាក់ទណ្ឌកម្មត្រឡប់ទៅវិញដែលនឹងអាចធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្សីមានការច្របូកច្របល់។

វិធានការណ៍ ដែលមានរួមទាំងដាក់បន្ថែមនូវកងទ័ពអាមេរិកទៅកាន់ប្រជាជាតិបាល់ទិកនៅផ្នែកខាងកើតនៃស្លាបរបស់ NATO ដែលស្ថិតនៅជាប់នឹងព្រំប្រទល់រុស្សី បានធ្វើឡើងខណៈដែលកងកម្លាំងរុស្សីបានរុលទៅកាន់តំបន់ឧទ្ទាមកាន់កាប់ក្នុងផ្នែកខាងកើតអ៊ុយក្រែន បន្ទាប់ពី Putin បាននិយាយថា លោកបានទទួលស្គាល់ឯករាជ្យនៃតំបន់បំបែករដ្ឋក្នុងការដែលផ្គើនទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិកនិងអឺរ៉ុប។ ថ្លែងនៅក្នុងសេតវិមាន Biden បាននិយាយថា វិមានក្រឹមឡាំងបានរំលោភទៅលើច្បាប់អន្តរជាតិនៅក្នុងអ្វីដែលលោកបានហៅថា "ជាការចាប់ផ្តើមឈ្លានពានចូលទោក្នុងអ៊ុយក្រែន" លោកបានព្រមានថានឹងដាក់ទណ្ឌកម្មបន្ថែមទៀតបើសិនជា Putin ទៅឆ្ងាយទៀត។

“យើងរួបរួមគ្នាដើម្បីគាំទ្រអ៊ុយក្រែន” Bidenនិយាយ “យើងរួបរួមគ្នាប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សី”។ នៅពេលដែលចូលមកដល់ការអះអាងនៃការវិនិច្ឆ័យមួយឬក៏ជាលេសសំរាប់ការឈ្លានពាន Biden និយាយ “គ្មាននរណាមួយនៃពួកយើងឆ្កួតទេ ពួកយើងនិងមិនល្ងង់ទេ។ គ្មានការវិនិច្ឆ័យទេ សេចក្តីសង្ឃឹមសំរាប់ដំណោះស្រាយការទូតចំពោះការគំរាមកំហែង ដែលសហរដ្ឋអាមេរិកមានជាច្រើនសប្តាហ៍មកហើយឥឡូវនេះបានរីងស្ងួតអស់ហើយដែលជារឿងមួយជៀសមិនរួច លោករដ្ឋមន្ត្រីក្រសួងការបរទេស Antony Blinken បានផ្អាកការជួបប្រជុំនៅទីក្រុងហ្សឺណែវជាមួយសមភាគីរុស្សីរបស់លោក ។

ប្រជាជាតិបស្ចឹមប្រទេសបានស្វែងរកនូវការរួបរួមគ្នាជាធ្លុងមួយ ដែលសមាជិកជាង១២ប្រទេសនៃសហគមអឺរ៉ុបបានព្រមព្រៀងជាឯកច្ឆ័នដោយប្រមូលផ្តុំគ្នាដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីនិងស្ថាប័ន្ររុស្សី។ អាល្លឺម៉ង់ក៏បាននិយាយថាខ្លួននឹងបញ្ឈប់សកម្មភាពបង្ហូរឧស្ម័នពីរុស្សី។ លោក AnTony Blinken បាននិយាយថាសកម្មភាពរបស់រុស្សីបានបង្ហាញថាគេមិនចាប់អារម្មណ៍ទៅនឹងផ្លូវសន្តិវិធីក្នុងការដោះស្រាយវិបត្តិនេះទេ។


ថ្ងៃពុធ, 23 ខែកុម្ភៈ 2022 09:29  គុន ច័ន្ទរដ្ឋា