BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីបារាំង៖ Biden និង Putin យល់ព្រមជាគោលការណ៍ឲ្យមានកិច្ចប្រជុំកំពូលអ៊ុយក្រែន

ថ្ងៃចន្ទ, 21 ខែកុម្ភៈ 2022 10:02  គុន ច័ន្ទរដ្ឋា

photo_2022-02-20_17-49-39 (1)

Reuters-

លោកប្រធានាធិបតី Joe- Biden និងប្រធានាធិបតី Vladimir Putin បានយល់ព្រមជាគោលការណ៍ឲ្យមានកិច្ចប្រជុំកំពូលលើរឿងអ៊ុយក្រែន,​ ការិយាល័យលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយ ដែលនឹងផ្តល់ឲ្យរុស្សីកុំឲ្យឈ្លានពានអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញពីថ្ងៃព្រឹកថ្ងៃច័ន្ទ វិមាន Elysse បាននិយាយថា Macron បានប្រឹងប្រែងបញ្ចុះបញ្ចូលមេដឹកនាំទាំង២ឲ្យមានកិច្ចប្រជុំកំពូលលើរឿងសន្តិសុខនិងស្ថិរភាពជាយុទ្ធសាស្ត្រក្នុងអឺរ៉ុប។

លោកប្រធានាធិបតី Biden និង Putin ទាំង២នាក់បានទទួលយកជាគោលការណ៍នៃកិច្ចប្រជុំកំពូលនេះ សេចក្តីថ្លែងការណ៍បាននិយាយ មុនពេលដែលបានបន្ថែមថាកិច្ចប្រជុំកំពូលដូចនេះនឹងមិនអាចកើតមានបានទេ បើសិនជារុស្សីឈ្លានពានអ៊ុយក្រែនខណៈដែលបស្ចឹមប្រទេសបារម្ភនឹងផែនការនោះ។ សេតវិមានមិនបានបញ្ជូននូវសារវិលត្រឡប់វិញក្នុងការស្វែងរកការធ្វើអត្ថាធិប្បាយ។ សេចក្តីប្រកាសបានបញ្ចេញឲ្យដឹងបន្ទាប់ពីមានការហៅទូរស័ព្ទទៅមករវាងមេដឹកនាំទាំង២និង Macron បន្ទាប់ពីសភាពការណ៍នៅតាមបណ្តោយព្រំប្រទល់អ៊ុយក្រែនកាន់តែតឹងតែង។

ការព្រួយបារម្ភកាន់កើនឡើងឡើងបន្ទាប់ពីក្រសួងការពារជាតិបែលឡារុស បានប្រកាសថារុស្សីនឹងបន្តសមយុទ្ធយោធានៅក្នុងបែលឡារុសដែលនឹងបញ្ចប់នៅថ្ងៃអាទិត្យ។ រូបភាពតាមផ្កាយរណបបានបង្ហាញនូវការដាក់ពង្រាយជាថ្មីនៃរថពាសដែកនិងកងទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែន។ សេតវិមានបាននិយាយថា Biden បានផ្អាកការធ្វើរដំណើរទៅ Delaware និងបន្តនៅក្នុងទីក្រុងវ៉ាស៊ិនតោនបន្ទាប់ពីមានការប្រជុំជាមួយរយៈពេល២ម៉ោងជាមួយក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក។

រូបភាពតាមផ្កាយរណបរបស់ក្រុមហ៊ុន Maxar ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍មកថា ការដាក់ពង្រាយជាថ្មីនៃអង្គភាពកងទ័ពរុស្សីជាច្រើនមុខព្រួញនៅក្នុងព្រៃ, ចំការ, និងកន្លែងឧស្សាហកម្មដែលមានចម្ងាយតិចជាង១៥គីឡូម៉ែត្រពីព្រំប្រទល់នៃអ៊ុយក្រែន ជារឿងខ្លះដែល Maxar បាននិយាយថាវាបានបង្ហាញនូវការផ្លាស់ប្តូរពីអ្វីដែលបានឃើញក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។


ថ្ងៃចន្ទ, 21 ខែកុម្ភៈ 2022 10:02  គុន ច័ន្ទរដ្ឋា