Kyiv ,Ukraine-
លោកប្រធានាធិបតី Joe- Biden បាននិយាយកាលពីថ្ងៃសុក្រថា “លោកជឿជាក់ថាប្រធានាធិបតី Putin បានសំរេចចិត្តថានឹងឈ្លានពានអ៊ុយក្រែន រួមបញ្ចូលទាំងការវាយសម្រុកចូលរដ្ឋធានី ខណៈដែលភាពតានតឹងបានកើនឡើងនៅតាមព្រំប្រទល់ដែលពោពេញដោយកងទ័ពជាមួយនឹងការប្រយុទ្ធដែល ប្រតិបត្តិការណ៍ក្លែងបន្លំដែលមានន័យថារៀបចំលេសដើម្បីឈ្លានពាន។ ក្បួនរថយន្តមនុស្សធម៌ត្រូវបានគ្រាប់ផ្លោងធ្លាក់ចំ ចំណែកឯឧទ្ទាមរុស្សីបានជំលៀសជនសុីវិលចេញពីតំបន់ទំនាស់ រថយន្តដាក់គ្រាប់បែកបំផ្ទុះបានផ្ទុះនៅភាគខាងកើតនៃទីក្រុង Donetsk ប៉ុន្តែពុំមានអ្នករងរបួសត្រូវបានរាយការណ៍ទេ។
បន្ទាប់ពីច្រើនសប្តាហ៍នៃការនិយាយថាសហរដ្ឋអាមេរិកមិនមានភាពច្បាស់លាស់ថា តើ Putin បានសំរេចចិត្តជាចុងក្រោយនឹងឈ្លានពានអ៊ុយក្រែន Biden បាននិយាយថាការគណនាបានផ្លាស់ប្តូរ បើតាមការបញ្ជាក់ពីចារកម្មអាមេរិក។ "ក្នុងពេលនេះខ្ញុំជឿថា គាត់បានសំរេចចិត្តហើយ" Biden និយាយ “យើងមានហេតុផលនឹងជឿបាន” លោកបានបញ្ជាក់ថា ការវាយលុកអាចនឹងកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ”។
ទន្ទឹមគ្នានោះដែរ វិមានក្រឹមឡាំងបានប្រកាសថានឹងធ្វើសមយុទ្ធអាវុធនុយគ្លេអ៊ែរដើម្បីបញ្ចេញសាច់ដុំ និង Putin បានអះអាងថានឹងការពារផលប្រយោជន៍ជាតិរុស្សីប្រឆាំងទៅនឹងអ្វីដែលលោកមើលឃើញថាជាការគំរាមកំហែងនិងទន្ទ្រានពីលោកខាងលិច។ Biden បាននិយាយដោយទទូចនូវការគំរាមរបស់លោក ដោយការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចនិងការទូតដ៏ធំប្រឆាំងទៅនឹងរុស្សី បើឈ្លានពានអ៊ុយក្រែន ព្រមទាំងបានសង្កត់ Putin ឲ្យគិតឡើងវិញអំពីសកម្មភាពរបស់គាត់ លោកនិយាយថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចឹមប្រទេសមានការរួបរួមគ្នាខ្លាំងជាងមុនដើម្បីឲ្យរុស្សីបង់ក្នុងតម្លៃមួយដ៏ខ្ពស់ក្នុងការឈ្លានពាននេះ។
ជាមួយនឹងការប៉ាន់ស្មានកងទ័ពរុស្សីដែលមានចំនួន ១៥០,០០០នាក់បោះទីតាំងនៅជុំវិញព្រំប្រទល់អ៊ុយក្រែន មន្ត្រីសហរដ្ឋអាមេរិកនិងអឺរ៉ុបបានព្រមានថាទំនាស់ដ៏យូរលង់នៃការប៉ះទង្គិចគ្នានៃពួកបំបែករដ្ឋក្នុងភាគខាងកើតអុយក្រែន អាចផ្តល់នូវការរាលដាលនៃការប្រយុទ្ធគ្នាតាមព្រំប្រទល់។ ការចង្អុលបង្ហាញបន្ថែមទៀតថា រុស្សីកំពុងរៀបចំនូវសក្តានុពលនៃការឈ្លានពាន៕