BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Biden និយាយទៅកាន់ Putin : ថយក្រោយពីសង្រ្គាមជាមួយអ៊ុយក្រែន

ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 14:11  គុន ច័ន្ទរដ្ឋា

photo_2022-02-16_14-08-49 (1)

Reuters-

លោកប្រធានាធិបតី Joe- Biden បានធ្វើការអំពានាវក្នុងន័យដាស់តឿនចំពោះលោកប្រធានាធិបតី Vladimir Putin កាលពីថ្ងៃអង្គារ ឲ្យថយក្រោយពីសង្រ្គាមជាមួយនឹងអ៊ុយក្រែន ដោយនិយាយយ៉ាងសោះកក្រោះអំពីការដែលមិនត្រូវឲ្យមាន "ការសម្លាប់ និងការបំផ្លាញ" ដែលទីក្រុងមូស្គូអាចនឹងធ្វើឲ្យមានការក្តៅក្រហាយពីសំណាក់អន្តរជាតិដែល Putin និងត្រូវប្រឈម។ នៅក្នុងសុន្ទរកថាដែលផ្សព្វផ្សាយតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ Biden បាននិយាយថា សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា កងទ័ពរុស្សីប្រហែលជា ១៥០,០០០នាក់ ឥឡូវនេះកំពុងឡោមព័ទ្ធអ៊ុយក្រែន ជាចំនួនដ៏ច្រើនជាងការប៉ាន់ស្មានពីពេលមុនដែលមានប្រហែលជា ១សែននាក់។

លោកបាននិយាយទៀតថា កងទ័ពខ្លះដែលបានដកចេញត្រូវបានស្វាគមន៍ ប៉ុន្តែគេមិនបានធ្វើការតាមដានត្រួតពិនិត្យ ហើយនឹងការឈ្លានពានមួយនៅតែមានលទ្ធភាពខ្ពស់ឆ្ងាយមែនទែន។ Biden បាននិយាយថា កិច្ចការទូតនៅតែជាជំរើសមួយដ៏រស់រវើក ដើម្បីបំប៉ើងនូវវិបត្តិនិងជំរុញឲ្យរុស្សីឲ្យចូលមកពាក់ព័ន្ធ។ "បើសិនជារុស្សីឈ្លានពានអ៊ុយក្រែន សហរដដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានរៀបចំរួចជាស្រេច ដើម្បីឆ្លើយតបជាមួយនឹងការដាក់ពិន័យតម្រង់ទៅរកការឈឺចាប់ផ្នែកសេដ្ឋកិច្ចដ៏ប្រាកដប្រជាមួយ និងភាពឯកោពីពិភពលោក, សហរដ្ឋអាមេរិកបានប្រុងប្រៀបរួចជាស្រេច ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ" លោកនិយាយ។

ពាក្យសំដីរបស់ Biden ភាគច្រើន បានបាញ់ឆ្ពោះទៅរកលោក Putin ដែលបានទាមទារ NATO មិនឲ្យទទួលយក អ៊ុយក្រែនជាសមាជិកនិងបញ្ឈប់ការពង្រីកខ្លួនឆ្ពោះទៅកាន់ភាគខាងកើត។ ការគំរាមរបស់ Biden ក្នុងការទ្រគោះបោះបោកដាក់រុស្សី មិនបានបញ្ចុះបញ្ចូលឲ្យលោក Putin ដកថយនៅឡើយទេ។ "សហរដ្ឋអាមេរិកនិង NATO មិនមែនជាការគំរាមកំហែងចំពោះរុស្សីទេ អ៊ុយក្រែនមិនគំរាមកំហែងចំពោះរុស្សីទេ។ ទាំងសហរដ្ឋអាមេរិកនិង NATO មិនមានមីស៊ីលនៅក្នុងអ៊ុយក្រែនទេ យើងមិនមាន…មិនមានផែនការនឹងពង្រាយវាផងដែរ យើងមិនមានមុខព្រួញឆ្ពោះទៅរកប្រជាជនរុស្សីទេ យើងមិនបានស្វែងរកការធ្វើឲ្យរុស្សីមានអស្ថិរភាពទេ" Biden និយាយ។

“ចំពោះជនជាតិរុស្សី អ្នកមិនមែនជាសត្រូវរបស់យើងទេ ហើយខ្ញុំក៏មិនមែនជឿថា អ្នកចង់ឲ្យមានការបង្ហូរឈាមដែរ រួមទាំងសង្រ្គាមក្នុងការបំផ្លិចបំផ្លាញប្រឆាំងនឹងអ៊ុយក្រែនផងដែរ” Biden និយាយ។ "តម្លៃនៃយុទ្ធសាស្ត្រនិង អាយុជីវិតមនុស្សមានតម្លៃធំធេងណាស់ សំរាប់យុទ្ធសាស្ត្របើសិនជារុស្សីវាយប្រហារអ៊ុយក្រែន” លោកនិយាយ “ពិភពលោកនឹងមិនដែលបំភ្លេចថារុស្សី បានជ្រើសរើសយកការស្លាប់ និងការបំផ្លិចបំផ្លាញដែលខ្លួនមិនត្រូវការ” Biden និយាយ៕


ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 14:11  គុន ច័ន្ទរដ្ឋា